ក្រុងប៉ោយប៉ែតនឹងអាចរងផលអាក្រក់ទឹកជំនន់ធ្ងន់ធ្ងរ ដោយសារទឹកហូរចុះពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងប៉ោយប៉ែតបានចេញការព្រមានលើកដំបូងនៅរដូវទឹកជំនន់នាខែកញ្ញាឆ្នាំ២០២១នេះថា ក្រុងនេះនឹងអាចរងផលអាក្រក់ទឹកជំនន់ធ្ថន់ធ្ងរដែលស្រុងចុះពីប្រទេសថៃ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ បានព្រមាន ក៏ដូចជាអំំពាវនាវអោយប្រុងប្រយ័ត្នខ្ពស់ដូច្នេះ ដោយយោងតាមការជូនដំណឹងរបស់អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃដែរ។ អាជ្ញាធរស្រុកអារញ្ញាប្រាថេត ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត បានកំពុងហក់ឡើងលឿនគួរឱ្យព្រួយបារម្ភដែលបណ្តាលមកពីឥទ្ធិពលកម្ពស់ទឹកហក់ឡើងខ្ពស់នៅតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា នាដើមភូមិភាគឦសានប្រទេសថៃ ឬខាងជើងខេត្តបន្ទាយមានជ័យ។ អាជ្ញាធរក្រុងប៉ោយប៉ែតបានបន្តថា ៖ ស្ថានភាពទឹកជំនន់បែបនេះ វានឹងបង្កឱ្យស្រុងចុះពីតំបន់ខ្ពស់ចាងទឹកដីថៃចុះមកតំបន់ទាបជាង...

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់សម្ភារៈនិងឧបករណ៍សង្គ្រោះ ដល់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១

ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត អនុប្រធានទី១ នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានទៅប្រគល់ជូនលោកលោកវរសេនីយ៍ទោ អ៊ិន សារ៉ន នាយរងសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ នូវសម្ភារ និងគ្រឿងបំពាក់ ជួយសង្រ្គោះគ្រោះមហន្តរាយដោយទឹកជំនន់។ សម្ភាៈរដែលបំពាក់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ។ សម្ភារៈនិងឧបកណ៍សម្រាប់សង្រ្គោះគ្រោះមហន្តរាយដែលបានប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥១...

កុងស៊ុលកម្ពុជានៅខេត្តស្រះកែវ និងក្រុមហ៊ុនថៃ ផ្តល់អាល់កុលនិងសម្ភារៈ ដល់ស្នាក់ការច្រកទ្វារព្រំដែនប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃនិងក្រុមហ៊ុនថៃមកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ បានផ្តល់អាល់កុលនិងសម្ភារៈសុខាភិបាលមួយចំនួដល់ស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ការប្រគល់ទទួលបានធ្វើនៅលើស្ពានមិត្តភាពកម្ពុជាថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដែលមានលោកនេត្រ សេរី អគ្គកុងស៊ុលនិងលោកលោក វួច អូន ប្រធានទីស្នាកការច្រកទ្វារដូចខាងលើ។ អំណោយទាំងនោះមានគោលដៅដើម្បីអោយទីស្នាក់ការនាំទៅចែកជូនបន្តដល់អ្នកប្រើប្រាសដែលជាមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច គ្រូពេទ្យ ពលរដ្ឋដែលបាននឹងកំពុងបង្ការការពារ ប្រយុទ្ធនឹងជម្ងឺកូវីដ១៩។ អំណោយរួមមានអាល់កុល១០០លីត្រ ជែល៥០ដប ម៉ាសនិងសម្ភារៈមួយចំនួនទៀត៕

នៅខេត្តបន្ទាយមានជ័យ អ្នកជំងឺកូវីដ១៩ ស្លាប់កើនដល់១៧៦នាក់

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមរសៀលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ អនុគណៈកម្មការបូជា បញ្ចុះសពនៃគណកម្មការប្រយុទ្ធនឹងកូវីដ១៩ខេត្តបន្ទាយមានជ័យបានជូនដំណើរសពទី១៧៦នៃអ្នកជម្ងឺកូវីដ១៩។ ក្នុងនោះ ជនជាតិខ្មែរ១៧០នាក់/ស្រី៩៧នាក់ ជនជាតិឥណ្ឌូនេស៊ី ៣នាក់/ ស្រី១នាក់ ជនជាតិថៃ៣នាក់/ស្រី២នាក់។ និងជនជាតិថៃ ដែលសុំទៅព្យបាល នៅប្រទេសថៃ ចំនួន២៣១នាក់/ស្រី៦៥នាក់។ អ្នកបើកបររថយន្តដឹកទំនិញចូលតាមច្រកចំនួន៣៥នាក់។ ក្នុងនោះមានសពទារកចំនួន៤នាក់ ដែលអវិជ្ជមានកូវីដ១៩ ក៏ត្រូវស្ត្រីម្តាយដែលវិជ្ជមានកូវីដ១៩ ដែលបានឲ្យនឹងកំពុងសម្រាកព្យាបាល បានផ្ញើមកអោយគណៈកម្មការបូជាផងដែរ។ នេះបើតាមអ្នកស្រី ឱក សុភា សមាជិកអនុគណៈកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្តបន្ទាយមានជ័យអោយដឹងនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១៕...

ដំណាំស្រូវព្រោះថ្មី ឬ ស្រូវវស្សាលើកទី២ នៅឃុំបណ្តោយដងស្ទឹងមង្គលបូរី រងផលប៉ះពាល់ ដោយការលិចលង់ពីជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ ៖ ដំណាំស្រូវព្រោះថ្មីឬស្រូវវស្សាលើកទី២ នៅឃុំនានាបណ្តោយដងស្ទឹងមង្គលបូរីស្រុកមង្គលបូរីខេត្តបន្ទយមានជ័យបាននឹងកំពុងរងការលិចលង់ ប៉ះពាល់ ប៉ុន្តែមិនទាន់ខូចខាតនៅឡើយ។ លោករ័ត្ន ដាស៊ីណង់អភិបាលស្រុកមង្គលបូរីអោយដឹងនៅថ្ងៃទី២១ខែកញ្ញា ថា ៖ជំនន់ទឹកភ្លៀងនិងទឺកជំនន់ មកទល់ពេលនេះ នៅបន្តហក់ឡើង ហើយចាប់ផ្តើមខ្ជាក់ចេញពីពោះស្ទឹងហើយ ។ ក្នុងនោះបង្កអោយលិចលង់ ប៉ះពាល់ដល់ដំណាំស្រូវវស្សាដែលព្រោះថ្មីឬស្រូវលើកទី២ នៅបណ្តាឃុំបណ្តោយដងស្ទឹងប្រមាណ៣០០ហិចតា ដូចជានៅឃុំសឿ,ជាង១០០ហិចតានៅឃុំចំណោមនិងជាង១០០ហិចតាទៀតនៅឃុំរហាត់ទឹកនិងបត់ត្រង់ ។ សូមរំលឹកថា កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ រដ្ឋបាលស្រុកក៏បានចេញប្រកាសព័ត៌មានមួយថា៖ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី មេត្តាជ្រាបថា ដោយពិនិត្យឃើញថាស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះនិងស្ថានភាពទឹកហូរធ្លាក់ពីខាងលើតាមបណ្តោយស្ទឹងមង្គលបូរីក្នុងភូមិស្រុកបវេលខេត្តបាត់ដំបងនិងទឹកហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើអោយើទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំងនិងអាចបង្កជាផលប៉ះពាល់ដល់អាយុជីវីតមនុស្សសត្វ ផ្ទះសម្បែងនិងផលដំណាំជាដើម...

ក្រោយបោះបង់ការសិក្សា២០ឆ្នាំ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទើបមានឱកាសចូលរៀនថ្នាក់មហាវិទ្យាល័យឆ្នាំនេះ

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញបានប្រកាសជាសាធារណៈនាថ្ងៃទី២១ ខែកញ្ញា នេះថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីលោកបោះបង់ចោលការសិក្សា២០ឆ្នាំ ព្រោះតែកត្តាជីវភាព។ ការប្រកាសចូលរៀនថ្នាក់បរិញ្ញាបត្ររបស់អ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ស្របពេលដែលលោក ក៏បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន ១៥០ កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយរួមជំនាន់ជាមួយលោកផងដែរ។ ការប្រកាសចូលរៀនជានិស្សិតឆ្នាំទី១ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាគំរូដ៏ល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្សដែលខកខាន ឬរងផលរំខានដោយសារបញ្ហាកូវីដរាតត្បាតក្នុងសហគមន៍...

ដំណឹងល្អ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍ ១៥០នាក់ រៀនចប់ហើយមានការងារធ្វើប្រាក់ខែ ៣០០ដុល្លារ ទៅ៤០០០ដុល្លារ

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលើផេកផ្ទាល់ខ្លួនមុននេះបន្តិចថា ៖ លោកនឹងចូលរៀនចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹមនឹងគ្នានោះដែរ លោកសូមផ្ដល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។ ជាមួយនិងការផ្ដល់អាហារូបករណ៍ ១៥០ កន្លែងនេះ និស្សិតក្រីក្រទាំងនោះ ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនិងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី ៣០០ ដុល្លារទៅ ៤០០០ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។ អ្នកឧកញ៉ា ដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា...

វគ្គបំប៉នជំនាញជនបង្គោលគ្រប់គ្រងសន្តិសុខឯកជនគឺដើម្បីពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីគ្រប់គ្រង សន្តិសុខឯកជនឲ្យមានប្រសិទ្ធភាពនិរន្តភាពការងារ និងក៏ដូចជាបណ្តុះបណ្តាលជនបង្គោលបន្តវេន គ្រូបង្គោល

ភ្នំពេញ ៖ ឯកឧត្តម អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ បានមានប្រសាសន៍ថា វគ្គបំប៉នជំនាញជនបង្គោលស្តីពីការគ្រប់គ្រងសន្តិសុខឯកជននេះ ក្រុមការងារបានសិក្សា និងយោងតាមទិសដៅក៏ដូចជាផែនការសកម្មភាពរបស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ឲ្យស្របតាមផែនការយុទ្ធសាស្រ្តរបស់អគ្គស្នងការនគរបាលជាតិ បានរៀបចំវគ្គបំប៉នជំនាញជនបង្គោល ស្តីពីការគ្រប់គ្រងសន្តិសុខឯកជនតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីគ្រប់គ្រងសន្តិសុខឯកជនឲ្យមានប្រសិទ្ធភាព ឲ្យមាននិរន្តភាពការងារ និងក៏ដូចជាបណ្តុះបណ្តាលជនបង្គោលបន្តវេន គ្រូបង្គោល សម្រាប់វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនទូទាំងប្រទេស។ ឯកឧត្តម អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបំប៉នជំនាញជនបង្គោល...

កម្លាំងយោធាកងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនពលករខ្មែរ ចំនួន២៦នាក់ ដែលលួចឆ្លងដែនចូលទៅថៃ តាមរថយន្តផង និងតាមគោយន្តផង

ខេត្តបន្ទាយមានជ័យ ៖ មេខ្យល់និងពលករខំរកវិធីថ្មីដោយប្តូរវិធីឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅថៃ ក្នុងរូបភាពធ្វើជាជិះគោយន្តដូចកសិករទៅស្រែចម្ការ ប៉ុន្តែនៅតែបែកការណ៍ដដែល។ កម្លាំងយោធាកងការពារព្រំដែនលេខ៥០៣ នៃយោធភូមិភាគទី៥ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ បានធ្វើការបង្ការទប់ស្កាត់ ពលករចំណាកស្រុកទៅប្រទេសថៃ។ ក្នុងនោះស្ទាក់បាន រថយន្តចំនួន០២គ្រឿង និងគោយន្ត០១គ្រឿង ឃាត់អ្នកបើកបររថយន្ត និងគោយន្ត ចំនួន០៣នាក់ ដែលបានដឹកពលករប្រុស.ស្រីចំនួន២៦នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ។ លោក វរសេនីយ៍ទោ លេ លឿត មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ បន្ទាយនៅភ្នំស្លក្រាមស្រុកស្វាយចេកបានឲ្យដឹងថា ៖ ការទប់ស្កាត់ពលករទាំងនេះមានចំនួន០២លើក គឺនៅចំណុច...

នគរបាលខេត្តបន្ទាយមាជ័យ ដាក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងការទប់ស្កាត់ បទល្មើសផ្សេងៗ

ខេត្តបន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ បានដាក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងការទប់ស្កាត់បទល្មើសផ្សេងៗ។ យោងកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាន តាមប្រព័ន្ធនិម្មិតទំនាក់ទំនងហ្ស៊ូម( ZOOM )និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្តដែលដឹកនាំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរង លោកអធិការក្រុង...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច