សម្តេចតេជោ ហ៊ុន សែន បានផ្អាកមិនអោយនាំអង្ករ និងត្រីចេញពីកម្ពុជា

(ភ្នំពេញ) ៖ កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនអោយនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តអោយនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ប៉ុន្តែកាលពីម្សិលមិញថ្ងៃទី ៤ មេសា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាអោយផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត ។ ទន្ទឹមនឹងនេះ គឺសម្តេចប្រមុខដឹកនាំបានបញ្ជាអោយអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនអោយមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនអោយនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។...

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍៖ រយៈ១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ចំនួនអ្នកស្លាប់ និងរបួសថយចុះ

(ភ្នំពេញ) ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) កន្លងទៅការរឹតបណ្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានដំណើរការយ៉ាងល្អប្រសើរ...

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ គាំទ្រភាគីចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញអំពីការចូលរួមសាមគ្គី និងគាំទ្រចំពោះបក្សកុម្មុនីស្តចិន រដ្ឋាភិបាលចិន និងប្រជាជានចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ សេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់អំពីការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ជាសកលរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ Covid-19 និងសូមគាំទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិន ដឹកនាំដោយគណបក្សកុម្មុយនីស្តចិន ដែលបានបង្ហាញឆន្ទៈដ៏មុតស្រួច និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ គណបក្សនេះបានអះអាងថា...

សេវារថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអនុញ្ញាតឲ្យដាក់អ្នកដំណើរត្រឹមតែ ២០នាក់ប៉ុណ្ណោះ ក្នុង១គ្រឿង បើត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ អំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩

(ភ្នំពេញ) ៖ ថ្លែងនៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីការរក្សាអនាម័យ និងវិធានការបង្ការជំងឺឆ្លង ក្រោមទិសស្លោក «គ្មានការចម្លងមេរោគកូវីដ១៩ ពីអ្នកបើកបរ និងអ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ» នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ាន សុឃីម បានឲ្យដឹងថា ពេលបើកដំណើរការសេវារថយន្តក្រុងសាធារណៈឡើងវិញ អំឡុងពេលមានវិបត្តិកូវីដ១៩នេះ គ្រោងនឹងមានវិធានការមួយចំនួន ដើម្បីអនុវត្តក្នុងគោលទប់ស្កាត់ការរាតត្បាតជំងឺនេះ។ វិធានការនោះ មានដូចជា៖ ការប្រើប្រាស់ទឹកអាល់កុលសម្រាប់អ្នកដំណើរ, ការវាស់កម្ដៅ, តម្រូវឲ្យពាក់ម៉ាសពេលជិះរថយន្តក្រុង, ការរក្សាគម្លាតរវាងអ្នកជិះ...

គាំទ្រកសិផលក្នុងស្រុក ត្រៀមគាំទ្រផ្សារកសិផល​ធម្មជាតិ ឧកញ៉ា ឡេង ត្រៀមបើកនៅពាក់កណ្ដាលខែក្រោយ

(ភ្នំពេញ) ៖ បងប្អូន​ខ្មែរ​យើង​ប្រហែល​ជា​បាន​ជ្រាប​ហើយ​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រកាស​ថា គ្រោង​នឹង​បើក​ផ្សារ​ទំនើប​​លក់​តែ​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ បន្ថែម​លើ​ទំនួញ​ដី​ធ្លី ផ្ទះ​ល្វែង​ក៏​ដូច​ជា​ផលិតកម្ម ដែល​លោក​កំពុង​មាន​រាល់​ថ្ងៃ គ្រោង​បើក​ផ្សារ​ដែល​ប្រមូល​ទិញ តែ​ផលិតផល​​ធម្មជាតិ របស់​កសិករ​ខ្មែរ​នេះ ត្រូវ​បាន​មហាជន​គាំទ្រ​ជា​ខ្លាំង ព្រោះ​វា​ចំណែក​​ធំ​មួយ​ជួយ​ដល់​​កសិករ​ខ្មែរ ឲ្យ​មាន​ទីផ្សារ។ នៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ...

ហេតុអ្វីបានជា ក្រុមហ៊ុនស៊ីណូហាយដ្រូ (Sinohydro) ឈរជើនៅកម្ពុជាបាន ខណៈដែលទាំងធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកបានដាក់ ក្នុងបញ្ជីខ្មៅ ពីបទពុករលួយនិងការងារមិនត្រឹមត្រូវ!

(ភ្នំពេញ)៖ បើយោងតាមប្រភពមកពីបរទេស By Ia Asatiani បានសរសេរថា, ទាំងធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកបានដាក់ក្រុមហ៊ុនស៊ីណូហាយដ្រូ (Sinohydro) ក្នុងបញ្ជីខ្មៅ ពីបទពុករលួយនិងការងារមិនត្រឹមត្រូវ ក្នុងកំឡុងខែកក្កដា ឆ្នាំ២០២១កន្លងទៅ។ ផ្ទុយទៅវិញហេតុអ្វីមានសិទ្ធិដេញថ្លៃគម្រោងនៅកម្ពុជា ? នេះជាចំណុចដ៏រសើបបំផុត ! ប្រភពមកពីបរទេស By Ia Asatiani បានលើកឡើងថា, ថ្លៃដើមនៃការខូចខាតដែលធ្វើឡើងដោយក្រុមហ៊ុនចិន Sinohydro ចំពោះបរិស្ថាន ហ្សកហ្ស៊ី...

កម្មវិធីកម្ចាត់មេរោគរហូតដល់២៨ អាចឱ្យអ្នកវាយប្រហារបញ្ជូលមេរោគក្នុងកុំព្យូទ័ររបស់អ្នកបាន

(បច្ចេកវិទ្យា)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា យោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិតនៅ RACK911 Labs បានបង្ហាញថា ភាពចន្លោះប្រហោងក្នុងកម្មវិធីកម្ចាត់មេរោគល្បីៗចំនួន២៨ មានដូចជា Microsoft Defender, McAfee Endpoint Security និង Malwarebytes ជាដើម អាចឱ្យអ្នកវាយប្រហារ បញ្ជូលមេរោគ malware ក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា ការវាយប្រហារនេះមានឈ្មោះថា...

Thai Vietjet Air បើកជើងហោះហើរត្រង់ ភ្នំពេញ-បាងកក ក្រោយពីមានការខកខានដោយសារការរាតត្បាតជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរ Thai Vietjet Air ប្រកាសបើកជើងហោះហើរ ត្រង់ ភ្នំពេញ-បាងកក ឡើងវិញ ក្រោយពីមានការខកខានដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាមួយជើងហោះហើរ ចំនួន៣ជើងក្នុងមួយសប្ដាហ៍ជាលើកដំបូង។ ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ត្រូវបានសម្ភោធបើកឱ្យដំណើការហើយ នាព្រឹកថ្ងៃពុធ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត...

អ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា កោះ ហៅ បន្ទាន់ អ្នក ម៉ៅការ ចូល...

បន្ទាប់ ពី មាន រឿង តវ៉ា ពី សំណាក់ កម្មករ ដែល ធ្វើ ការ ឲ្យ ក្រុមហ៊ុន ក្រុងរណបឆាយណា របស់ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិន បាន បើក លុយ...

ស្រ្តីខ្មែរវ័យ៦៥ឆ្នាំម្នាក់ស្លាប់នៅសហរដ្ឋអាមេរិកព្រោះឆ្លងជំងឺកូវីដ១៩

(ភ្នំពេញ) ៖ ម្តាយរបស់លោក សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅអាយុ៦៥ឆ្នាំកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ បើតាមលោក លោក សុង សារ៉ន បានបញ្ជាក់ថា ម្តាយរបស់លោកបានទៅរស់ នៅសហរដ្ឋអាមេរិក រយៈពេល២ឆ្នាំមកហើយ នៅទីក្រុង Seattle រដ្ឋ Washington State ហើយម្តាយរបស់លោក...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច