(ភ្នំពេញ) ៖ នៅវេលាម៉ោង ០១៖១០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ មានក្រុមស្លៀកពាក់ស៊ីវិល ជិះម៉ូតូស្លាកលេខ (ខ.ម) បានមកគំរាមកំហែងសម្លុតប្រជាពលរដ្ឋស្ថិតនៅផ្សារបឹងព្រលិត សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្ករជាលក្ខណៈអាណាធិបតេយ្យ។

ក្រុមជនស្លៀកពាក់ស៊ីវិល មានស្ដ្រីម្នាក់មិនស្គាល់អត្តសញ្ញាណជាមេក្លោងជិះម៉ូតូស្លាកលេខ (ខេមរភូមិន្ទ ១-៧៧៧៨) នាំគូរកនប្រមាណជិត១០នាក់ មកគំរាមសម្លុតប្រជាពលរដ្ឋ ដោយមិនដឹងមូលហេតុពិតប្រាកដ។ ហើយម្យ៉ាងវិញទៀត ជនទាំងនេះបានចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដោយមិនក្លាចញញើតសូម្បីបន្ដិចសោះ។

ប្រជាពលរដ្ឋសម្ដែងការភិតភ័យយ៉ាងខ្លាំង ក្រោយពេលដែរជនទាំងនោះសម្រុកចូលយ៉ាងគឃ្លើន បែបអាណាធិបតេយ្យ ដូចជាក្រុមចោរប្លន់យ៉ាងដូច្នេះ។ ជនទាំងនោះមិនមានអត្តសញ្ញាណច្បាស់លាស់នោះទេ បានឃ្លុំមុខបិទបាំងជិតឈឹង ដោយមិនឃើញមុខច្បាស់លាស់ ហើយអមដោយអាវុធ និង ID ទៀតផង ពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់។

ក្រោយកើតហេតុភ្លាមៗ មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យករណីនេះ ប៉ុន្ដែគួរឲ្យសោកស្ដាយ ដែលស្ដ្រីមេក្លោង និងគូរកន បានគេចខ្លួនបាត់ស្រមោលអស់តែម្ដង។

ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្ដម ឃួង ស្រេង​អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា មេត្ដាស្វែងរកជនទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ