ត្រូវត្រួតពិនិត្យរកវីរុសអូមីមីក្រុងនៃជម្ងឺកូវីដ១៩លើគ្រប់ពលករឆ្លងមកពីថៃនៅច្រកព្រំដែន

(បន្ទាយមានជ័យ) ៖ ជំនាញបានស្នើរឲ្យបងប្អូនពលករខ្មែរធ្វើការនៅប្រទេសថៃនិងម៉ាឡេស៊ី ដែលឆ្លងដែនមកពីថៃ​ចូលតាមច្រកទ្វារព្រំដែនអូរស្មាច់ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យនិងច្រកព្រំដែនអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ត្រូវត្រួតពិនិត្យអោយម៉ត់ចត់រកវីរុសអូមីក្រុងនៃជម្ថឺកូវីដ១៩ ។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានអោយដឹងថ្ងៃទី០៩ខែកុម្ភៈថា: អ្នកពាក់ព័ន្ធត្រូវតែបង្កើនការចូលរួមសហការឲ្យបានខ្ចប់ខ្ចួនជាមួយមន្រ្តីសុខាភិបាលជួរមុខដើម្បីត្រួតពិនិត្យសុខភាពរបស់បងប្អូនខណះបច្ចុប្បន្ននេះវិរុសបម្លែងខ្លួនថ្មីប្រភេទអូមីក្រុងកំពុងមានការរាតត្បាតពីប្រទេសថៃនោះ។ លោកបាន្ថែមថា នៅដើមឆ្នាំ២០២២នេះ​ពលករឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់មាន​ចំនួន៥នាក់ហើយដែលឆ្លងមកមានផ្ទុកវិរុសបម្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ក្នុងនោះដែរមន្រ្តីសុខាភិបាលបានរៀបចំនឹងមើលថែសុខភាពរបស់ពួកគាត់ដោយមានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានសុខភាពជាប់ជាប្រចាំនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដនៅចំណុចភូមិផ្អុង។ ឯលោកវរសរនីយ័សេនីយ៍ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅប្រចាំការនៅស្ថានីយ៍​ទទួលពលករខ្មែរ​បានអោយ​ដឹងថ្ងៃទី០៩ខែកុម្ភ:ថា: ពីថ្ងៃទី០១ខែុម្ភ: មក ក្នុងចំណោមពលករខ្មែរវិលពីប្រទេសថៃតាមច្រក​ព្រំដែនអួរបីជាន់​ក្នុង១ថ្ងៃៗពី១៥០ទៅ៣០០នាក/១ថ្ងៃៗ មានវិជ្ជមានកូវីដ១៩ វិរុសអូមីក្រុងចំនួន.៧នាក់ /៤នាក់ ។ លោកបន្តថា ចំពោះមុខគ្រូពេទ្យផ្នែកសុខាភិបាលនិងសមត្ងកិច្ចពាក់ព័ន្ទបានយកចិត្តទុកដាក់​លើការត្រួតពិនិត្យសុខភាព​ពលករ ពិសេសលើរកវិរុសមីក្រុងនៃជម្ងឺកូវីដ១៩ ៕ ...

ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋ​អាម៉េរិក ៖ របាយការណ៍​របស់​អា​ម៉េ​រិ​ក​ អំពី​វីរុស​កូ​រ៉ូ​ណា មិនអាច​ជឿទុកចិត្ត​បាន​

អន្តរជាតិ ៖ ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ទី​២៧​សីហា​ថា របាយការណ៍​របស់​ស​ហគ​មន៍​ចារកម្ម​អាម៉េរិក​អំពី​ប្រភពដើម​នៃ​ជំងឺ​កូ​វីដ​១៩ គឺ "​មិន​គួរឱ្យ​ជឿទុកចិត្ត​បែប​វិទ្យាសាស្ត្រ​បាន​នោះឡើយ​" ហើយ​ការអះអាង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា ប្រទេស​ចិន​ខ្វះ​តម្លាភាព​គឺ​គ្រាន់តែ​ជា​លេស​នយោបាយ​និង​ការ​ម៉ាក់​ងាយ​ប៉ុណ្ណោះ​។​ ​របាយការណ៍​សង្ខេប​ចំនួន​ពីរ​ទំព័រ​របស់​ការិយាល័យ​នាយក​នៃ​ទីភ្នាក់ងារ​ចារកម្ម​ជាតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ មិនបាន​ច្រានចោល​នូវ​ប្រភព​នៃ​កូ​វីដ​១៩​ដែល​កើតឡើង​ទាំង​បែប​ធម្មជាតិ​និង​កើតឡើង​ដោយ​ឧ​ប​ទ្ទេវ​ហេតុ​ពី​មន្ទីរពិសោធន៍ ប៉ុន្តែ​របាយការណ៍​អះអាងថា ចិន "​បន្ត​រារាំង​ការស៊ើបអង្កេត​របស់​សាកលលោក ដោយ​ជំទាស់​មិន​ព្រម​ចែករំលែក​ព័ត៌មាន​និង​បន្ទោស​ប្រទេស​ដទៃ​"​។​ ​ទន្ទឹមនឹងនេះ សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​សេត​វិមាន​អាម៉េរិក​ក៏បាន​អះអាង​ដែរ​ថា ចិន​ព្យាយាម​រារាំង​ការស៊ើបអង្កេត​របស់​អន្តរជាតិ​និង​បាន​ច្រានចោល​ការអំពាវនាវ​ឱ្យមាន​តម្លាភាព​។ សេចក្ដីថ្លែងការណ៍​នោះ​ជំរុញ​ដៃគូ​របស់​អាម៉េរិក​ឱ្យ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​។​ ​ស្ថានទូត​ចិន​បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា "​ភាគី​ចិន​បង្ហាញ​ការប្រឆាំង​យ៉ាង​មុតមាំ​និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ករណីនេះ​"​។ ​ស្ថានទូត​ចិន​បាន​កត់សម្គាល់ថា ការតាមរក​ប្រភព​ជំងឺ​កូ​វីដ​គឺជា​រឿង​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ​, វា​គួរតែ​ទុកឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្វើការ មិនមាន​ទុកឱ្យ​អ្នកជំនាញ​ចារកម្ម​នោះទេ​។​ ​ស្ថានទូត​ចិន​បាន​បន្ត​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ទៀតថា គេ​មិនដែល​ឃើញ​ខ្វះ​នូវ​ស្នាដៃ​ណាមួយ​ពី​សំណាក់​សហគមន៍​ចារកម្ម​អាម៉េរិក​នោះឡើយ ដូចជា​ការ​ប្រ​ប្រាស់​បំពង់​ម្សៅ​បោកគក់​ដើម្បី​ចោទប្រកាន់​ប្រទេស​អ៊ីរ៉ាក់​អំពី​ការកាន់កាប់​អាវុធ​ប្រល័យ​លោក ឬក៏​ប្រឌិត​វីដេអូ​ក្រុម "​មួ​កស​"...

តោះមកមើលពីរបៀបដែលអាម៉េរិកបង្កើតការកុហកថ្មី

អន្តរជាតិ ៖ ទីភ្នាក់ចារកម្មអាម៉េរិកនឹងចេញរបាយការណ៍មួយអំពីប្រភពដើមនៃមេរោគកូរ៉ូណា នៅពេលអំឡុងរយៈពេល៩០ថ្ងៃនៃកាលផុតកំណត់ឈានមកដល់ក្នុងរយៈពេលពីរថ្ងៃទៀត។ ប៉ុន្តែថាតើរបាយការណ៍នោះនឹងមានភាពគួរឱ្យជឿទុកចិត្តបានដែរឬយ៉ាងណា គឺ នៅតែជាមន្ទិល។ តើទីភ្នាក់ងារចារកម្មអាម៉េរិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលយកបេសកកម្មបែបនេះដែរឬទេ? ចម្លើយគឺថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ បើទោះជាពិភពលោកជឿថារចនាសម្ព័ន្ធចារកម្មអាម៉េរិកមានអនុភាពខ្លាំងក៏ដោយ។ ការស្វែងរកប្រភពដើមគឺជាបេសកកម្មដែលគួរតែជាការងាររបស់អ្នកវិទ្យាសាស្ត្រ។ នៅពេលដែលអ្នកវិទ្យាសាស្ត្រភាគច្រើននៅជុំវិញពិភពលោកជឿថា វីរុសកូរ៉ូណាហាក់ឆ្លងពីសត្វមកមនុស្ស វាជារឿងគួរឱ្យហួសចិត្តដែលប្រធានាធិបតីអាម៉េរិកចូ បៃដិនបញ្ជាឱ្យទីភ្នាក់ងារចារកម្មស៊ើបអង្កេតប្រភពដើមនៃជំងឺ។ ប៉ុន្តែតាមទស្សនៈផ្សេងទៀត វាជារឿងដែលអាចយល់បានដែលថារដ្ឋាភិបាលចូបៃដិនគួរតែធ្វើដូច្នេះ ពីព្រោះការស្វែងរកប្រភពនៃជំងឺមិនដែលត្រូវបានពិចារណាដោយក្រុងវ៉ាស៊ីនតោនជាបញ្ហាវិទ្យាសាស្ត្រនោះឡើយ។ ផ្ទុយទៅវិញ ក្រុងវ៉ាស៊ីនតោនបានចាត់ទុករឿងនេះជាបេសកកម្មនយោបាយជាយូរយារណាស់មកហើយ។ ដើម្បីឱ្យជាក់ច្បាស់ រឿងនេះបានក្លាយបេសកកម្មដើម្បីប្រឌិតភស្តុតាងដែលចោទប្រកាន់វិទ្យាស្ថានរោគវិទ្យាអ៊ូហានជាប្រភពបញ្ចេញមេរោគ។ ដើម្បីធ្វើដូច្នេះបាន វាជារឿងធម្មតាទៅហើយដែលបណ្តាទីភ្នាក់ងារចារកម្មអាម៉េរិកត្រូវបានផ្ដល់ភារកិច្ចឱ្យស៊ើបអង្កេត។ ចំពោះការស៊ើបអង្កេតដែលត្រូវ "ស្វែងរក" ភស្តុតាងដើម្បីគាំទ្រការសន្និដ្ឋានដែលរដ្ឋាភិបាលចូបៃដិនបានទាមទារនោះ គ្មានអ្នកវិទ្យាសាស្ត្រណាអាចធ្វើការងារខ្លួនបានឡើយ ដោយសារវាមិនមែនជាការស្វែងរកបែបវិទ្យាសាស្ត្រ។ គ្មាននរណាម្នាក់គួរបំភ្លេចភស្តុតាងដែលទីភ្នាក់ងារចារកម្មអាម៉េរិកបានប្រឌិតឡើងដើម្បីចោទប្រកាន់សាដាម...

ចិនចេញវិធានការតឹងរ៉ឺងបំផុត ខ្លាចក្រែងមានការរាត្បាតធ្ងន់ធ្ងរឆ្លងកូវីដ១៩កំឡុងពេលចូលឆ្នាំចិន

ចិន ៖ ចិនបានចេញវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុត ខ្លាចក្រែងការរាត្បាតធ្ងន់ធ្ងរឆ្លងកូវីដ១៩ ដោយសង្កត់ធ្ងន់ទៅលើការធ្វើដំណើរ នឹងការជំរុញអោយមានការទិញអ៊ីវ៉ាន់តាមប្រព័ន្ធអនឡាញជំនួសវិញ។ រដ្ឋាភិបាលចិន បានដាក់ចេញវិធានការការពារ និងការរីករាលដាលជំងឺកូវីដ១៩អោយបានតឹងរ៉ឹងបំផុត មូលហេតុបណ្ដាលអោយមានហានិភ័យពីជំងឺកូវីដនៅក្នុងកំឡុងពេលរដូវរងា និងរដូវស្លឹកឈើលាស់ ជាពិសេស ក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំចិន ដែលកំពុងជិតចូលមកដល់។ លោក ជើង អ៊ីស៊ីង អនុប្រធានគណៈកម្មាការសុខភាពនៃប្រទេសចិន NHCបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរចិន នឹងព្យាយាមកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ នឹងជម្រុញអោយមានការទិញឥវ៉ាន់តាមអនឡាញជំនួស ក្នុងថ្ងៃឈប់សម្រាក រួមជាមួយដល់ការត្រៀមលក្ខណៈក្នុងការកំណត់បិតបវេសនាកាល...

វៀតណាមកំណត់ជើងហោះហើរចូលប្រទេសរហូតដល់ថ្ងៃចូលឆ្នាំចិន

(វៀតណាម) ៖ នាយករដ្ឋមន្រ្តីវៀតណាមប្រកាសកំណត់ជើងហោះហើរចូលប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចុងបញ្ជាប់នៃថ្ងៃចូលឆ្នាំចិន ដើម្បីកាត់បន្ថយហានីភ័យជំងឺឆ្លងកូវីដ១៩។ លោកង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសកាលពីថ្ងៃទី១០ខែមករា ថា វៀតណាមនឹងកំណត់ជើងហោះហើរចូលប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបញ្ជាប់ចូលឆ្នាំចិន ដែលឆ្នាំចិននេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកុម្ភៈ ដែលនាំអោយប្រជាពលរដ្ឋវៀតណាមចាប់ផ្ដើមធ្វើដំណើរទៅប្រទេសវិញ នៅថ្ងៃឆ្លងឆ្នាំចិន ដើម្បីកាត់បន្ថយហានីភ័យឆ្លងរីករាលដាល មេរោគថ្មីកូវីដ១៩ បណ្ដាលមកពីការរីករាលនៃជំងឺកូវីដ១៩នៅក្នុងកំឡុងពេលចូលឆ្នាំចិន ដែលជាថ្ងៃឈប់សំរាកដ៏សំខាន់របស់ពលរដ្ឋវៀតណាម និងអនុញ្ញាត្តិចំពោះតែជើងហោះហើរចាំបាច់...

ដូណាល់ត្រាំ៖កូវីដ១៩អាក្រក់ជាងមហាភេរវកម្ម១១កញ្ញា និងការវាយប្រហារលើPearl Harborដោយជប៉ុនទៅទៀត

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ជំងឺរាតត្បាតសកលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ គឺកំពុងបង្កឲ្យបញ្ហាសម្រាប់សហរដ្ឋអាមេរិក អាក្រក់ជាងបញ្ហា ភាលហាប៊ឺ (Pearl Habor) និងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញានោះទៅទៀត។នេះបើតាមការផ្សាយរបស់សារព័ត៌មានChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។ នៅថ្ងៃពុធម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានា នៅសេតវិមានថា នេះជាគឺជាការវាយប្រហារដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់ជួបប្រទះ...

ប្រទេសថៃមានវឌ្ឍនភាពក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង កូវីដ១៩

(បាងកក)៖ កាលពីថ្ងៃពុធម្សិលមិញនេះក្រសួងសុខាភិបាលថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន មានការរីកចម្រើនក្នុងការបង្កើតវ៉ាក់សាំងសម្រាប់ការពារ និងប្រឆាំងកូវីដ១៩ បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍ បានបង្ហាញលទ្ធផលជោគជ័យ។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។ លោកវេជ្ជបណ្ឌិត អូផាស់ កានកាវីនផុង (Opas Karnkawinpong) ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល សារធារណៈថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃបានចាក់គំរូវ៉ាក់សាំង DNA...

បារាំងនឹងរឹតត្បិតប្រជាជន មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសនារដូវក្តៅ ដើម្បីទប់ស្កាត់រលកទី២នៃការផ្ទុះ COVID-19

(ប៉ារីស)៖ ប្រធាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron ) បាននិយាយថា ប្រជាជនបារាំងទាំងអស់ នឹងត្រូវចំណាយពេលឈប់សម្រាករដូវក្ដៅនៅក្នុងប្រទេស ខណៈការធ្វើដំណើរកម្សាន្តអន្តរជាតិ និងការធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុប អាចនឹងត្រូវបានរឹតត្បិត ដើម្បីទប់ស្កាត់រលកទី ២ នៃការឆ្លងរាតត្បាត COVID-19។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។ លោក ម៉ាក្រុង ក្នុងពេលបំពេញទស្សនកិច្ច...

រុស្ស៊ីបាត់បង់អ្នកជំនាញអភិវឌ្ឍយានអវកាសលោក Mikrin ដោយសារជំងឺ COVID-19

(ម៉ូស្គូ)៖ អ្នកជំនាញជាន់ខ្ពស់ខាងអភិវឌ្ឍគ្រាប់រ៉ុក្កែត និងយានអវកាសនៃក្រុមហ៊ុន អ៊ែណឺជា រ៉ុក្កែត អ៊ែន ស្ពេស (Energia Rocket and Space) របស់ប្រទេសរុស្ស៊ី លោក យ៉េវហ្គេនី មីករីន (Yevgeny Mikrin) បានបាត់បង់ជីវិតហើយនៅអាយុ ៦៥ឆ្នាំ ដោយសារជំងឺ កូវីដ១៩ ដែលកំពុងរាតត្បាតស្ទើរពាសពេញប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ(...

សេចក្តីជូនដំណឹងពី ការផ្លាស់ប្តូរម៉ោងធ្វើការទៅម៉ោង ០៩:០០ព្រឹក ដល់ ០៨:០០យប់ នៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្តផ្សារទំនើបអ៊ីអន១ និងមណ្ឌលនៅអ៊ីអន២ដំណើរការម៉ោងធម្មតា(០៩:០០ព្រឹក ដល់ ១០:០០យប់)

(ភ្នំពេញ) ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ បានផ្លាស់ប្តូរម៉ោងធ្វើការ ទៅ០៩:០០ ព្រឹក ដល់ម៉ោង ០៨:០០យប់ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ ដោយយោងការផ្លាស់ប្តូរគោលការណ៍ផ្សារទំនើបអ៊ីអន១។ ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្តផ្សារទំនើបអ៊ីអន២ គឺធ្វើការងារធម្មតាចពីម៉ោង០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់ ។ មណ្ឌលទាំងពីរនេះ បន្តការផ្តល់សេវាជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ ទន្ទឹមនឹងនេះដែរ ក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច