យុវតីខ្មែរអូស្រ្តាលីម្នាក់និពន្ធចំរៀង និងច្រៀងដោយខ្លួនឯង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គម

(ភ្នំពេញ) ៖ យុវតីខ្មែរអូស្រ្តាលីអាលី រិនដល មានអាយុ១៦ ឆ្នាំនាងមានម្ដាយជាជនជាតិខ្មែរឈ្មោះ Sapor Rendall ជាតារានិងគ្រូបង្ហាញម៉ូតដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា និងមានឪពុកជាជនជាតិអូស្រ្តាលីមានឈ្មោះ Matthew Rendall។ បទចំរៀងដែលនាងច្រៀងមានបំណងជើងថា នរណានឹងស្រលាញ់បង (Who Will Love You?) ជាចំណងជើងនៃបទចម្រៀងមួយដែលនិពន្ធនិងច្រៀងផ្ទាល់ដោយក្មេងស្រីខ្មែរកាត់អូស្រ្តាលី ហើយដែលបានធ្វើឲ្យគេសរសើរមិនដាច់ពីមាត់នូវអត្ថន័យនិងទឹកដមសំឡេងដ៏ក្រអួនក្រអៅ។ ចម្រៀងជាភាសាអង់គ្លេសមួយបទនេះបង្កប់នូវខ្លឹមសារបែបមនោសញ្ចេតនាស្នេហាដ៏ជ្រាលជ្រៅមួយរបស់អ្នកនិពន្ធវ័យក្មេងដ៏ស្រស់ស្អាត សម្បុរសណ្តែកបាយ។ សូមជម្រាបជូនថា អាលីវ័យទើប១៦ឆ្នាំ នាងតែងបទចម្រៀងបាន៨បទទៅហើយ ក្នុងនោះ៧បទកំពុងផលិតត្រៀមចេញផ្សាយ...

ខឹងអតីតប្រពន្ធមិនព្រមត្រូវគ្នាវិញ យករូបដាក់លើបណ្ដាញសង្គម បង្ហោះសារគំរាមសម្លាប់ថ្នាក់ដឹកនាំ និងជេរប្រមាថព្រះមហាក្សត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខេត្តសៀមរាប

(សៀមរាប)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចាប់ខ្លួនបុរសម្នាក់ដែលបង្ហោះសារ តាមបណ្ដាញសង្គម Facebook គំរាមសម្លាប់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ។ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ អាត់ អេង ឬ សេន អាត អាយុ៣៦ឆ្នាំ...

កុំចេះតែហ៊ាន! អាជ្ញាធរខណ្ឌសែនសុខ ចុះបញ្ឈប់ការផឹកស៊ីជួបជុំភ្លាមៗដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

(ភ្នំពេញ) ៖ ប្រជាពលរដ្ឋជាច្រើន សាទរនឹងចំណាត់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោយបានចុះប្រតិបត្តិការភ្លាមៗនៅកន្លែងផឹកស៊ីជួបជុំ ដើម្បីទប់ស្កាត់ការឆ្លងវីវុសកូវីដ១៩ និងដែលបង្កររំខានដល់អ្នកជិតខាង ក្រោយមានពលរដ្ឋបានខំមិនចូលផេករបស់ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។ នៅក្នុងផេកផ្លូវការខាងលើបានសរសេររៀបរាប់ថា«មិនទុកឲ្យប្រជាពលរដ្ឋរង់ចាំយូរ ខំមិនចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វេីការទំនាក់ទំនងទៅប៉ុស្តិ៍ទឹកថ្លា និងប៉ុស្តិ៍អូរបែកក្អម នៃអធិការនគរបាលខណ្ឌសែនសុខ ឲ្យចុះដល់ទីតាំងភ្លាមៗដេីម្បីបញ្ឈប់រាល់ការជួបជុំ ផឹកសុី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង និងធ្វេីការណែនាំ អប់រំ ឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការជួបជុំផឹកសុីដែលមានគ្នាច្រេីន...

លោកមេធាវី រស់ ផល្លា បរិច្ចាគប្រាក់បៀវត្ស៧ខែ ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកមេធាវី រស់ ផល្លា ទីប្រឹក្សាក្រសួងយុត្តិធម៌ឋានៈស្មើអគ្គនាយករង សម្រេចបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនរយៈពេល ៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងលិខិតប្រកាសពីការបរិច្ចាគថវិកាផ្ញើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ លោកមេធាវី រស់ ផល្លា បានគូសបញ្ជាក់ថា លោកបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា។ លោកមេធាវី រស់ ផល្លា បានគូសបញ្ជាក់ក្នុងលិខិតនោះថា ការបរិច្ចាគនេះ...

សម្តេចតេជោ ហ៊ុន សែន បានត្រៀមបម្រុងសម្ភារៈនិងបរិក្ខារពេទ្យក្នុងស្តុករួចស្រេចហើយក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ (Covid-19)

(ភ្នំពេញ) ៖ កាលពីម្សិលមិញថ្ងៃទី ៤ ខែ មេសា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ បានបង្ហាញនូវផែនការយុទ្ធសាស្រ្តថ្មីបន្ថែមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ ដែលក្នុងនោះ សម្តេចតេជោ បានបញ្ជាអោយបន្ថែមនូវស្តុក ម៉ាសចំនួន១០ លានម៉ាស, ខោអាវគ្រូពេទ្យចំនួន៥ពាន់កំប្ល៉េ, ម៉ាសគ្រូពេទ្យ៥០ម៉ឺន, ម៉ាសប្រភេទ N-95 ចំនួន៥ពាន់, និងទឹកអាល់កុលចំនួន...

សម្តេចតេជោ ហ៊ុន សែន បានផ្អាកមិនអោយនាំអង្ករ និងត្រីចេញពីកម្ពុជា

(ភ្នំពេញ) ៖ កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនអោយនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តអោយនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ប៉ុន្តែកាលពីម្សិលមិញថ្ងៃទី ៤ មេសា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាអោយផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត ។ ទន្ទឹមនឹងនេះ គឺសម្តេចប្រមុខដឹកនាំបានបញ្ជាអោយអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនអោយមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនអោយនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។...

នាយករដ្ឋមន្រ្តីកម្ពុជា តម្លើងប្រាក់ឧបត្ថម្ភបន្ថែម និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូពេទ្យក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩

(ភ្នំពេញ) ៖ កាលពីថ្ងៃទី ៤ មេសា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាអោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភបំប៉នដល់ក្រុមគ្រូពេទ្យនៅជួរមុខដែលកំពុងបំពេញបេសកកម្មពិនិត្យព្យាបាលជំងឺឆ្លងកូវីឌ-១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប “ ត្រូវរៀបចំធ្វើអោយបានឆាប់ ព្រោះក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺក្រុមគ្រូពេទ្យទាំងនោះមិនមានឱកាសបាននៅជិតប្រពន្ធកូនទេ នេះគឺជាការលះបង់មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំអោយបងប្អូនកូនក្មួយក្រុមគ្រូពេទ្យទាំងនេះមានការពិបាកខ្វល់ចិត្តក្នុងការគិតគូរទៅដល់ក្រុមគ្រួសារនៅឯផ្ទះ ហើយកាន់តែមានភាពហ្នឹងហ្នរចិត្ត...

កូរ៉ូណាអែមកៀនសិន! កូនក្រមុំម្នាក់នេះផលិតបទថ្មីOriginalច្រៀងSurpriseប្តីថ្ងៃការ ស្តាប់ហើយចង់ការតាម…..

ផ្ទុះការភ្ញាក់ផ្អើលនិងសរសើរមិនដាច់ពីមាត់មហាជនក្នុងពិធីមង្គលការមួយ កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ កន្លងទៅ ដែលកូនក្រមុំបានផលិតបទថ្មី Original និងឡើងច្រៀងSurprise ប្តីថ្ងៃការ ដែលធ្វើអោយអ្នកស្តាប់ ស្តាប់ហើយចង់ការតាម… កូនក្រមុំឈ្មោះ យន ឆវិន បានផលិតបទថ្មី មានចំណងជើងថា “ចំណងផ្កាស្លា”  ដែលមានន័យជ្រៅ ព្រមទាំងឡើងច្រៀងSurpriseប្តីឈ្មោះ អ៊ុន កំសាន្ត នៅថ្ងៃការ ជាហេតុធ្វើពិធីមង្គលការមួយនេះមានភាពខុសប្លែកនិងរ៉ូមែនទិចជាងពិធីមង្គលការដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបទចម្រៀងមួយនេះ ជាស្នាដៃនិពន្ធរបស់ប្អូនប្រុសកូនក្រមុំផ្ទាល់ គឺលោក យន ប៊ុនរាជ...

ក្រុមគ្រូពេទ្យចិនជំនាញព្យាបាលជំងឺកូវីដ១៩ចាប់ផ្ដើមប្រជុំលើកដំបូងដើម្បីជួយដល់កម្ពុជា

(ភ្នំពេញ) ៖ យោងតាមចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ផុសផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានរៀបចំកិច្ចប្រជុំវីឌីអូលើកដំបូង ជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិន ដោយតាមរយៈប្រព័ន្ធទំនាក់ទំនងវីឌីអូWelink ដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ខែមីនាកន្លងទៅ។ លោក Yao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា)...

កម្ពុជាបានត្រៀមបន្ទប់ជាង ៣,០០០ សម្រាប់ព្យាបាលអ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ

(ភ្នំពេញ) ៖ នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួនដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលបងប្អូនប្រជាពលរដ្ឋអោយស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញវិញ...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច