រថយន្តដឹកដីដឹកខ្សាច់របស់ តាវែងៗ កំពុងតែបំផ្លាញផ្លូវ និងធ្វើអោយបងបង្អូនប្រជាពលរដ្ឋ មានការក្តៅក្រហាយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិក្រោលគោលនិង ភូមិ ស្ពានខ្ពស់ក្នុងសង្កាត់កីឡូម៉ែត្រលេខ ៦ខណ្ឌឬស្សីកែវក៏ដូចជាអ្នកធ្វើដំណើរ ឆ្លងកាត់បានមានប្រតិកម្មនិងខឹងសម្បាជាខ្លាំងចំពោះអាជីវកម្មរថយន្តដឹក ដែលបានដឹកដីស្អុយយកមកចាក់ហាលនៅក្រោយវត្តទួលអស់លោក បណ្តាលអោយដីជាប់កង់ ជ្រុះ ប្រឡាក់ផ្លូវ ពេលភ្លៀងរអិល ពេលថ្ងៃក្តៅស្ងួតដីហុយ សំពោង ស្ទើរមើលផ្លូវលែងឃើញ។ ដែលបញ្ហានេះ គឺបង្កឡើងដោយ រថយន្តដឹកដីដឹកខ្សាច់របស់ ឈ្មោះ វែង ដែលគេស្គាល់ថា(តាវែងៗ) នោះ បច្ចុប្បន្នកំពុងតែធ្វើសកម្មភាពបំផ្លាញផ្លូវលំនិងផ្លូវបេតុងក្នុងខណ្ឌឫស្សីកែវ...

នៅជិតប៉ុណ្ណឹងហើយ តើអាជ្ញាធរមានដឹងដែរឬទេ ចំពោះទីតាំងកត់ឆ្នោតយួននៅផ្លូវលេខ១៧០ក្បែរប៉ុស្តិ៍អូរឬស្សីទី១

ភ្នំពេញ ៖ បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍ឲ្យបានដឹងថា ជារៀងរាល់ថ្ងៃទីតាំងឆ្នោតវៀតណាមមួយកន្លែងដែលស្ថិតនៅតាមផ្លូវលេខ១៧០ ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានពង្វក់ប្រពលរដ្ឋឲ្យញៀនល្បែងស៊ីសង។ ប្រភពព័ត៌មានបានបង្ហើបឲយដឹងថា ទីតាំងកត់ឆ្នោតវៀតណាមខាងលើនេះជារៀងរាល់ថ្ងៃចាប់ពីម៉ោងបាយថ្ងៃត្រង់ទៅ គេតែងតែឃើញមានមនុស្សម្នា មិនថា ក្មេងចាស់ ប្រុសស្រីទេ ចេញចូលមិន ដែលចេះដាច់ ដើម្បីយកលុយទៅឲ្យមេឆ្នោតខាងលើ។ ក្នុងមួយថ្ងៃៗ មេឆ្នោតនេះប្រមូលលុយពីក្រុមអ្នកញៀនល្បែងឆ្នោតយួន រាប់លានរៀល។ គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោល...

អីយ៉ាប្រជាពលរដ្ឋហាក់ងឿងឆ្ងល់! ដីច្រាំងទន្លេកំពុងតែត្រូវប៉ាន់ អ្នកមានលុយមានអំណាច កំពុងរៀបចំរំលោភយកយ៉ាងអាណាធិបតេយ្យ

ភ្នំពេញ៖ ដីច្រាំងទន្លរបស់រដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារដែលដីតំបន់នោះកំពុងត្រូវប៉ាន់ឡើងកប់ពពកជាហេតុធ្វើឱ្យ ក្រុមហ៊ុន និងអ្នកមានលុយ មានអំណាចមិនចេះឆ្អែតឆ្អន់ចង់បានខ្វា ក បុកគ្រឹះ ធ្វើរបង រំលោភយកជាកម្មសិទ្ធិបណ្តើរៗហើយ ពុំត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វារក៏ដូចសាលា រាជធានីភ្នំពេញយកចិត្តទុកដាក់ទប់ស្កាត់នោះទេ ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យថាជាការឃុបឃិតគ្នាទើបអាចធ្វើបាន ។ ជាក់ស្តែង ដីច្រាំងទន្លេមួយកន្លែងនៅក្នុងភូមិ៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានសាងសងដោយបុកគ្រឹះរំលោភចូលច្រាំងទន្លេមេគង្គប្រមាណជាង២០ម៉ែត្រ ដែលអ្នកណាៗក៏មើលឃើញដែរ បើសិនគេធ្វើដំណើរតាមខាងត្បូងផ្លូវទាហានជើងទឹក ។ ក្រៅពីនោះ...

ទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងឡូតូនឹងកត់ឆ្នោតវៀតណាមនៅផ្លូវលេខ១៣៩ បើកលេងដោយមិនញញើតអ្វីនោះទេក្រោយកូវីដ-១៩ ថមថយ

ភ្នំពេញ ៖ ទីតាំងហាងកាហ្វេមួយកន្លែងបង្កប់ល្បែងស៊ីសង ឡូតូនឹងកត់ឆ្នោតវៀតណាមបើកដោយមិនញញើតទោះក្នុងបីក្នុងបរិបទកូវីដ១៩ក៏ដោយ ដែលមានទីតាំងនៅតាមផ្លូវលេខ១៣៩ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា កំពុងបើកដំណើតការយ៉ាងលូន ដែលមានការប្រមូលផ្ដុំមនុស្សជាច្រើន ទោះក្នុងបីក្នុងបរិបទកូវីដ១៩ក៏ដោយ ដោយមិនបានទៅអនុវត្តតាម វិធានការសុខាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ និង ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការពារ ៣កុំ និង៣ការពារ នោះឡើយ។ ទោះបីជាលោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជារឲ្យអាជ្ញាធរ ខណ្ឌទាំង១៤...

អុញនោះ! ផ្ទុះរឿងអធិការស្រុកយកលុយពីកន្លែងជល់មាន់ ម្តង២លានរៀល ហើយចាប់គេទៀត, ហើយរឿងចម្លែកមួយទៀត ប្រធានមន្ទីរអធិការកិច្ច ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីលេងល្បែងជល់មាន់ នៅស្រុកឱរ៉ាល់ តែដោះលែងវិញ

ខេត្តកំពង់ស្ពឺ ៖ មហាជនកំពុងតែមានការងឿងឆ្ងល់ថា ខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ ប្រើហិង្សាលើជនសង្ស័យ យកលុយពីទីតាំងបញ្ជល់មាន់ ចុងក្រោយចុះបង្ក្រាប ! ដោយសារបែកការណ៍ ឬអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ! សូមរម្លឹកថា, សំណុំរឿងលោកប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ដែលស្ថិតក្នុងប្រតិបត្តិការ បង្ក្រាបការបើកសង្វៀនបញ្ជល់មាន់ ក្នុងចំការឬស្សី ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការហើយ កាលព្រឹកថ្ងៃទី៨...

ប្រជាពលរដ្ឋដែលជាម្ចាស់ដីចោទក្រុមហ៊ុនអ៊ី អិល អេច របស់លោកតាន់ គឹមហួត រំលោភយកដី ក្រោមលេសអភិវឌ្ឍន៍ពហុកីឡដ្ឋាន នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋក៏ដូចមន្ត្រីជាម្ចាស់ដីចោទប្រកាន់ថា ក្រុមហ៊ុនអ៊ី អិល អេច (ELH) របស់គ្រួសារលោកតាន់ គឹមហួត បានរំលោភយកដីរបស់ខ្លួន ក្រោមលេសអភិវឌ្ឍន៍ពហុកីឡាដ្ឋាននៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកឈឹម ភិវឌ្ឍន៍ (មន្ត្រីនៅមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ចខេត្តបន្ទាយមានជ័យ) ជាម្ចាស់ដីមួយកន្លែងនៅចំណុចភ្នំដូងព្រះភូមិ/សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ បានអោយដឹងដូចខាងលើ កាលពីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២១។ លោកបានបន្ថែមថា ៖ " ករណីនេះត្រូវដោះស្រាយជាបន្ទាន់ ក្រុមហ៊ុនលោកអភិវឌ្ឍន៍អ្វី ខ្ញុំមិនដឹងទេ តែក្រុមហ៊ុនលោកយកអេស្តាមកកាយទាំងកម្រោលបង្គោលព្រំដីខ្ញុំចោល២ដងហើយ...

សូមអាជ្ញាធរជួយមើលផង ទីតាំងល្បែងស៊ីសងមួយកន្លែងនៅច្រកឌឿងហែម ក្បែរផ្សារអូរឬស្សី បើកដំណើរការធំជាងមុន ប្រៀបដូចកាស៊ីណូ

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងមួយកន្លែងនៅច្រកឌឿងហែមក្បែរផ្សារអូរឬស្សីបើកដំណើរការធំជាងមុនប្រៀបដូចកាស៊ីណូទៅហើយក្រោយបរិបទកូវីដ-១៩ រៀងស្ងប់ស្ងាត់បន្តិចសូមអាជ្ញាធរជាពិសេសលោកលីម សុភា អភិបាលខណ្ឌ៧មករា និងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា សូមជួយពិនិត្យមើលផង។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមួយនេះស្ថិតនៅច្រកឌឿងហែមក្បែរផ្សារអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា កំពុងបើកដំណើរការយ៉ាងរលូនដែលនៅក្នុងទីតាំងាំងនេះមានល្បែងស៊ីសងឆ្នោតវៀតណាម ឡូតូ និងមានល្បែងស៊ីសងតាមអនឡាញជាច្រើនទៀត។ ប្រជាពលរដ្ឋបានដាក់ចម្ងល់ថាតើលោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករារួមទាំងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌបានដឹងដែររឺទេ ព្រោះទីតាំងកត់ឆ្នោតវៀតណាមនេះបើកដំណើងជាយូរមកហើយ ទោះក្នុងបរិបទកូរវីដ-១៩ក៏ដោយ ក៏ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមនេះបើកយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ រឺមួយក៏ម្ចាស់ទីតាំងដាក់សំណែនត្រូវរាល់ខែហើយបានជាមិនចុះបង្ក្រាប។ គួរបញ្ជាក់ផងដែរថា...

ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តឬស្សីជួរ ថ្លែងអំណរគុណដល់ លោកប៊ុន ធី អនុប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនិងលោ

ខេត្តត្បូងឃ្មុំ ៖ បុណ្យកឋិនទាន គឺ ជា បុណ្យ មួយ ដែល ពលរដ្ឋជា ពុទ្ធបរិស័ទ តែង និយម រួបរួម សាមគ្គី គ្នា ប្រារព្ធ ធ្វើ ជា រៀង រាល់ ឆ្នាំ ក្នុង ភាព គគ្រឹកគគ្រេង...

ម្ចាស់ហាងទូរស័ព្ទ ហាក់ស្រីនាង អ្នកលឿងត្រើយខាងកើត និងសប្បុរសជន នាំយកអំណោយចែកជូន ដល់ចាស់ជរា អ្នកធាក់ស៊ីក្លូ និងជនទីទាល់ក្រ ១០០គ្រួសារ

ភ្នំពេញ ៖ ម្ចាស់ហាងទូរស័ព្ទ ហាក់ស្រីនាង អ្នកលឿងត្រើយខាងកើត និងសប្បុរសជន នាំយកអំណោយចែកជូន ដល់ចាស់ជរា អ្នកធាក់ស៊ីក្លូ និងជនទីទាល់ក្រ ១០០គ្រួសារ នៅរាជធានីភ្នំពេញ មុខវត្តឧណ្ណាលោម ជុំវិញផ្សារធំថ្មី ម្តុំព្រះអង្គដងកើ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ទឹកចិត្តរួមគ្នាបងប្អូនល្អ (S.O.M)។ អំណោយដែលនាំយកទៅចែកជូន រួមមាន ៖ ត្រីខ ៤០០កំប៉ុង,...

តុលាការកោះហៅ ឈ្មោះ ស្រី សុនិតា និងម្ចាស់ហាងលក់ផ្កា Embassy ឈ្មោះ រ៉ុន រ៉ូប៊ីនណា សាកសួររឿង បរិហារកេរ្តិ៍ជាសាធារណៈ និងសមគំនិតបរិហារបង្កាច់កេរ្តិ៍ និងពីបទជេរផ្សេងៗ

ភ្នំពេញ ៖ តាមដីកាកោះ ចេញដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅនារីម្នាក់ ជាអ្នកលក់ផលិតតាមអនឡាញឈ្មោះ ស្រី សុនិតា (Sonita Mako) និងម្ចាស់ហាងលក់ផ្កា Embassy ឈ្មោះ រ៉ុន រ៉ូប៊ីនណា ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១០ និងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីសាកសួរអំពីដំណើររឿង...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច