ភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌ បានបង្ហាញពីមុនសញ្ញាតាមចាប់ខ្លួនឃាតករបានបាញ់សម្លាប់ DJ MINI កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ វេលម៉ោង ០៤និង៤០នាទី នៅចំណុចភោជនីដ្ឋាន ហេបភីណីស ស្ថិតតាមបណ្តោយផ្លូវលេខ ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ជំនាញនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាឃាតករដែលបានបាញ់សម្លាប់ DJ MINI មានឈ្មោះ ដួរ មុនីរដ្ឋ អាយុ ២៧ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ (PM) ពាក់ស័ក្តិ ៤ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យចូលខ្លួន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញវាយតម្លៃថាបានរត់គេចខ្លួនចេញទៅប្រទេស ថៃ និងបានស្នើសុំសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំការគ្រប់ប៉ុស្តិ៍ច្រកព្រំដែន និងផ្តល់ព័ត៌មាន មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោក ឌុក ទិត្យរឹទ្ធី ហៅ DJ Deny Black ជាប្រធានសម្ព័ន្ធ ឌីជេ កម្ពុជា បានថ្លែងប្រាប់គេហទំព័រ www.radioclub24.com ថារាល់សមាជិកមិត្តរួមអាជីព MC & DJ ទាំងអស់មានការសោកស្តាយជាពុនពេកដែលបានបាត់បង់ DJ MINI ដែលជាមនុស្សរុះរាយ សុភាពរាបសារ ស្លូតបូត បានសម្តែងចេញពីទឹកចិត្តសូមថ្លែងអំណរគុណដល់សមត្ថកិច្ចជំនាញដែលបានខិតខំស្រាវជ្រាវកំណត់បានមុខសញ្ញាឃាតករ និងបានប្រកាសតាមចាប់ឃាតករយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុត ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។
DJ Deny Black បានថ្លែងទៀតថារាល់សមាជិក សម្ព័ន្ធ ឌីជេ កម្ពុជា ភាពយុត្តិធម៌សម្រាប់ DJ MINI សូមបួងសួងឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឃាតករឲ្យបានឆាប់រហ័សបំផុត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ