កម្ពុជាមិនចាំបាច់បិទជើងយន្តហោះមកពីប្រទេសចិនទេ

(ភ្នំពេញ) ៖ កាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន ជម្រាបជូនជាផ្លូវការអំពីការសម្រេចមិនចាំបាច់បិទជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក តាមផ្លូវគោក ពីចិនមកកម្ពុជាដោយមូលហេតុថា ១)ចិនជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងទេសចដែលបានធ្វើអោយកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន។ ២)ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរទទួលបាននូវការងារ និងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងចិនកម្ពុជា។ ៣)មានសិស្ស និងនិស្សិតខ្មែរជាច្រើនដែលទទួលបានអាហារូបករណ៍កំពុងសិក្សានិងរស់នៅក្នុងប្រទេសចិន។ ៤)មានការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ...

សម្ដេចនាយករដ្ឋមន្រ្តី បានទៅដល់ទីតាំងគំនរអគារដែលរលំបាក់នៅខេត្តកែបហើយ!

(កែប)៖ នៅវេលាម៉ោង៩៖៥០ យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅដល់ទីតាំងបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការរុករងជនរងគ្រោះ ដែលជាប់នៅក្នុងគំនរអគារ។ សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា...

ក្រោយផ្ទុះរឿងកសិករប្រកាសឲ្យអ្នកស្រុកកាត់យកដោយឥតគិតថ្លៃ ពេលនេះមន្ទីរកសិកម្មខេត្តបាត់ដំបង ចេញមុខបកស្រាយ

(បាត់ដំបង)៖ ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមFacebook បានចែករំលែកតៗគ្នា ទាក់ទងការត្អូញត្អែររបស់កសិករដាំស្ពៃជើងទារ នៅខេត្តបាត់ដំបង ឈ្មោះ អ៊ឹម សុភ័ក្រ ដោយសារការធ្លាក់ចុះតម្លៃស្ទើរគ្មានអ្នកទិញ រហូតដល់កសិកររូបនេះ ប្រកាសឲ្យអ្នកស្រុកមកកាត់យកស្ពៃរបស់ខ្លួន ដោយឥតគិតថ្លៃនោះ, នៅពេលនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់តំបង បានចេញមកពន្យល់ករណីនេះ និងសន្យាដោះស្រាយឲ្យទទួលបានតម្លៃសមរម្យ។ សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរកសិកម្មខេត្តបាត់ដំបង ដែលបានចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូនេះបានបញ្ជាក់ថា បន្ទាប់បីទទួលដំណឹងនៃការធ្លាក់ចុះតម្លៃស្ពៃរបស់កសិករ...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច