(ភ្នំពេញ)៖ វ៉ាក់សាំងចិនSinovac ដែលជាការបញ្ជាទិញជំហានទីពីរ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូស បានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមេសានេះហើយ។

កាលពីថ្ងៃម្សិលមិញ់ ស្ថានទូតចិននៅកម្ពុជា ប្រកាសថា ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញ របស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។

ស្ថានទូតចិននៅកម្ពុជា សង្ឃឹមថា វ៉ាក់សាំងចិន អាចរួមចំណែកយ៉ាងសកម្ម ជូនដល់ប្រជាជនកម្ពុជាក្នុង កិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ១៩៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ