នគរបាលឃាត់ខ្លួនអ្នកបើករថយន្ត AUDI បុកយុវតី២នាក់ស្លាប់ នៅ សង្កាត់កោះដាច់

(ភ្នំពេញ) ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឃាត់អ្នកបើករថយន្ត AUDI ដែលបើករថយន្តបុកយុវតីចំនួន ២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ។ ការឃាត់អ្នកបើករថយន្ត និងរថយន្ត បានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះតែម្តង។ យ៉ាងណាក៏ដោយ សម្រាប់អ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក...

ក្រោយផ្ទុះរឿងកសិករប្រកាសឲ្យអ្នកស្រុកកាត់យកដោយឥតគិតថ្លៃ ពេលនេះមន្ទីរកសិកម្មខេត្តបាត់ដំបង ចេញមុខបកស្រាយ

(បាត់ដំបង)៖ ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមFacebook បានចែករំលែកតៗគ្នា ទាក់ទងការត្អូញត្អែររបស់កសិករដាំស្ពៃជើងទារ នៅខេត្តបាត់ដំបង ឈ្មោះ អ៊ឹម សុភ័ក្រ ដោយសារការធ្លាក់ចុះតម្លៃស្ទើរគ្មានអ្នកទិញ រហូតដល់កសិកររូបនេះ ប្រកាសឲ្យអ្នកស្រុកមកកាត់យកស្ពៃរបស់ខ្លួន ដោយឥតគិតថ្លៃនោះ, នៅពេលនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់តំបង បានចេញមកពន្យល់ករណីនេះ និងសន្យាដោះស្រាយឲ្យទទួលបានតម្លៃសមរម្យ។ សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរកសិកម្មខេត្តបាត់ដំបង ដែលបានចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូនេះបានបញ្ជាក់ថា បន្ទាប់បីទទួលដំណឹងនៃការធ្លាក់ចុះតម្លៃស្ពៃរបស់កសិករ...

លម្អិតករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ឡានធំព្រលះគ្នា ផ្ងារជើងពេញផ្លូវ

(កំពង់ស្ពឺ) ៖ កាលពី​វេលាម៉ោង ០៩:០២នាទីព្រឹក​ថៃ្ង​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ មានករណីគ្រោះថ្នាក់ច​រា​ចរណ៍កើតឡើង​ នៅលើផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេ​ខ​ ៨២-៨៣ ត្រង់ចំណុចភូមិទីមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡេីង​ដោយ​រថយន្ត០១គ្រឿងម៉ាក ហ្វ្រីលែនណែ​ (freightliner) ពណ៌បៃតងចាស់ ពាក់ស្លាក​លេ​ខ ព្រះសីហនុ 3A-2565 សឺមីសណ្តោងរ៉ឺម៉កលេខ ព្រះសីហនុ 4A-0996...

សិក្ខាសាលាស្តីពីការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ និងការធានាគុណភាព អប់រំឧត្តមសិក្សា របស់ប្រទេសអនុតំបន់ទន្លេមេគង្គ CLMV (Cambodia, Lao PDR, Myanmar, Vietnam)

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាបានរៀបចំសិក្ខាសាលា ស្តីពីការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ​​ និងការធានាគុណភាពអប់រំឧត្តមសិក្សា​​ របស់ប្រទេសអនុតំបន់ទន្លេមេគង្គ​  CLMV  (Cambodia, Lao PDR, Myanmar, Vietnam) កាលពីថ្ងៃទី​០៨​-១០ ខែធ្នូ២០១៩ នៅ​សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប​​ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញរបស់ភ្នាក់ងារធានាគុណភាពអប់រំនៃប្រទេសទាំង៤។​ សិក្ខាសាលានេះរៀបចំឡើង ក្រោមការជួយឧបត្ថម្ភនៃមូលនិធិឡាងឆាងរបស់សាធារណរដ្ឋប្រជាមានិតចិន និងដោយមានការចូលរួមជាគណៈធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិតទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធចំពោះការផ្សាយព័ត៌មានជាវីដេអូរបស់វិទ្យុអាស៊ីសេរី

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធចំពោះការផ្សាយព័ត៌មានជាវីដេអូរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចោទប្រកាន់មិនត្រឹមត្រូវមកលើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បានបញ្ជាឲ្យចាប់ខ្លួនរាល់មុខសញ្ញាដែលចូលរួមដំណើរទទួលដំណើរលោក សម រង្ស៊ី ដោយមិនយល់មុខ ទោះជាជនពិការ អ្នកស្រែចំការ ឬអ្នកដែលគ្រាន់តែបញ្ចេញមតិ នៅលើបណ្តាញសង្គម Facebook ក៏ដោយ...។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសម្តែងការសោកស្តាយចំពោះពាក្យខ្វះការពិត...

៤១ ឆ្នាំការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ឆ្នាំ១៩៧៨ ដល់ ២ ធ្នូ ឆ្នាំ២០១៩

ខួបទី ៤១ឆ្នាំនៃចលនាផ្តួលរំលំរបបដឹកនាំសម្លាប់រង្គាលរបស់ពួកខ្មែរក្រហម ដោយចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានទទួលជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ត្រូវជាថ្ងៃបង្កើតជាផ្លូវការ « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា » ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា « ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញផែនការរំដោះជាតិចេញពី របបកម្ពុជាប្រជាធិបតេយ្យ។ ២ធ្នូឆ្នាំ១៩៧៨ ត្រូវបានកន្លងហួសអស់រយៈពេល...

មន្ត្រីរបស់អគ្គលេខាធិការដ្ឋាននៃគ.ទ.ក. ត្រូវបានជាប់ឆ្នោតជ្រើសតាំងជា ប្រធាននៃAYQON

មន្ត្រីរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ត្រូវបានជាប់ឆ្នោតជ្រើសតាំងជា ប្រធាននៃបណ្ដាញមន្ត្រីធានាគុណភាពអាស៊ាន លោក ទេព នាវា ដែលជាអនុប្រធាននាយកដ្ឋានស្ដង់ដានិងការទទួលស្គាល់គុណភាពអប់រំ នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ត្រូវបានសមាជិកបណ្ដាញមន្ត្រីធានាគុណភាពអាស៊ាន ទាំង១០ប្រទេស បោះឆ្នោតជាប់ជា ប្រធាន សម្រាប់អាណ្ណាត្តិរយៈពេល ៣ ឆ្នាំ (២០២០-២០២២) នាឪកាសកម្មវិធីជួបប្រជុំតុមូលប្រចាំឆ្នាំ ២០១៩ ដែលប្រព្រឹត្តទៅនៅខេត្ត សៀមរាប នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ បណ្ដាញមន្ត្រីធានាគុណភាពអាស៊ាននេះ ត្រូវបានបង្កើតក្នុងឆ្នាំ ២០១៥...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច