ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២កាន់តែធំជាងមុនចាប់ផ្តើមថ្ងៃទី២៤ធ្នូ

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២តទៅ មានលក្ខណៈកាន់តែធំអស្ចារ្យជាមួយនឹងការបន្ថែមការប្រគំតន្ត្រី រយៈពេល១ថ្ងៃក្រោយប្រកួត ក៏ដូចជាការបន្ថែមទីតាំងថ្មីមួយចំនួនដែលមានភាពទាក់ទាញសម្រាប់អ្នកទស្សនា។ ថ្លែងក្នុងសន្និសិទសារព័ត៌មានធ្វើឡើងនៅថ្ងៃទី១៨ ធ្នូ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងដែរថា «ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពិភពលោក...

ឯកឧត្តម ស សុខា អញ្ជើញបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ឯកឧត្តម ស សុខា ប្រចាំខេត្តបាត់ដំបង

បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២២ ប្រចាំខេត្តបាត់ដំបង ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ។ ថ្លែងក្នុងឱកាសនោះឯកឧត្តម...

ឯកឧត្តម ស សុខា ឧបត្ថម្ភថវិកាជូនកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើដល់កីឡាករបាល់ទះកម្ពុជា ចំនួន ២៥នាក់ ដោយក្នុងនោះមានបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ ដែលត្រៀមចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ទី២៣...

អគ្គលេខាធិការ NOCC អំពាវនាវឲ្យសហព័ន្ធកីឡាជាតិរៀបចំផែនការហ្វឹកហាត់ឲ្យបានម៉ត់ចត់ ក្រោយវៀតណាមប្រកាសពន្យាពេល

ភ្នំពេញ ៖ យោងតាមការបង្ហោះរបស់CAMSOC នៅព្រឹកថ្ងៃទី០៩ កក្កដានេះដោយក្នុងនោះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានាយកការសម្រេចនៃការពន្យាពេល ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពីចុងឆ្នាំ២០២១ ទៅ អំឡុងពាក់កណ្តាលឆ្នាំ២០២២ យកទៅធ្វើជាផែនការហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ខ្លួនឲ្យបានសស្រាក់សស្រាំ ដោយសារពន្យារពេលស៊ីហ្គេម នៅវៀតណាមនេះគឺជាឱកាសល្អ ដែលកម្ពុជាយើងនៅមានពេលវេលាបន្ថែមទៀត ក្នុងការត្រៀមខ្លួនចូលរួមប្រកួតមេដាយ។ ឯកឧត្តមអគ្គលេខាធិការលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីសម្រួចគោលដៅប្រជែងមេដាយ...

សូមចូលរួមរំលែកទុក្ខ! ម្តាយរបស់កីឡាករប្រដាល់ អេ ភូថង បានទទួលមរណភាពហើយដោយសារតែជំងឺមហារីកធ្ងន់ធ្ងរ

(ភ្នំពេញ)៖ ម្តាយបង្កើតរបស់អតីតអ្នកប្រដាល់ល្បីឈ្មោះ លោក អេ ភូថង គឺអ្នកស្រី អ៊ុត អន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងវ័យ៥៩ឆ្នាំ ព្រោះតែមានជំងឺមហារីកក្បាលធ្ងន់ធ្ងរ។ ដំណឹងមរណភាពនេះធ្វើឱ្យមហាជននៅលើបណ្តាញសង្គមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ចំណែកសាកសពត្រូវបានតម្កល់នៅផ្ទះស្ថិតនៅ ភូមិបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួររំលឹកថាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០អ្នកស្រី អ៊ុត អន ដែលមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយត្រូវបានព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានលើកលែងទោស។ អ្នកស្រីបានជាប់ឃុំនៅថ្ងៃទី២១...

ដំណឹងល្អ! សម្តេចតេជោបើកភ្លើងខៀវឲ្យកីឡាមួយចំនួនមានសកម្មភាពប្រកួតឡើងវិញ តែត្រូវបិទទ្វារ

(ភ្នំពេញ) ៖ កីឡាមួយចំនួនដែលបានផ្អាកសកម្មភាពទាំងការហ្វឹកហាត ទាំងការប្រកួត់មួយរយ:នៃការទប់ស្កាត់និងបង្ការជំងឺកូវីដ19 អស់រយៈពេលជាង២ខែកន្លងមកនោះពេលនេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ភ្លើងខៀវឲ្យកីឡាមួយចំនួនដែលមានកម្មវិធីប្រកួតនោះ ត្រូវមានសកម្មភាពប្រកួតឡើងវិញប៉ុន្តែត្រូវធ្វើការប្រកួតដោយបិទទ្វារ ពោលគឺហាមមិនឲ្យមានអ្នកទស្សនាមើលនោះឡើយ។ នៅក្នុងសារជាសំឡេងដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០នេះ បានឲ្យដឹងថា ឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល,ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា គប្បីធ្វើការពិភាក្សាគ្នាដើម្បីបើកឱ្យមានការប្រកួតកីឡាមួយចំនួនឡើងវិញ។ សម្ដេចតេជោបានមានប្រសាសន៍ថាកន្លងមកទាក់ទងវិស័យកីឡា គឺយើងបានអនុញ្ញាតអោយតែកីឡាប្រដាល់ធ្វើការប្រកួតដោយបិទទ្វារ ឯកីឡាដទៃទៀតគឺស្ងប់ស្ងាត់។តាមរយៈគេហទំព័ររបស់ក្រសួងព័ត៌មានបានបញ្ជាក់ប្រសាសន៍របស់សម្ដេចតេជោថា៖ សម្រាប់ពេលនេះ យើងពិនិត្យឃើញថាយើងគួរចាប់ផ្ដើមឲ្យមានសកម្មភាពកីឡាគ្រប់ប្រភេទគ្រប់ទំរង់ទាំងបាល់ទាត់បាល់ ទះបាល់បោះនិងកីឡាប្រភេទដទៃទៀតប៉ុន្តែប្រសិនជាមានការប្រកួត ក៏ប្រកួតបិទ ទ្វារដដែល។ សម្ដេចយល់ថា ហានិភ័យនៅកន្លែងការប្រកួតកីឡាមិនជាមានច្រើនប៉ុន្មានទេ ដោយយើងកំណត់ទាក់ទិននឹងការប្រកួតដូចជាបាល់ទាត់យើងមិនត្រូវឲ្យមានអ្នកដែលត្រូវចូលទៅមើលទេ...

(មានវីដេអូ) ឡៅ ចន្ទ្រា ក្ដៅស្លឹកត្រចៀកបង្ហើរមួយឃ្លាទៅFanថាអាអត់កំណើត ខណៈអ្នកគាំទ្រគុនខ្មែរចង់ឲ្យកីឡាករខំហាត់ នឹងបង្ហាញសមត្ថភាពជាងការតបតនឹងការការិះគន់

(ភ្នំពេញ)៖ កីឡាករគុនខ្មែរត្រកូល ឡៅ គឺកីឡាករ ឡៅ ចន្រ្ទា នៅថ្ងៃនេះ ឆេះដុំ និងអ្នកគាំទ្រ ដែលរិះគន់ថាតោងតារាដើម្បីល្បី ដែលមានរូបវីដេអូខលជាមួយ នាយចឺម ម្ចាស់ហ្វេសបុកឈ្មោះ Cholchet Prodal បានសរសេរដោយមានខ្លឹមសារ «ហេតុតែគេជាតារា...បណ្ដោយខ្លួនលែងហាត់ទៅតោងកាលីបគេអស់និយាយហើយ យល់ល្អឈប់វ៉ៃទៅប្អូនកុំឲ្យខូចមុខខូចមាត់ស្រែកច្រៀងមិនកើត ហើយឈប់យកគុនខ្មែរទៅជាន់ពន្លិចបើសិនប្រឹងជួយលើស្ទួយនោះឈប់ទៅ»។ គ្រាន់តែឃើញភ្លាម មិនទុកយូ កីឡាករ ឡៅ ចន្រ្ទា...

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្យួរមន្ត្រី៤នាក់ពីគ្រប់សកម្មភាពកីឡាមួយជីវិត

(ភ្នំពេញ) ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចព្យួរមន្ត្រីសហព័ន្ធចំនួន៤រូបរួមមានលោក ម៉ៃ តុលា, លោក ឆាំង ពិសិដ្ឋ, លោក ទុយ វិច្ឆិកា និងលោក គល់ សុភារម្យ មិនឲ្យប៉ះពាល់ជាមួយសកម្មភាពកីឡាមួយជីវិត។ ចំណែកសំណុំរឿងរបស់លោក ម៉ៃ តុលា ត្រូវបានបញ្ជូនទៅតុលាការ។ សេចក្តីជូនដំណឹងដែលបង្ហោះលើហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៦...

មន្ត្រីយោធាស័ក្តិ ៤ ម្នាក់បាញ់សម្លាប់ប្រពន្ធ រួចហៅសមត្ថកិច្ចមកឲ្យមក ចាប់ខ្លួន

(កណ្តាល)៖ មន្ត្រីយោធាពាក់ស័ក្តិ៤ ម្នាក់ បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន រួច ហើយដឹកសពពីភ្នំពេញ រហូតដល់ខេត្តកណ្តាល ហើយហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ដោយមិនបានរត់គេចនោះឡើយ ។ ហេតុការណ៍ឃាតកម្មស្វាមីបាញ់ សម្លាប់ភរិយានេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។ ជនសង្ស័យជាឃាតករមានឈ្មោះ គឹម សារី អាយុ ៥៨ឆ្នាំ ជាមន្ត្រីយោធា នៃក្រសួង ការពារជាតិ ។...

កីឡាករ Juventusខ្សែការពារ Daniele Rugani ត្រូវបានក្លឹប Juventus ម្នាក់ឆ្លង Covid-19

ខ្សែការពារ Daniele Rugani ត្រូវបានក្លឹប Juventus បញ្ជាក់ថាតេស្តវិជ្ជមានសម្រាប់មេរោគ Covid-19 បាត់ហើយកាលពីថ្ងៃទី១១ ខែមីនា ២០២០ ខណៈដែលរូបគេផ្ទាល់ក៏បានថតជាមួយសមាជិកក្រុមក្រោយពេលឈ្នះ Inter Milan ផងដែរ។ យ៉ាងណាមិញក្លឹបបានបញ្ជាក់ទៀតថាអ្នកដែលធ្លាប់ស្និទ្ធជាមួយកីឡាករខាងលើនេះ នឹងត្រូវដាក់នៅដោយឡែកសិន ដើម្បីតាមដាន ខណៈដែលសាមីខ្លួនផ្ទាល់កំពុងសម្រាកនៅមន្ទីរពេទ្យ។ ក្រោយពីប្រកាសកីឡាករខ្លួនម្នាក់ឆ្លងមេរោគនេះហើយ UEFA ក៏អាចនឹងផ្អាកការប្រកួតរបស់ Juventus ទល់ក្រុម Lyon នៅពានរង្វាន់...

Follow us

1,858ក្រុម​អ្នក​គាំ​ទ្រដូច