ចុះពិនិត្យ សួរសុខទុក្ខក្រុមការងារកងទ័ពអាវ ស ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដល់ភូមិនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ លោក លី សារី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកមង្គលបូរី និងជាអភិបាលរងខេត្តបន្ទាយមានជ័យ និងលោក អុឹង វណ្ណម៉ៅ សមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យក្រុមការងារកងទ័ពអាវសរ។ ពោលគឺខណៈពួកគេបាននឹងកំពុងមមាញឹកក្នុងការចាក់វ៉ាក់សាំងការពាជម្ងឺកូវីដ.១៩ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។ ឱកាសនោះ ក៏បាននាំយកសម្ភារៈ ទឹកសុទ្ធ និងទឹកក្រូចកូការទៅប្រគល់ជូន ក្នុងប្រតិបត្តិការចុះចាក់នោះដឹកនាំដោយផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី...

នាំយកថវិកាសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារអ្នកស្លាប់ដោយកូវី១៩

ខេត្តបន្ទាយមានជ័យ ៖ ចាប់ផ្តើមឡើងវិញនាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនទៅជូនគ្រួសារអ្នកស្លាប់ដោយជម្ងឺកូវី១៩ នៅទូទាំងខេត្តបន្ទាយមានជ័យ។ ពោលគឺគ្រប់ស្រុក ក្រុង ពិសេសនៅក្រុងប៉ោយប៉ែត ក្រុងសិរិសោភ័ណ ស្រុកមង្គលបូរី ដែលមានអ្នកស្លាប់ច្រើនជាងគេ។ នៅក្រុងសិរីសោភ័ណ ថ្ងៃទី២៣ ខែតុលា មន្ត្រីក្រុងនិងសង្កាត់ ភូមិបា ទៅប្រគល់ជូនថវិកាក្រុមគ្រួសារ សាច់ញាតិ សពដែលស្លាប់ដោយសារជម្ងឺ covid19...

អ្នកជំងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យស្លាប់ដល់៣០០នាក់ហើយ

ខេត្តបន្ទាយមានជ័យ ៖ ជូនដំណើរសពទី៣០០នៃអ្នកជម្ងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ។ ពោលគឺគិតត្រឹមព្រលប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០២១ នេះ អនុគណៈកម្មការបូជា បញ្ចុះសពនៃគណកម្មការប្រយុទ្ធនឹងកូវីដ១៩ខេត្តបន្ទាយមានជ័យបានជូនដំណើរសពទី៣០០នៃអ្នកជម្ងឺកូវីដ១៩។ នេះបើតាមមន្ត្រីអនុគណៈកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្តបន្ទាយមានជ័យអោយកាសែតរស្មីកម្ពុជាដឹងនៅព្រលប់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២១។ ក្នុងនោះ មានជនជាតិខ្មែរ២៩៤នាក់/ស្រី១៧១នាក់។ ជនជាតិឥណ្ឌូនេស៊ី ៣នាក់/ ស្រី១នាក់ ជនជាតិថៃ៣នាក់/ស្រី២នាក់៕

កម្លាំងកងទ័ពបូព៍ា របស់ថៃ ឃាត់ខ្លួនពលករខ្មែរ២ក្រុម នៅនៅព្រំដែន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងទ័ពបូរ៉ាផា(បូព៍ា)ឈុតប៉ារ៉ារបស់ថៃ បា បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន២ក្រុម កាលពីរសៀលនិងពេលព្រលប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ប្រភពពីព្រំដែនបានអោយដឹងថា ៖ ក្រុមទី១/មានគ្នាចំនួន៤៦នាក់/ស្រី១៨ ដែលត្រូវបានរកឃើញនៅចំណុចនៅភូមិណាំមាំងភូមិលេខ ៥ ឃុំណងវ៉ាំង ស្រុកគោកធ្យូងខេត្តសះកែវ។ ក្រុមទី២ មានគ្នាចំនួន៨នាក់ ចាប់បាននៅចំណុចមួយទៀតនៅស្រុកគោកធ្យូងដែរ នាខេត្តស្រះកែវ។ ពលរដ្ឋខ្មែរនិយាយប្រាប់កងកម្លាំងថៃថា៖ពួកគាត់មានបំណងទៅធ្វើការស៊ីឈ្នួលនៅខេត្តឈុនបុរី ខេត្តនន្ទថាក់បុរី និងទីក្រុងបាងកក។ បន្ទាប់ពីអាជ្ញាធរបានសួរចម្លើយដឹងថាគាត់ជាជនជាតិខ្មែរក៏បញ្ជូនខ្លួនពួកគាត់ទៅប៉ុស្តិ៍នគរបាលឃុំគោកធ្យូង ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

ករណីយកលុយ៦០ម៉ឺនរៀល រឿងឃាត់រថយន្តដឹកឈើក្រឡឹង មេអាវុធហត្ថខេត្ត មេនគរបាលខេត្តកំពង់ធំ កំពុងស្រាវជ្រាវ សាកសួរបន្ថែម

ខេត្តកំពង់ធំ ៖ ករណីចាប់ឃាត់រថយន្តសាំយ៉ុងដឹកកួនក្រឡឹងកែឆ្នៃ ពាក់ស្លាកលេខ ភ្នំពេញ 2H-6945 កន្លងមកថ្មី ៗនេះ ត្រូវបានកម្លាំងអាវុធងហត្ថស្រុកប្រាសាទបល្ល័ង្កម្នាក់ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ និងកម្លាំងនគរបាលស្រុកប្រាសាទបល្ល័ង្កម្នាក់ បានធ្វើសកម្មភាពចាប់រថយន្តនៅតាមដងផ្លូវ និងជម្រឹតទារលុយចំនួន៦០ម៉ឺនរៀល ជាថ្នូរនឹងដោះលែង ។ ហេតុការណ៍កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិបារាយណ៍ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រីហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំប្រាប់នៅថ្ងៃទី២៣...

មហាជនកំពុងរង់ចាំមើលពីចំណាត់ការ លើមន្រ្តីប៉េអឹមនៅខណ្ឌជ្រោយចង្វារ ដែលល្មើសនឹងបំរាមគោចរ នាំគ្នាបើកបន្ទប់ ខារ៉ាអូខេ ច្រៀងរាំង នោះ នឹងត្រូវអនុវត្តបែបណា? (មានវីដេអូរ)

ភ្នំពេញ ៖ ក្រោយពីបែកធ្លាយនូវឃ្លីបវីដេអូរ ដែលបានបង្ហាញពីសកម្មភាព រាំ គ្រវី យ៉ាងសប្បាយ ភ្លើតភ្លើន របស់មន្រ្តីប៉េអឹមរងខណ្ឌជ្រោយចង្វា ដែលនេះជាសកម្មភាព ល្មើសទៅនឹងបំរាមគោចរ របស់ក្រសួងសុខាភិបាល ខណៈពេលនេះមហាជនកំពុង រងចាំមើលថាតើ លោកប៉េអឹមរូបនេះ នឹងទទួលនូវចំណាត់ការ ឬក៏ពិន័យបែបណា ចំពោះទង្វើរដែលខ្លួនបានធ្វើកន្លងមកនោះ។ ប្រភពព័ត៌មានបានអោយដឹងថា មន្រ្តីប៉េអឹមរូបនេះ មានឈ្មោះ រ៉ឺន វីរះបុត្រ អត្តលេខ០៤១៨៣៣ តួនាទីមេបញ្ជាការរងកងរាអាវុធហត្ថខណ្ឌជ្រោយចង្វារ...

ខេត្តបន្ទាយមានជ័យ ជូនដំណើរសពទី២៩០ នៃអ្នកជម្ងឺកូវីដ១៩

ខេត្តបន្ទាយមានជ័យ ៖ ជូនដំណើរសពទី២៩០នៃអ្នកជម្ងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ ។ ហើយជាមធ្យម ស្លាប់៥នាក់ក្នុង១ថ្ងៃៗ ។ ពោលគឺគិតត្រឹមព្រលប់ថ្ងៃទី២០ខែតុលាឆ្នាំ២០២១ អនុគណៈកម្មការបូជា បញ្ចុះសពនៃគណកម្មការប្រយុទ្ធនឹងកូវីដ១៩ខេត្តបន្ទាយមានជ័យបានជូនដំណើរសពទី២៩០នៃអ្នកជម្ងឺកូវីដ១៩ ។ នេះបើតាមលោកប្រាក់ សុភ័ត អាចារ្យខេត្ត ក៏ដូចជាមន្ត្រីអនុគណៈកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្តបន្ទាយមានជ័យអោយដឹងនៅព្រលប់ថ្ងៃទី២០ខែតុលា ឆ្នាំ២០២១។ ក្នុងនោះ ជនជាតិខ្មែរ២៨៦នាក់/ស្រី១៦៧ជនជាតិឥណ្ឌូនេសីុ ៣នាក់/ ស្រី១នាក់ ជនជាតិថៃ៣នាក់/ស្រី២នាក់៕

ទឹកជំនន់ ដែលហូរពីខាងប្រទេសថៃ កំពុងតែបង្កក្តីកង្វល់ថ្មី នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមថ្ងៃទី២០ខែតុលា ឆ្នាំ២០២១ នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា ថៃ ហាក់បានស្រកហើយ ប៉ុន្តែទឹកជំនន់ស្រុងពីខាងប្រទេសថៃ បង្កកង្វល់ថ្មីនៅក្រុងប៉ោយប៉ែត។ ឯស្រុក៤ទៀត មានម៉ាឡៃ អូរជ្រៅ ស្វាយចេកនិងថ្មពួក ដែលស្ថិតនៅបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក៏បាននឹងតាមដាននិងធ្វើបច្ចុប្បន្នភាពស្ថានភាពទឹកជំនន់និងជំនន់ទឹកភ្លៀងដែរ។ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ...

WFP ចាប់ផ្តើមផ្តល់សាច់ប្រាក់ ដល់ពលរដ្ឋក្រីក្រ នៅបន្ទាយមានជ័យ ដែលរងគ្រោះទឹកជំនន់

ខេត្តបន្ទាយមានជ័យ ៖ កម្មវិធីផ្តល់សាច់ប្រាក់សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់របស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) បានចាប់ផ្តើមហើយនៅខេត្តបន្ទាយមានជ័យ។ ជំនួយមនុស្សធម័នោះបានការឧបត្ថម្ភពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិអាល្លឺម៉ង់តាមរយៈGIZ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក(USAID)។ ពីធីបើកដំណើរការនោះ ធ្វើនៅផ្លូវជាតិលេខ៥ វាងក្រុង នាឃុំបត់ត្រង់ស្រុកមង្គលបូរី កាលពីព្រឹកថ្ងៃទី១៩តុលា២០២១ ដោយអញ្ជើញជាអធិបតីដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រីក្លែ ខន់នែន (Mrs Claire Conan) តំណាងប្រចាំកម្ពុជានៃកម្មវិធីស្បៀងអាហារពិភព(WFP) លោកគឹម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM)...

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ជនសង្ស័យ០៦នាក់ ករណី ប្រើកាំបិតគំរាមយកទូរស័ព្ទ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ឃាត់ជនសង្ស័យ០៦នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ប្រើកាំបិតគំរាមយកទូរស័ព្ទម៉ាកOPPO A15) បន្ទាប់ពីកាងារស្រាវជ្រាវសមត្ថកិច្ចយើងបានបន្តឃាត់បក្ខពួកបាន៤នាក់បន្ថែមទៀតសារុប៦នាក់ កាលពីម៉ោង៥:១០នាទីល្ងាច នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ នៅចំណុចផ្លូវលេខ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ អ្នកធ្វើត្រី...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច