(ភ្នំពេញ) ៖ យោងតាមប្រភពច្បាស់ការចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃពុធ ទី ២៣ មីនានេះ កម្លាំងសមត្ថកិច្ចនៃបណ្តាខណ្ឌទាំង ១៤ នឹងចុះធ្វើការតាមដាន ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាអប់រំពីការជួបជុំគ្នាផឹកស៊ី ដែលផ្ទុយទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល មិនឲ្យមានការជួបជុំផឹកស៊ី។
ប្រតិបត្តិការចុះអប់រំពលរដ្ឋក្នុងខណ្ឌទាំង ១៤ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងចេតនាអប់រំណែនាំពលរដ្ឋឲ្យយល់ដឹងពីហានិភ័យឆ្លងវីរុសកូវីដ១៩ ស្របទៅតាមការណែនាំ មិនឲ្យមានការជួបជុំគ្នាផឹកស៊ី ដែលជាកត្តាអាចបង្កឲ្យឆ្លងរាលដាលជំងឺនេះបាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ