ថៅកែឃ្លាំងរថយន្ត CMR ស្វែងរកទិញរថយន្តបន្ថែមចូលឃ្លាំងស្របពេលរដូវកាលកូវីដ អ្នកលក់រថយន្តផ្សេងទៀតលក់មិនសូវដាច់

(ភ្នំពេញ) ៖ និយាយដល់ឃ្លាំង CMR Car Shop នោះគេនឹងស្គាល់ដល់ម្ចាស់ឃ្លាំងគីឡូយក្សចិត្តល្អលោក ចាន់ មករា តែងតែជួយផ្គត់ផ្គង់ដល់កីឡាករគុនខ្មែរមានជីវភាពខ្សត់ខ្សោយមួយចំនួន កំពុងស្វែងរកទិញរថយន្តចូលឃ្លាំងរបស់ខ្លួនបន្ថែមស្របពេលអ្នកលក់រថយន្តជាច្រើនកំពុងរអ៊ូរលក់មិនសូវដាច់ក្នុងរដូវកាលរីករាលដាលជំងឺឆ្លងកូរ៉ូណាថ្មី ឬកូវីដ១៩។ លោក ចាន់ មករា ផ្ទាល់ក៏ទទួលស្គាល់ថាក្នុងរដូលកាលរីករាលដាលដោយសារជំងឺឆ្លងកូវីដ១៩ ឃ្លាំងរបស់លោកក៏លក់រថយន្តមិនសូវដាច់ដូចគ្នា។ ក៏ប៉ុន្តែលោកថាក្នុងឪកាសគ្រោះថ្នាក់ ត្រូវកេងចំណេញឲ្យបានច្រើនជៀសវាងឪកាសរត់ចោលយើង។ លោក ចាន់ មករា បានពន្យល់ថាក្នុងកំឡុងពេលឃ្លាំងជាច្រើនលក់រថយន្តមិនសូវដាក់ ហើយពួកគាត់ត្រូវការលក់រថយន្តបន្ទាន់ដើម្បីបង្វិលលុយ និងយកទៅចាត់ចែងផ្សេងៗ...

ផ្សារឃ្លាំងរំសេវ និងត្រូវបិទជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ

(ភ្នំពេញ) ៖ ផ្សារឃ្លាំងរំសេវបានប្រកាសជូនដំណឹងដល់អាជីវករទាំងអស់ស្តីពីការបិទផ្សារជាស្ថាពរនៅថ្ងៃទី៣០មេសាខាងមុខនេះ។ ការបិទនេះគឹដើម្បីអភិវឌ្ឍន៍អោយមានភាពស្រស់បំព្រងក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាតស័ក្កសមជាបេះដូងនៃកម្ពុជា។ ក្នុងកម្មវត្ថុនៃសេចក្តីជូនដំណឹងបានអោយដឹងថា “សូមជូនដំណឹងដល់បងប្អូនជាម្ចាស់អាជីវករទាំងអស់ដែលបានជួលតូបលក់ដូរនៅក្នុងផ្សារឃ្លាំងរំសេវ អំពីការអស់សុពលភាពនៃកិច្ចសន្យាជួល ដោយបងប្អូនត្រូវរកទីតាំងថ្មី ដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយផ្សារត្រូវបិទជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០”។ នៅក្នុងសេចក្តីជូនដំណឹងបាន ពន្យល់ថា មូលហេតុដែលសម្រេចបិទផ្សារ គឺដើម្បីអភិវឌ្ឍន៍ឱ្យមជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ មានសោភ័ណភាពស្រស់បំព្រង នឹងរួមចំណែកជាមួយរដ្ឋាភិបាលធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាតស័ក្កសមជាបេះដូងនៃកម្ពុជា និងសាងសង់ជាផ្សារទំនើបទាន់សម័យថ្មី។ ផ្សារឃ្លាំងរំសេវ បានណែនាំឱ្យអាជីវករទាំងអស់ជ្រាបជាព័ត៌មាន និងស្វែងរកទីតាំងថ្មីដើម្បីប្រកបអាជីវកម្មលក់ដូរបន្តរបស់បងប្អូនរៀងៗខ្លួន។ម្ចាស់ទីតាំងផ្សារសូមមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ ណាមួយរបស់លោក លោកស្រី...

ក្រុមហ៊ុនភីធីធីកម្ពុជាផ្តល់អាហារូបករណ៍ ៣០០ កន្លែង ដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង តាមរយៈវគ្គសិក្សាពីចម្ងាយ “ទម្លាប់ល្អទាំង៧របស់យុវវ័យឆ្នើម”

(ភ្នំពេញ) ៖ ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង និងអបអរខួបលើកទី២៥ឆ្នាំរបស់ខ្លួន ក្រុមហ៊ុនភីធីធី ខេមបូឌា(PTT Cambodia) ប្រកាសផ្តល់អាហារូបករណ៍ចំនួន 300 កន្លែងសម្រាប់យុវជនកម្ពុជាចន្លោះ អាយុចាប់ពី14ឆ្នាំ ដល់18ឆ្នាំ ដើម្បីសិក្សាវគ្គ “ទម្លាប់ល្អទាំង ៧ នៃយុវវ័យឆ្នើម” តាមរយៈប្រព័ន្ធអនឡាញ ដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។ លោក Songpon Thepnumsommanus...

ហេតុអ្វីបានជា ក្រុមហ៊ុនស៊ីណូហាយដ្រូ (Sinohydro) ឈរជើនៅកម្ពុជាបាន ខណៈដែលទាំងធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកបានដាក់ ក្នុងបញ្ជីខ្មៅ ពីបទពុករលួយនិងការងារមិនត្រឹមត្រូវ!

(ភ្នំពេញ)៖ បើយោងតាមប្រភពមកពីបរទេស By Ia Asatiani បានសរសេរថា, ទាំងធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកបានដាក់ក្រុមហ៊ុនស៊ីណូហាយដ្រូ (Sinohydro) ក្នុងបញ្ជីខ្មៅ ពីបទពុករលួយនិងការងារមិនត្រឹមត្រូវ ក្នុងកំឡុងខែកក្កដា ឆ្នាំ២០២១កន្លងទៅ។ ផ្ទុយទៅវិញហេតុអ្វីមានសិទ្ធិដេញថ្លៃគម្រោងនៅកម្ពុជា ? នេះជាចំណុចដ៏រសើបបំផុត ! ប្រភពមកពីបរទេស By Ia Asatiani បានលើកឡើងថា, ថ្លៃដើមនៃការខូចខាតដែលធ្វើឡើងដោយក្រុមហ៊ុនចិន Sinohydro ចំពោះបរិស្ថាន ហ្សកហ្ស៊ី...

សម្តេចតេជោ ហ៊ុន សែន បានផ្អាកមិនអោយនាំអង្ករ និងត្រីចេញពីកម្ពុជា

(ភ្នំពេញ) ៖ កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនអោយនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តអោយនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ប៉ុន្តែកាលពីម្សិលមិញថ្ងៃទី ៤ មេសា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាអោយផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត ។ ទន្ទឹមនឹងនេះ គឺសម្តេចប្រមុខដឹកនាំបានបញ្ជាអោយអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនអោយមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនអោយនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។...

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៃព្រះរាជាណចក្រកម្ពុជា រាជានុញ្ញាតឲ្យ ប្រធានក្រុមបណ្តាញមន្ទីពេទ្យបាងប៉ាកកកៅ (BPK Hospital Group) និងមន្ទីពេទ្យ ពីយ៉ាវេទ្យ ចូលក្រាបបង្គំគាល់

(ភ្នំពេញ) ៖ កាលពីថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាខ្មែរ ក្នុងសេរីភាព...

អ្នកបើកម៉ូតូ កម្លាំងសេះលើសពី ១២៥សេសេ ត្រូវតែមានបណ្ណបើកបរប្រភេទ(ក)

(ភ្នំពេញ) ៖ ប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូ ដែលមានកម្លាំងសេះ ចាប់ពី ១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវអោយមានបណ្ណបើកបរ ប្រភេទ (ក) ទេ ។ ប៉ុន្តែត្រូវគ្រប់អាយុបើកបរ ចេះបើកបរនិងចេះដឹងច្បាប់ចរាចរណ៍ ផងដែរ ។ ចំណែកឯ ប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូដែលមានកម្លាំងសេះលើសពី ១២៥សេសេ គឺត្រូវតែមានបណ្ណបើកបរប្រភេទ (ក) ទើបអាចបើកបរបាន ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន អោយដឹងថា...

នាយករដ្ឋមន្រ្តីកម្ពុជា តម្លើងប្រាក់ឧបត្ថម្ភបន្ថែម និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូពេទ្យក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩

(ភ្នំពេញ) ៖ កាលពីថ្ងៃទី ៤ មេសា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាអោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភបំប៉នដល់ក្រុមគ្រូពេទ្យនៅជួរមុខដែលកំពុងបំពេញបេសកកម្មពិនិត្យព្យាបាលជំងឺឆ្លងកូវីឌ-១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប “ ត្រូវរៀបចំធ្វើអោយបានឆាប់ ព្រោះក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺក្រុមគ្រូពេទ្យទាំងនោះមិនមានឱកាសបាននៅជិតប្រពន្ធកូនទេ នេះគឺជាការលះបង់មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំអោយបងប្អូនកូនក្មួយក្រុមគ្រូពេទ្យទាំងនេះមានការពិបាកខ្វល់ចិត្តក្នុងការគិតគូរទៅដល់ក្រុមគ្រួសារនៅឯផ្ទះ ហើយកាន់តែមានភាពហ្នឹងហ្នរចិត្ត...

រដ្ឋសភាកម្ពុជា-ចិន ប្រជុំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ តាមប្រព័ន្ធវិដេអូនៅថ្ងៃនេះ

(ភ្នំពេញ)៖ រដ្ឋសភាបានប្រកាសថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនចិន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ស្តីពី ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ នៅវេលាម៉ោង ១៤:០០ នាទីរសៀល នាថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។ សេចក្តីប្រកាស លើកឡើងថា ប្រធានរដ្ឋសភាកម្ពុជា...

ក្រោយផ្ទុះរឿងកសិករប្រកាសឲ្យអ្នកស្រុកកាត់យកដោយឥតគិតថ្លៃ ពេលនេះមន្ទីរកសិកម្មខេត្តបាត់ដំបង ចេញមុខបកស្រាយ

(បាត់ដំបង)៖ ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមFacebook បានចែករំលែកតៗគ្នា ទាក់ទងការត្អូញត្អែររបស់កសិករដាំស្ពៃជើងទារ នៅខេត្តបាត់ដំបង ឈ្មោះ អ៊ឹម សុភ័ក្រ ដោយសារការធ្លាក់ចុះតម្លៃស្ទើរគ្មានអ្នកទិញ រហូតដល់កសិកររូបនេះ ប្រកាសឲ្យអ្នកស្រុកមកកាត់យកស្ពៃរបស់ខ្លួន ដោយឥតគិតថ្លៃនោះ, នៅពេលនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់តំបង បានចេញមកពន្យល់ករណីនេះ និងសន្យាដោះស្រាយឲ្យទទួលបានតម្លៃសមរម្យ។ សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរកសិកម្មខេត្តបាត់ដំបង ដែលបានចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូនេះបានបញ្ជាក់ថា បន្ទាប់បីទទួលដំណឹងនៃការធ្លាក់ចុះតម្លៃស្ពៃរបស់កសិករ...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច