(ភ្នំពេញ) ៖ ក្រសួងធម្មការ និងសាសនា នឹងចាត់វិធានការ តាមដាន អង្គព្រះនាមណេនថៃ ដែលបានបង្ហោះនូវរូបភាពជា ច្រើនសន្លឹកអំពីដំណើរ កម្សាន្តទៅកាន់តំបន់ព្រៃភ្នំ បានធ្វើឲ្យអ្នកលេងហ្វេសបុកជានារីជាច្រើនបានស៊ែរចែករំលែក ពេញបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួង ធម្មការ និងសាសនា លោក សេង សុមុនី បានឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងព្រះសង្ឃមួយ អង្គព្រះនាមណេ នថៃ ដែលបានបង្ហោះនូវរូបភាពជា ច្រើនសន្លឹកអំពីដំណើរ កម្សាន្តទៅកាន់តំបន់ព្រៃភ្នំ ពេលនេះមន្ត្រីសង្ឃកំពុង ធ្វើការណែនាំ ទៅកាន់មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ដើម្បីតាមដានស្រាវជ្រាវទាក់ទង និងព័ត៌មាននេះ។
យ៉ាងនេះក្ដី ក្រសួងធម្មការ និងសាសនាមិនទាន់បញ្ជាក់ថា ព្រះសង្ឃមួយអង្គនេះ គង់នៅវត្តណានៅឡើយទេ ប៉ុន្តែក្រសួងបានចាត់វិធានការហើយ បើតាមលោក សេង សុមនី ក្នុងករណីនេះដែរគណៈសង្ឃគឺជាអ្នកវិនិច្ឆ័យទៅលើការប្រណិប័តន៍ ធម៌វិន័យព្រះពុទ្ធសាសនា ដូចនេះបើសិនជាខាងគណៈសង្ឃមើលឃើញចំណុចដែលសម្ដែង ឬសម្ងែងរបស់ភិក្ខុសង្ឃមួយអង្គនេះធ្វើឲ្យប៉ះពាល់ដល់សិក្ខាបទកន្លែងណា ខាងគណៈសង្ឃនឹងវិនិច្ឆ័យតាមកម្រិតនៃទោស។
សូមជម្រាបថា ព្រះសង្ឃរហ័សនាម ណេនថៃ អង្គនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចាប់អារម្មណ័ក្រោយពីព្រះអង្គ បានបង្ហោះរូបជាច្រើនជាមួយនឹងសម្រស់ធម្មជាតិ ទឹកជ្រោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនបានឲ្យដឹងថា ព្រះសង្ឃ ណេន ថៃ លោកបានរៀនចប់អនុបណ្ឌិតហើយ នេះគ្រាន់តែជាវិស្សមកាលរយៈពេលខ្លី ដែលត្រូវរៀនបន្តនៅសហរដ្ឋអាមេរិកឯណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ