ក្រុមហ៊ុន ហេង ហាក់ម៉ុង បដិសេធមិនបានពាក់ព័ន្ធក្នុងការ ឈូសឆាយ លើផ្ទៃដីអាស្រ័យផល របស់បងប្អូនប្រជាពលរដ្ឋនោះទេ

ភ្នំពេញ ៖ ក្រុមហ៊ុន ហេងហាក់ម៉ុង ទទួលបានការ អនុញ្ញាតច្បាប់ វិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី ១០ហិកតា) នៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ព្រះមុនីវង្ស«បូកគោ» ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត។ និងមិនបានពាក់ព័ន្ធក្នុងការ ឈូសឆាយ លើផ្ទៃដីអាស្រ័យផល របស់បងប្អូនប្រជាពលរដ្ឋនោះទេ។ ក្នុងនោះដែរភាគីខាងក្រុមក៏បានបញ្ជាក់ផងដែរថា ដោយយោងលើ លិខិតលេខ ៦២៩ ស.ណ.ប.ស្ថ...

ករណីបងប្អូនទាស់គ្នាបែកផ្សែង នៅខេត្តព្រះសីហនុ រឿងបញ្ចុះ សពម្តាយ ដោយសារមានអ្នកញុះញង់

ខេត្តព្រះសីហនុ ៖ រឿងរ៉ាវ បងប្អូនប្រុសស្រី ៣នាក់ទាស់គ្នា បែកផ្សេង (ដណ្តើមសពម្តាយយកទៅបញ្ចុះ) គីជាបញ្ហាមិនចុះសម្រុងគ្នា រវាងប្អូនប្រុសនិងបងស្រីព្រមទាំងសាច់ញាតិក្រោមហេតុផលផ្សេងគ្នា។ នេះបើតាមការអោយដឹងពីភាគីខាងបងស្រីទាំង២។ តាមអ្នកស្រីស៊ុន វណ្ណីនិងអ្នកស្រីស៊ុន វណ្ណា បានអោយដឹងថា ការប្រារព្វពិធិបុណ្យសពម្តាយរបស់គាត់បានធ្វើឡើងជាលក្ខណះគ្រួសារទៅតាមប្រពៃណី ខ្មែរចិន ដោយមានការចូលរួមពីសាច់ញាតិនិងអ្នកស្រុក។ ការប្រារព្វពិធីបុណ្យសពមិនមែនធ្វើឡើងក្នុងគោលបំណងដណ្តើមសពដណ្តើមកេរិ៍មរតកឬធ្វើឡើងដើម្បីហុយស៊ុយនោះឡើយ។ អ្នកស្រីស៊ុន វណ្ណីនិងអ្នកស្រីស៊ុន វណ្ណា បានអោយដឹងទៀតថា ការទាស់ទែងគ្នាជាបញ្ហាមិនចុះសម្រុងគ្នា រវាងបងប្អូនព្រមទាំងសាច់ញាតិក្រោមហេតុផលផ្សេងគ្នាដែលប្អូន ប្រុស ចង់បញ្ចុះសពតាមបណ្តាំម្តាយនៅវត្តពោធិ៍មានជ័យក៏ប៉ុន្តែជាក់ស្តែងពុំទាន់មានកន្លែងទីតាំងបញ្ចុះសមរម្យ(ពុំទាន់មានចេតិយនៅឡើយ)ព្រមទាំង...

HK7 រៀបចំពិធីធំប្រកាសភាពជោគជ័យដែលទទួលការគាំទ្រទូរទាំងប្រទេសនិងផ្តល់រង្វាន់រាប់សិនម៉ឺនដុល្លារជូនតំណាងឆ្នើមៗ

ភ្នំពេញ៖ ក្រុមហ៊ុនគ្រឿងសម្អាងនិងថែរក្សាសម្រស់ HK7 ដែលល្បីនិងល្អឈានមុខមួយនៅកម្ពុជា បានរៀបចំពិធីអបអរជប់លៀងប្រចាំឆ្នាំរបស់ខ្លួន ហើយក៏ដូចជាការប្រកាសនូវទូតសុឆន្ទៈខ្មែរនិងថៃថ្មីសម្រាប់ឆ្នាំ២០២៣ តំណាងឱ្យផលិតផលទាំងអស់នៃ HK7 ក៏ដូចផលិតផលថែរក្សាសម្រស់ ខូឡាជេន CRYSTAL កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅអាគារព្រីមម៊ែរសែនសុខ។ លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងនិងថែរក្សាសម្រស់ HK7 បានថ្លែងឱ្យដឹងថា កម្មវិធីនេះ ធ្វើឡើងអបអរដល់តំណាងធំៗរបស់ HK7 ដែលបានខិតខំផ្តល់ភាពទុកចិត្តជូនអតិថិនជន...

មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ចេញសេចក្តី បំភ្លឺ ស្ដីពីការកិបកេងថវិកាគ្រូបង្រៀនរាប់រយ លានរៀល លើការដាក់ឈ្មោះគ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនពីរថ្នាក់ ពីរពេល

ភ្នំពេញ ៖ យោងតាមលិខិត បំភ្លឺ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអោយដឹងថា ៖ ប៉ុន្មានថ្ងៃកន្លងមកនេះបានពិនិត្យឃើញថា មានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយ ស្ដីពីការកិបកេងថវិកាគ្រូបង្រៀនរាប់រយ លានរៀល លើការដាក់ឈ្មោះគ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនពីរថ្នាក់ ពីរពេល របស់គ្រូបង្រៀនដែលស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ។ បន្ទាប់ពីបានការអនុញ្ញាតឱ្យសិទ្ធិប្រើប្រាស់គ្រូបង្រៀនក្របខណ្ឌបន្ថែមមក មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអនុវត្តនិងប្រើប្រាស់ ហើយសូមធ្វើការបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបដូចខាងក្រោម៖ ១.សារព័ត៌មានបានលើកឡើងថាៈការប្រើប្រាស់គ្រូបង្រៀនពីរថ្នាក់...

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យ៧នាក់ ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យ៧នាក់ ដកហូតថ្នាំញៀនមួយចំនួន កាលពីម៉ោង៥និង​ ៣០​ នាទីល្ងាចនៅថ្ងៃទី១១ខែ​ ធ្នូ​ ឆ្នាំ២០២២ នៅចំណុច ផ្លូវបេតុង​ ក្រុមទី១០​ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យទាំង០៧នាក់៖ ទី១.ឈ្មោះ កែវ ចៀន ភេទ​ស្រីអាយុ២៣ឆ្នាំ...

ល្បីថា ក្នុងក្លឹបកីឡាស្នូកឃឺ អិន អេស ស៊ី ក្រោយអតីតក្រសួងដែនដី ខណ្ឌចំការមន លួចបង្កប់ល្បែងស៊ីសងខ្នាតធំដូចកាស៊ីណូ រហូតមកដល់សព្វថ្ងៃនៅមិនទាន់មានអាជ្ញាធរចុះបង្ក្រាបឡើយ

ភ្នំពេញ ៖ ប្រភពព័ត៌មានមួយបានបង្ហើបថា នៅក្នុងក្លឹបកីឡាស្នូកឃឺ អិន អេស ស៊ី តាមបណ្ដោយផ្លូវលេខ៩៥ ខាងក្រោយអតីតក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន លួចបង្កប់ល្បែងស៊ីសងខ្នាតធំដូចកាស៊ីណូ ដែលលួចបើកលេងជាយូរឆ្នាំមកហើយរហូតមកដល់សព្វថ្ងៃនៅមិនទាន់មានអាជ្ញាធរចុះបង្ក្រាបឡើយ ទោះបីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដោយ។ប្រភពពីអ្នកធ្លាប់ចូលលេងក្នុងក្លឹបកីឡាស្នូកឃឺនោះបានប្រាប់ថា នៅទីនោះគឺមានគ្រប់យ៉ាងតែម្ដង តែមានលក្ខណៈតូចជាងនៅណាហ្គាបន្តិច និងត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងពីសំណាក់សន្តិសុខ ពិសេសបញ្ហាទូរស័ព្ទឬប៊ិច គេមិនឲ្យកាន់រញ៉េរញ៉ៃឬដាក់ហោប៉ាវអាវនោះទេ។ ពាក់ព័ន្ធបញ្ហានេះ កាលពីពេលថ្មីៗនេះ ក្រុមការងារយើងបានធ្វើការទំនាក់ទំនងទៅលោក កៀង ល័ក្ស អភិបាល...

ប្តីកំសត់ម្នាក់សំពះសុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជួយយកជាបុណ្យ ព្រោះលោកចង់ជួបមុខកូនស្រីនិងចង់បានកូនមកវិញ តែប្រពន្ធផិតក្បត់មានសាហាយ ប្រមូលទ្រព្យនិងកូនស្រីរត់ទៅបាត់

ភ្នំពេញ៖ មួយរយៈនេះមហាជនមានការចាប់អារម្មណ៍ និងអាណិតអាសូរទៅដល់បុរសម្នាក់ជាប្តី ត្រូវបានប្រពន្ធធ្លាប់រួមរស់តស៊ូជាមួយគ្នា ផិតក្បត់ទៅស្រុកខ្មែរទៅមានសហាយជាមួយបុរសម្នាក់ជាមន្ត្រីយោធា រហូតដល់មិនខ្លាចក្រែងរអែងចិត្ត ជាពិសេសគ្មានសីលធម៌និងសុជីវធម៌សង្គមឡើយ កាលគ្រាសហាយស្មន់នឹងគ្នាដេកថតរូបរួមរ័កឡើងឋានសួគ៌ ហើយផ្ញើររូបពីស្រុកខ្មែរអោយមើលបញ្ឈឺរចិត្ត បុរសជាប្តីបែបនេះ។ ពុទ្ធោអើយ! ប្រុសណាមិនយំ ប្រុសណាទ្រាំបាន ប្រុសគេគ្រប់គ្នាកើតទុក្ខមិនសុខចិត្ត ខឹងរឿងរក តែនេះបុរសជាប្តីដែលត្រូវផិតក្បត់ឈ្មោះថា ឈ្មោះ "លាន សុទ្ធី" ចំណែកប្រពន្ធឈ្មោះថា "ផាន់ ចិន្តា" និងសាហាយស្នន់ឈ្មោះថា សេង គិរី...

តារាសម្តែង និងពិធីករ ប៉ែន ចំរុង និង ង៉ាន់ ពិសី ត្រូវតុលាការផ្តន្ទាទោស សម្រេចដាក់ពន្ធនាគារ ១០ខែ និងរួមគ្នាសងសំណងទៅឲ្យដើមបណ្តឹង៦០លានរៀល

ភ្នំពេញ ៖ តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និងពិធីករ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ ហើយបង្គាប់ឲ្យឈ្មោះ ប៉ែន ចំរុង...

ខ្សឹប! អុញនោះ សង្ស័យមានធុំក្លិន ចម្លែកចេញពីសាលាខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ក្នុងការឡើងមកកាន់តំណែងជាអភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅរបស់លោកធឹម សំអាន បានរយៈពេលប្រមាណជា៣ខែមកនេះមានមន្ត្រីក្នុងតួនាទី និងមន្ត្រីជាប់កិច្ចសន្យាជាច្រើននាក់បានផ្លាស់ប្តូរចេញទៅតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ចំណែកមន្ត្រីជាប់កិច្ចសន្យាខ្លះត្រូវបានគេលុបឈ្មោះចោលតែម្តង ដែលអ្នកខ្លះធ្វើការមកប្រមាណជិត១០ឆ្នាំមកហើយ បានអស់ចិត្តក៍ឈប់ទៅ តែអ្នកខ្លះក៍មិនអស់ចិត្ត ដោយបានបង្ហោះនៅលើបណ្តាញសង្គមfacebook ស្វែងរកយុត្តិធម៌ទៀតផង។ បច្ចុប្បន្នមានមន្ត្រីជាច្រើនបានខ្សឹមខ្សៀវគ្នា អំពីការឡើងមកកាត់ដំណែង និងការគ្រប់គ្រង់របស់លោកធឹម សំអាន អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅថ្មីនេះ ថាពួកគេមិនដែលបានជួបទេកន្លងមក ដែលអភិបាលខណ្ឌបានយកសាលាខណ្ឌធ្វើជាផ្ទះរបស់ខ្លួន និយមបក្សពួក គម្រាមដកគេដកអែង បើទោះជាមន្ត្រីនោះជាមន្ត្រីជាប់កិច្ចសន្យា ឬមន្ត្រីក្របខណ្ឌដែលបម្រើការមកយូឆ្នាំហើយក៍ដោយនោះ។ មន្ត្រីខ្លះនិយាយថា គួរអោយអាណិតមន្ត្រីជាប់កិច្ចសន្យាម្នាក់...

កងកម្លាំងសមត្ថកិច្ចបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងឃាត់បានមនុស្ស១២នាក់

ភ្នំពេញ ៖ សមត្ថកិច្ចឆ្មក់បង្រ្កាបល្បែងសុីសងលួចលាក់ខុសច្បាប់និងធ្វើការឃាត់មនុស្សសរុចំនួន១២នាក់ក្នុងនោះមានជនបរទេស៤នាក់ដែលយកស្នូកឃ័របន្លំបាំងមុខតែនៅតែស្រាវជ្រាវបង្រ្កាបបានដដែលមានការដឹកនាំលោក កៀង ល័ក្ស អភិបាលគណ: អភិបាលខណ្ឌចំការមនបញ្ជាផ្ទាល់ហេតុការកើតឡើងនៅរសៀលថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២២នៅចំណុចអាគារព្រីនស៍ផ្លាហ្សា តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។ ដោយមានការសម្របសម្រួលនិតិវិធីដោយលោក​ សំមឬទ្ធីវាសនា​ ព្រះរាជអាជ្ញា​រង​អមសាលាដំបូងរាជធានីភ្នំពេញ​កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន​ ដឹកនាំដោយលោក​ កៀង​ ល័ក្ស​ អភិបាលនៃគណះអភិបាលខណ្ឌចំការមន​ រួមនិងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌបានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់០១កន្លែងនៅចំណុចហាងគ្មានយីហោ​...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច