តាមបណ្តាញសង្គម Facebook មានឈ្មោះថា សាលាបឋមសិក្សាទ្រុងខ្លា បានបញ្ជាក់ថា កុមារី វុទ្ធី ស្រីនិត ជាសិស្សរៀនថ្នាក់ទី ២ “ក” នៃសាលាបឋមសិក្សាទ្រុងខ្លា ស្ថិតនៅភូមិ ចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង មានការតស៊ូរៀនសូត្រយ៉ាងខ្លាំង បើទោះបីស្ថានភាពគ្រួសារក្រលំបាកយ៉ាងណាក៏ដោយ។

ក្នុង Facebook សាលាបានរៀបរាប់ ព្រមជាមួយការបញ្ជាក់រូបភាពរបស់កុមារី វុទ្ធី ស្រីនិត  កំពុងអង្គុយហូបបាយនៅមុខទ្វារចេញ ចូល ក្នុងថ្នាក់រៀន ថា “ វុទ្ធី ស្រីនិត ជាសិស្សដែលរៀនថ្នាក់ទី 2 “ក” នៃសាលាបឋមសិក្សាទ្រុងខ្លា ហើយក៏ជាកុមារីម្នាក់ដែលមានការតស៊ូ ទោះបីស្ថានភាពគ្រួសារយ៉ាងណាក៏ដោយ”

ក្នុងនោះបណ្តាញសង្គម Facebook សាលាផ្ទាល់ក៏បានថ្លែងអំណរគុណដល់បងស្រី ផន លីកា រស់នៅភូមិចម្លងរមាំងលើ ដែលបានចំណាយថវិការផ្ទាល់ខ្លួនជួយដល់កុមារី វុទ្ធី ស្រីនិត ព្រមទាំងការប្រកាសស្វែងរកអ្នកចិត្តបុណ្យមានបំណងចង់ជួយជាសម្ភារៈ និង ថវិកាដល់ប្អូនអាចទាក់ទងទៅសាលាដោយផ្ទាល់បាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ