(ភ្នំពេញ)៖ រហូតដល់ម៉ោង ៨:២០ ព្រឹក ថ្ងៃទី ២៤ កក្កដា ២០២០ យើងរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៤នាក់ (ជនជាតិខ្មែរ ជាមន្រ្តីទ័ពមួកខៀវត្រលប់ពីប្រទេសម៉ាលី នៅថ្ងៃទី១០ កក្កដាដែលធ្វើតេស្តលើកទី១អវិជ្ជមាន)។ ដូច្នេះចំនួនសរុបកូវីដ-១៩ កើន២០២នាក់ ជាសះស្បើយគ្មាន ចំនួនសំរាកនៅពេទ្យកើន៦០នាក់ ចំនួនជាសះស្បើយសរុបចំនួន១៤២នាក់ និងស្លាប់គ្មាន។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្តថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្ថែមទៀតថា យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ យើងបានធ្វើតេស្តចំនួន 56126 ស្មើនឹង 3381 ក្នុង១លាន នាក់។ នេះបើតាមប្រភពដដែល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ