កញ្ញា សេង ធារី ត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ដូចសុភាសិតខ្មែរពោលថា “សាងបាបបានបាប”

សហរដ្ឋអាមេរិកបានធ្វើការ “ទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ” ក្នុងបំណងបំផ្លាញ “ទីជម្រក” របស់ពួកវៀតកុងនៅ​ក្នុងព្រំដែន​កម្ពុជា ក្នុងចន្លោះខែមីនា ឆ្នាំ២៩៦៩ ដល់ខែឧសភា ឆ្នាំ១៩៧០ ព្រឹត្តិការណ៍នេះបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា​ជាច្រើននាក់ស្លាប់ និងបែកបាក់គ្រួសារ។ ក្នុងអំឡុងពេល៥០ឆ្នាំកន្លងមក បទឧក្រិដ្ឋក្នុងប្រវត្តិសាស្រ្តរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា គឺជាទង្វើគួរឱ្យស្អប់ខ្ពើមជាទីបំផុត។ ប៉ុន្តែជាង៥០ឆ្នាំក្រោយក្នុងថ្ងៃនេះ ប្រជាជនកម្ពុជាបានផ្តោតធ្ងន់ទៅលើករណីបណ្តឹងស្តីពីការរួមគំនិតក្បត់ជាតិ——ដែលស្រ្តីខ្មែរសញ្ជាត្តិអាមេរិក កញ្ញាសេង ធារី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋក្បត់ជាតិ។ តើសេង ធារីគឺជានរណា? ហើយកញ្ញាបានប្រព្រឹត្តិអំពើអ្វីខ្លះ? ស្ត្រីខ្មែរល្បីឈ្មោះកញ្ញាសេង ធារី ត្រូវបានគេដឹងលឺក្នុងសង្គមខ្មែរទាំងក្នុង និងក្រៅប្រទេស។...

រឿងរ៉ាវ​សមត្ថកិច្ចមានកាំភ្លើងបាញ់សម្លាប់មនុស្សស្លាប់បីនាក់ រហូតមកដល់ពេលនេះនៅស្ងាត់នៅឡើយ!

(ភ្នំពេញ) ៖ គិតត្រឹមដើមខែកុម្ភៈឆ្នាំ២០២០នេះ ករណីនេះមន្រ្តីមានសមត្ថកិច្ច បាញ់សម្លាប់មនុស្សដូចបាញ់ចាប បាននឹងកំពុងទាញការចាប់អារម្មណ៍របស់មហាជន គិតចាប់ពីករណីទី១ ដែលបានកើតឡើងកាលពីចុងឆ្នាំចាស់២០១៩ បានធ្វើឲ្យផ្អើលខែស្វាយរៀង គឺករណីអធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា បានបាញ់ប្រហារទៅលើស្រ្តីជាម្ចាស់ហាងតន្រ្តីសំណាងដានេឈ្មោះសឿន ដាណេ វ័យ៣៨ឆ្នាំ ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យវៀតណាម ។ កាលនោះរឿងរ៉ាវបានធ្វើឲ្យផ្អើលដល់ទីក្រុងជាករណីដែលសាហាវបំផុតកាលពីចុងឆ្នាំ២០១៩នោះ ករណីនេះត្រូវបានគេឡើងថា ដោយសារតែស្រ្តីរងគ្រោះខាងលើនេះ ត្រូវជាស្រីកំណាន់របស់ឪពុករបស់ជនដៃដល់ជាអធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា ធ្វើឲ្យម្ដាយកើតទុក្ខធំ ទ្រាំមិនបានជនដៃដល់​ខាងលើសម្រេចចចិត្តទៅបាញ់ស្រ្តីរង​គ្រោះចំនួនបីគ្រាប់បណ្ដាឲ្យស្លាប់។ ករណីកូនប្រុសបាញ់សម្លាប់ស្រ្តីកំណាន់របស់ឪពុក​មិនទាន់បានចប់ស្របគ្រប់ផង...

កូរ៉ូណាអែមកៀនសិន! កូនក្រមុំម្នាក់នេះផលិតបទថ្មីOriginalច្រៀងSurpriseប្តីថ្ងៃការ ស្តាប់ហើយចង់ការតាម…..

ផ្ទុះការភ្ញាក់ផ្អើលនិងសរសើរមិនដាច់ពីមាត់មហាជនក្នុងពិធីមង្គលការមួយ កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ កន្លងទៅ ដែលកូនក្រមុំបានផលិតបទថ្មី Original និងឡើងច្រៀងSurprise ប្តីថ្ងៃការ ដែលធ្វើអោយអ្នកស្តាប់ ស្តាប់ហើយចង់ការតាម… កូនក្រមុំឈ្មោះ យន ឆវិន បានផលិតបទថ្មី មានចំណងជើងថា “ចំណងផ្កាស្លា”  ដែលមានន័យជ្រៅ ព្រមទាំងឡើងច្រៀងSurpriseប្តីឈ្មោះ អ៊ុន កំសាន្ត នៅថ្ងៃការ ជាហេតុធ្វើពិធីមង្គលការមួយនេះមានភាពខុសប្លែកនិងរ៉ូមែនទិចជាងពិធីមង្គលការដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបទចម្រៀងមួយនេះ ជាស្នាដៃនិពន្ធរបស់ប្អូនប្រុសកូនក្រមុំផ្ទាល់ គឺលោក យន ប៊ុនរាជ...

៤១ ឆ្នាំការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ឆ្នាំ១៩៧៨ ដល់ ២ ធ្នូ ឆ្នាំ២០១៩

ខួបទី ៤១ឆ្នាំនៃចលនាផ្តួលរំលំរបបដឹកនាំសម្លាប់រង្គាលរបស់ពួកខ្មែរក្រហម ដោយចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានទទួលជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ត្រូវជាថ្ងៃបង្កើតជាផ្លូវការ « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា » ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា « ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញផែនការរំដោះជាតិចេញពី របបកម្ពុជាប្រជាធិបតេយ្យ។ ២ធ្នូឆ្នាំ១៩៧៨ ត្រូវបានកន្លងហួសអស់រយៈពេល...

ឆាប់ៗនេះ Google Meet ដាក់ឲ្យប្រើFree ដោយគ្រាន់តែមានគណនី Gmail ប៉ុណ្ណោះ

(បច្ចេកវិទ្យា)៖ អំឡុងពេលនៅវិបត្តិកូវីដ-១៩ បច្ចេកវិទ្យាគឺជាដំណោះស្រាយមួយដ៏សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរបស់មនុស្សទូទាំងសកលលោក។ ហើយដើម្បីសម្រួលដល់ការភ្ជាប់ទំនាក់ទំនងនាពេលនេះ បណ្ដាក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខនៅលើពិភពលោក បានបន្ថែមមុខងារថ្មីៗជាច្រើនដល់អ្នកប្រើប្រាស់ ដើម្បីធានាថាពួកគេនៅតែអាចទំនាក់ទំនងគ្នាបានដោយប្រសិទ្ធភាព។ ស្របគ្នានេះ ក្រុមហ៊ុន Google បានប្រកាសថា ក្នុងពេលឆាប់ៗនេះ កម្មវិធី Google Meet នឹងបើកឲ្យប្រើដោយមិនចាំបាច់បង់លុយ ពោលគឺគ្រាន់តែមានគណនី Gmail ប៉ុណ្ណោះ។ សូមជម្រាបថា Google Meet គឺជាកម្មវិធីដែលបង្កើតឡើងសម្រាប់អតិថិជនដែលបានទិញសេវា G Suite...

ថៅកែឃ្លាំងរថយន្ត CMR ស្វែងរកទិញរថយន្តបន្ថែមចូលឃ្លាំងស្របពេលរដូវកាលកូវីដ អ្នកលក់រថយន្តផ្សេងទៀតលក់មិនសូវដាច់

(ភ្នំពេញ) ៖ និយាយដល់ឃ្លាំង CMR Car Shop នោះគេនឹងស្គាល់ដល់ម្ចាស់ឃ្លាំងគីឡូយក្សចិត្តល្អលោក ចាន់ មករា តែងតែជួយផ្គត់ផ្គង់ដល់កីឡាករគុនខ្មែរមានជីវភាពខ្សត់ខ្សោយមួយចំនួន កំពុងស្វែងរកទិញរថយន្តចូលឃ្លាំងរបស់ខ្លួនបន្ថែមស្របពេលអ្នកលក់រថយន្តជាច្រើនកំពុងរអ៊ូរលក់មិនសូវដាច់ក្នុងរដូវកាលរីករាលដាលជំងឺឆ្លងកូរ៉ូណាថ្មី ឬកូវីដ១៩។ លោក ចាន់ មករា ផ្ទាល់ក៏ទទួលស្គាល់ថាក្នុងរដូលកាលរីករាលដាលដោយសារជំងឺឆ្លងកូវីដ១៩ ឃ្លាំងរបស់លោកក៏លក់រថយន្តមិនសូវដាច់ដូចគ្នា។ ក៏ប៉ុន្តែលោកថាក្នុងឪកាសគ្រោះថ្នាក់ ត្រូវកេងចំណេញឲ្យបានច្រើនជៀសវាងឪកាសរត់ចោលយើង។ លោក ចាន់ មករា បានពន្យល់ថាក្នុងកំឡុងពេលឃ្លាំងជាច្រើនលក់រថយន្តមិនសូវដាក់ ហើយពួកគាត់ត្រូវការលក់រថយន្តបន្ទាន់ដើម្បីបង្វិលលុយ និងយកទៅចាត់ចែងផ្សេងៗ...

ពលរដ្ឋនៅស្រុកស្វាយចេក និងស្រុកថ្មពួក ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ (Johnson & Johnson)

ខេត្តបន្ទាយមានជ័យ ៖ វ៉ាក់សាំងកូវីដ១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០.០០០ដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ហើយបែងចែកទៅខេត្តបន្ទាយមានជ័យដែរ បាននឹងកំពុងត្រូវគ្រូពេទ្យមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយចេកនិងថ្មពួកចាក់ជូនពលរដ្ឋនៅស្រុកស្វាយចេកនិងស្រុកថ្មពួក។ លោកហេង ចន្ថា អភិបាលរងស្រុកស្វាយចេកប្រាប់កាលពីថ្ងៃទី៦ខែសីហាថា៖ ក្នុងស្រុកនេះ បានស្នើសុំចាក់វ៉ាក់សាំងជូនពលរដ្ឋមានអាយុ១៨ឆ្នាំ ឡើងចំនួន៤៧.០០០នាក់។ ប៉ុន្តែ វ៉ាក់សាំង ដែលមន្ទីរសុខាភិបាលខេត្តទទួលពីថ្នាក់លើបាននិងផ្តល់អោយមានតែ៣០.០០០ដូសប៉ុណ្ណោះ។ លោកបន្តថា ៖ ដំណើរការវាក់វ៉ាក់សាំងនេះបាធ្វើឡើងហើយពីព្រឹកថ្ងៃទី៦ខែសីហា តទៅរហូតដល់អស់ចំនួននេះ។...

ប្រជាពលរដ្ឋ ១៣១ គ្រួសារ ធ្វើចត្តាឡីស័កនៅផ្ទះនោក្រុងសិរីសោភ័ណ ទទួលបានអំណោយឧបត្ថម្ភ ពីអភិបាលខេត្ត

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរចុះផ្តល់អំណោយឧបត្ថម្ភ ជូនប្រជាពលរដ្ឋ ១៣១ គ្រួសារ ធ្វើចត្តាឡីស័កនៅផ្ទះនោក្រុងសិរីសោភ័ណ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ នាថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ អញ្ជើញនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៣១ ក្នុងសង្កាត់អូរអំបិល...

សាងសង់ខុសបច្ចេកទេស បាក់រលំប្លង់សេអគារ ផ្ទះសំណាក់កម្ពស់៦ជាន់ របួស០៣នាក់ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ការបាក់រលំប្លង់សេអគារផ្ទះសំណាក់កម្ពស់៦ជាន់ មួយកន្លែងកំពុងសាងសង់នៅចំណុចស្រះសួគ៌ ភូមិអូរជ្រៅសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីសមត្ថកិច្ចសន្និដ្ឋានបឋមថា មូលហេតុមកពីសាងសង់ខុសបច្ចេកទេស ក្នុងនោះ ចន្ទល់ទម្រប្លង់សេ វែងៗពេក ហើយវាយោល ញ័រ ពេលទ្រទម្ងន់ស៊ីម៉ងត៍ចាក់ប្លងសេធ្ងន់ និងបុកពីរថយន្តក្រឡុកផង វាក៏គ្រេចទើបបណ្តាលអោយបាក់រលំ។ លោកវរសេនីយ៍សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា ៖ កាលពីម៉ោង១០ព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០២១ មានហេតុការណ៍បាក់ប្លង់សេអគារកំពង់សាងសង់ស្ថិតនៅចំនុចស្រះសួគ៍ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ម្ចាស់អគារឈ្មោះយឹម...

អាជ្ញាធរនិងកងកម្លាំង ដើម្បីទប់ស្កាត់ពលករខ្មែរ ត្រួតពិនិត្យ យកសំណាក ក្រោយបើកព្រំដែនវិញ

ខេត្តបន្ទាយមានជ័យ ៖ នៅម៉ោង២៣និង៥៨នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាពេលបញ្ចប់ នូវការបិទខ្lទប់ព្រំដែនដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជាកុំអោយពលករខ្មែរវិលពីប្រទេសថៃចូលប្រទេស។ ដូច្នេះ ពលករខ្មែរមានសិទ្ធិឆ្លងចូលមកមាតុប្រទេសវិញបន្ទាប់ពីពួកគេត្រូវដាក់អោយស្នាក់នៅនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅព្រំដែន។ ប៉ុន្តែ អាជ្ញាធរដែនដីនិងកងកម្លាំងចម្រុះនៅព្រំដែនបានទប់ស្កាត់ពលករខ្មែរដែលស្នាក់នៅនិងធ្វើចត្តាឡីស័ក១កំណាត់យប់សិន ។ពោលគឺទាល់តៃពីព្រឹកថ្ងៃទី១៣ខែសីហា ទើបអនុញ្ញាតិអោយចូល ។ ហើយបានបញ្ជូនក្រុមគ្រូពេទ្យនិងក្រុមការងារទៅយកសំណាកនិងដឹកជញ្ជូនទៅកាន់មណ្ឌលព្យាបាលនិងមណ្ឌលចត្តាឡីស័ក ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍បើកឡើងវិញព្រំដែននេះអាចនឹងមានពលករខ្មែរកាន់តែច្រើនត្រឡប់ពីថៃចូលមកកម្ពុជា ។ សូមរំលឹកថា យោងតាមការណែនាំរបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ទៅកងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ទប់ស្កាត់ឱ្យបានជាដាច់ការលួចឆ្លងដែនតាមច្រករបៀង ឬឆ្លងដែនដោយមិនបានត្រួតពិនិត្យនិងយកសំណាក...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច