(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃកម្ពុជា មានប្រសាសន៍ថា ដោយសារតម្រូវការ នៃវិធានការសុខាភិបាល របស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចនឹងចេញដំណើរ ទៅទីក្រុងហ្សាកាតា នៅម៉ោង១៣រសៀលថ្ងៃ២៣មេសា២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើតេស្តកាលពីថ្ងៃ២២មេសា២០២១ នៅកម្ពុជា នឹងធ្វើតេស្តម្តងទៀត ពេលទៅដល់ឥណ្ឌូនេស៊ី ថ្ងៃ២៣ មេសា២០២១នេះ។ ដើម្បីធានាសុវត្តិភាព សម្រាប់មេដឹកនាំ មុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នា រាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ។

សូមជំរាបថា កិច្ចប្រជុំអាស៊ាននេះ សមាជិកទាំងអស់ ក៏នឹងលើកឡើងជាយោបល់រួម លើដំណោះស្រាយនៅភូមា ខណៈមេដឹកនាំយោធាភូមា លោក មិញ អ៊ួងឡាំង ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ