(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល បានសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យ សេវាសុខាភិបាល ឯកជន ស្របច្បាប់ ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ការប្រើប្រាស់ឧករណ៍តេស្តរហ័សសម្រាប់រកមេរោគកូវីដ១៩នេះ នៅសេវាសុខាភិបាលេកជនស្របច្បាប់នេះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ។

ក្រសួងបានបន្ថែមថា មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព នៅទូទាំងប្រទេស អាចប្រើប្រាស់ Rapid Antigen test_Covid-19 ក្នុងការរកមេរោគកូវីដ១៩ពីអ្នកជំងឺ។

ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ដែរថា ឧបករណ៍តេស្តរកមេរោគកូវីដ១៩ «Rapid Antigen Test COVID-19» មានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។ ឧបករណ៍តេស្ដរហ័សនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន។ បើតាមលោកស្រីរដ្ឋលេខាធិការរូបនេះ បានអះអាងថា លទ្ធផលនៃការធ្វើតេស្តរបស់ឧបករណ៍នេះ មានភាពត្រឹមត្រូវ ដូចទៅនឹងម៉ាស៊ីនពិសោធន៍ផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ