(ភ្នំពេញ) ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ នាយកដ្ឋាន ស៊េីបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនបរទេសចេញពីកម្ពុជាសរុបចំនួន ១១៥លេីក មាន ៣៣៩នាក់ ស្រី២៧នាក់ មាន ៣៤សញ្ជាតិ (២៥បទល្មេីស) និងសូមបញ្ជាក់ផងដែរថា នាយកដ្ឋានមានកន្លែងត្រៀមបណ្តេញចេញចំនួន ០៣កន្លែង ( មណ្ឌលភ្នំពេញ, មណ្ឌលសៀមរាប និងមណ្ឌលព្រះសីហនុ)។
នៅក្នុងឱកាសដែលឯកឧត្តមបានចូលរួមស្ដាប់កិច្ចប្រជុំ ស្តាប់របាយការណ៍ របស់នាយកដ្ឋានស៊េីបអង្កេត និងអនុវត្តនីតិវិធី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅនាយកដ្ឋានស៊េីបអង្កេត និងអនុវត្តនីតិវិធី ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានឲ្យប្រធានការិយាល័យរៀបរាប់ពីការងារប្រចាំថ្ងៃ របស់ខ្លួន និងបានណែនាំឲ្យការិយាល័យនីមួយៗពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ហេីយរៀបចំធ្វេីរបាយការណ៍មកប្រធាននាយកដ្ឋានជារៀងរាល់សប្តាហ៍ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឲ្យប្រធាននាយកដ្ឋាន មានការប្រជុំមួយសប្តាហ៍ម្តង ជាមួយអនុប្រធាន នាយ-នាយរងការិយាល័យមួយសប្តាហ៍ម្តងផងដែរ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់មន្រ្តីទាំងអស់ឲ្យប្រុងប្រយ័ត្នហេីយទប់ស្កាត់និងបង្ការជម្ងឺ កូវីដ-១៩ផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ