(ភ្នំពេញ) ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំពិធីរំលឹកខួប១០ឆ្នាំ នៃការបង្កើតកងពល ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពល។

ក្នុងឱកាសនោះដែរ នៅចំពោះមុខមេបញ្ជាការការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានរំលឹកអំពីប្រវត្តិនៃការបង្កើតកងពលតូចលេខ៩៩ និងការវិវឌ្ឍមកទុលបច្ចុប្បន្ននេះ។ លោកឧត្តមសេនីយ៍ទោ ក៏បានលើកឡើងពីប្រវត្តិតស៊ូរបស់លោកផ្ទាល់ និងយុទ្ធមិត្តរួមអាវុធក្នុងសម័យសង្គ្រាមជូនដល់បងប្អូនកងទ័ពស្តាប់ ទុកជាមេរៀន និងបទពិសោធន៍ផងដែរ។

ហើយអ្វីដែលសំខាន់នោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក្រើនរំលឹកដល់បងប្អូនកងទ័ពទាំងអស់បន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ និងត្រូវចេះជួយយកអាសារគ្នា នៅក្នុងអង្គភាព។

ជាមួយគ្នានោះដែរ កងពលតូចដឹកជញ្ជូនលេខ ក៏បានរៀបចំពិធីសូត្រមន្ត រាប់បាតតាមបែបពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន យុទ្ធជន យុទ្ធនារី និងមិត្តរួមអាវុធ ដែលបានចែកឋានទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិមាតុភូមិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ