រឿង “ភូមិវាលឆ្កែលូ” ជារឿងបែបកំប្លែង ចាប់ដាក់បញ្ចាំងហើយ

ភ្នំពេញ ៖ បើទោះបីជាតួអង្គកំប្លែងដ៏ល្បីក្នុងរឿងនេះគឺលោក Kom ត្រូវបានជំងឺកូវីដឆក់យកជិវិតក៏ដោយ រឿង "ភូមិវាលឆ្កែលូ" ដែលមានតារារូបនេះសម្តែង ចាប់បញ្ចាំងហើយ ខណៈរោងភាពយន្តនៅភ្នំពេញផ្ដើមបើកដំណើរការឡើងវិញ។ ភាពយន្តថ្មីៗទាំងក្នុង និងក្រៅស្រុកជាច្រើន ចាប់ផ្តើមមានវត្តមានឡើងវិញចាប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយរោងភាពយន្តទូទាំងប្រទេសកម្ពុជាត្រូវផ្អាកដំណើរការអស់រយៈពេលជាយូរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩នៅកម្ពុជា។ គ្រាន់តែចាប់បើកដំណើរជាធម្មតាវិញភ្លាម យុវវ័យស្នេហាវិស័យភាពយន្តជាច្រើន បានសម្រុកទៅទស្សនាភាពយន្តថ្មីៗតាមកាលវិភាគរបស់រោងភាពយន្ត ដោយបានចូលរួមអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន។ ជាក់ស្តែង កាលពីយប់ម្សិលមិញនេះ...

ជនរងគ្រោះ កំពុងរង់ចាំ ការផ្តល់សំណង កាន់តែយូរទៅ ក្នុងហេតុការណ៍ បាក់រលំរបងថ្ម នៅស្រុកុខកំពូល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ដោយសារតែការ ធ្វេសប្រហែស ចំពោះបញ្ហាបច្ចេកទេស បានធ្វើអោយយុវជនម្នាក់ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីការដួលរលំ សំណង់ របងព្រំដីមួយកន្លែង បានបាក់ ចំនួនពីរលើក ដោយលើកទៅ១ ការដួលរលំ របងថ្ម ដែលមានកំពស់ជាង៤ម៉ែត្រ នៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បណ្តាលអោយខូចខាត ផលដំណាំ មាន់ ទា...

ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះ MOU លក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយ

ភ្នំពេញ ៖ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសន្និសីទកាសែត និងចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។ ពិធីចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” ដែលកំពុងតែល្បីល្បាញ...

ពិតជាអស្ចារ្យមែន! បទ”Are you ok” ផុសមិនដល់ ៩ម៉ោងផង មានអ្នកទស្សនាជាង ១ លានដង

ភ្នំពេញ ៖ អាចនិយាយបានថា បទ''Are you ok'' របស់ផលិតកម្មGalaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នកមើលច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេលខ្លី ត្បិតអីគ្រាន់តែផុសមិនដល់ ៩ម៉ោងផង មានអ្នកចូលទស្សនារហូតដល់ទៅជាង ១លានដងទៅហើយ។ បទ''Are you ok'' ត្រូវបានផលិតកម្មGalaxy Navatra បង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP...

ទីបំផុតបទ ”Are you ok” ក្រសួងអនុញ្ញាតឲ្យចេញ MV ហើយ

ភ្នំពេញ ៖ បទចម្រៀងបទ''Are you ok'' របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការ ឲ្យចេញផ្សាយជាផ្លូវការ។ អាចនិយាយបានថា បទ''Are you ok'' គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក។...

សាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ខេត្តបាត់ដំបង ផ្តល់ជូនអាហារូបករណ៍ ចំនួន ៣០០កន្លែង

ខេត្តបាត់ដំបង ៖ សាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ខេត្តបាត់ដំបង ផ្តល់ជូនអាហារូបករណ៍ ចំនួន ៣០០កន្លែង។ ការផ្តល់អាហារូបករណ៍ជូនទៅដល់សិស្សានុសិស្ស ដើម្បីសិក្សានៅសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ចំនួន៣០០កន្លែង រហូតដល់៣ឆ្នាំ តាមរយៈការប្រឡង Caribou Mathematics លើកទី២។ ការប្រឡងគណិតវិទ្យា “Caribou” នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែវិច្ឆិកាខាងមុខ តាមប្រព័ន្ធ អនឡាញ...

មហាជនកំពុងចាំមើលចំណាត់ការ លើករណីហិង្សា យ៉ាងសាហាវ លើក្មេងស្រីជាអនីតិជន០២នាក់បងប្អូន នៅខេត្តឧត្តរមានជ័យ ខណៈជនបង្ក និងអ្នកពាក់ព័ន្ធ នៅតែមានសេរីភាព

ខេត្តឧត្តរមានជ័យ ៖ ប្រហែលជាបងប្អូនមិនទាន់ភ្លេចទេ រឿងរ៉ាវ ដែលក្មេងស្រី ជាអនីតិជន២នាក់បងប្អូនបង្កើត ត្រូវបានគេធ្វើទារុណកម្មយ៉ាងសាហាវ ដោយយករំពាត់ វាយបែកឈាម ពេញខ្នង គ្រាន់តែធ្វេសប្រហែស ធ្វើអោយសត្វសារិកាកែវ២ក្បាលងាប់ រហូតមកដល់ពេលនេះ ក្មេងស្រីរងគ្រោះ មិនទាន់ទទួលបានយុត្តធម៌នៅឡើយទេ ខណៈដែលជនបង្ក កំពុងមានសេរីភាព ដោយរត់គេចខ្លួនទៅកាន់ប្រទេសថៃ ហើយមហាជនកំពុងតែចង់ដឹងថា តើអ្នកណា មានសិទ្ធអំណាចអាចរំដោះ ជនបង្កទារុណកម្មលើក្មេងស្រីជា អនីតិជន អោយរត់គេចខ្លួន...

លោកមេធាវី រស់ ផល្លា និងលោកជំទាវ ឧកញ៉ា ស៊ី ចាន់រដ្ឋា គោរពជូនពរជ័យ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ភ្នំពេញ ៖ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហារបសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសគម្រប់ខួបកំណើត សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍...

សហគ្រិនខ្មែរបានរៀបចំវេទិកាពិភាក្សាស្តីពី ៖ ការជំរុញអាជីវកម្មឆ្ពោះទៅកាន់ឌីជីថលក្នុងបរិបទថ្មី សម្រាប់សហគ្រាសធុនតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី

ភ្នំពេញ៖ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ “វេទិកាពិភាក្សាសម្រាប់សហគ្រាសធុនតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី” តាមរយៈប្រព័ន្ធអនឡាញ (Virtual Meeting) ក្រោមប្រធានបទ “ការជំរុញអាជីវកម្មឆ្ពោះទៅកាន់ឌីជីថល”។ វេទិកានេះមានគោលបំណងផ្សាភ្ជាប់ដៃគូរពាក់ព័ន្ធ ក្នុងវិស័យសហគ្រិនភាពមានដូចជា ស្ថាប័នរដ្ឋ សមាគម អ្នកជំនាញក្នុងទីផ្សារ សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង...

ក្រុមបុគ្គលិកCNC កំពុងស្វែងរកអ្នកច្បាប់ដើម្បីទទួលបានអត្ថប្រយោជន៍ស្របច្បាប់ក្រោយពីការបណ្ដេញចេញ

(ភ្នំពេញ)៖ ក្រុមបុគ្គលិកទូរទស្សន៍CNC នៃក្រុមហ៊ុនCBS នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានកំពុងស្វែង​រកអ្នកច្បាប់​ឱ្យជួយ​ពិនិត្យលើអត្ថប្រយោជន៍ដែលត្រូវទទួលបានតាមនីតិវិធី ក្រោយខាងក្រុមហ៊ុនសម្រេចបណ្ដេញចេញ ក្រោមហេតុ​ផលកាត់បន្ថយបុគ្គលិកព្រោះវិបត្តិហិរញ្ញវត្ថុ។ ក្រុមបុគ្គលិកCNC ជាងម្ភៃនាក់ដែលត្រូវបណ្ដេញចេញបានឱ្យដឹងថា ភាគីក្រុមហ៊ុនបានបណ្ដេញចេញ​បុគ្គលិកក្រោម​ហេតុផលការ​ចំណាយថវិការច្រើនមិនមានប្រាក់ចំណេញ ដែលត្រូវការកាត់បន្ថយបុគ្គលិកមួយចំនួន​ទៅតាមផ្នែកនៃ​ក្រុមហ៊ុនCBS ក្នុងនោះCNCក៏ស្ថិតក្នុងដំបូលនេះដែរ។ ការបណ្ដេញចេញដោយមិនមានកំហុសនេះបុគ្គលិកមិនបដិសេដ្ឋទេ តែសូមឱ្យអនុវត្តន៍ផលប្រយោជន៍ជា​សំណងទៅតាម​ច្បាប់​លើកិច្ចសន្យាការងារមិនកំណត់ថេរវេលារវាងពួកគាត់និងក្រុមហ៊ុនសព្វថ្ងៃ ខណៈការបញ្ឈប់​នេះភាគីក្រុមហ៊ុន​បានផ្ដល់​ឱ្យមានដូចជា៖ ១ប្រាក់អតីតភាពគិតតែបីឆ្នាំចុងក្រោយ ២ប្រាក់ឈប់សម្រាក់ប្រចាំឆ្នាំ(គិតតែមួយឆ្នាំចុងក្រោយ) ៣ប្រាក់បំណាច់ជួសការជូនដំណឹង ៤ប្រាក់ខែចុងក្រោយ។ ចំណែកការទាមទាររបស់អតីតបុគ្គលិកគឺសូមឱ្យក្រុមហ៊ុនគិតឱ្យត្រឹមត្រូវតាមច្បាប់ការងារដូចជា ១.សូមគិតប្រាក់ជំនួសការឈប់សម្រាកប្រចាំឆ្នាំតាមអតីតភាពការងារចាប់តាំងពីធ្វើការបាន១ឆ្នាំដំបូង ២.សូមឱ្យក្រុមហ៊ុនគិតប្រាក់អតីតភាព១៥ថ្ងៃក្នុង១ឆ្នាំទៅតាមអតីតភាពការងារ ៣.សូមឱ្យគិតប្រាក់ជំងឺចិត្តតាមមាត្រា៩១ (១៥ថ្ងៃក្នុង១ឆ្នាំទៅតាមអតីតភាពការងារ) និង៤.សូមឱ្យគិតប្រាក់បន្ទាប់បន្សំ(ប្រាក់ទូរសព្ទប្រចាំខែ)។ ការទាមទារខាងលើក្រុមបុគ្គលិកកំពុងស្វែងរកមេធាវី...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច