លោក ចាន់ មករា ជាអ្នកគាំទ្រកម្មវិធីប្រដាល់សេរី Mas Fight Cambodia របស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV និងជាថៅកែឃ្លាំងលក់រថយន្ត ស៊ី អិម អ (C M R) បានធ្វើការអំពាវនាវដល់អ្នកនិយមស្នេហារវិស័យកីឡាប្រដាល់សេរីគុនខ្មែរគួតែបញ្ឈប់ប្រើពាក្យ បារម្ភ ដល់កីឡាករខ្មែរត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិ ដោយជំនួយការលើកទឹកចិត្តប្រើពាក្យផ្តល់ជាយោបល់ផ្នែកបច្ចេកទេស និងគន្លឹះល្អ សម្រេចជាផ្នែកមួយនៃការជំនួយស្មារតីដល់កីឡាឲ្យមានកម្លាំងចិត្តខិតខំវឹកហាត់ដើម្បីទទួលជ័យជំនះជូនជាតិមាតុភូមិ។

តាមរយៈគេហទំព័រ www.radioclub24.com លោក ចាន់ មករា ជាអ្នកគាំទ្រកម្មវិធីប្រដាល់សេរី Mas Fight Cambodia របស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV  បានធ្វើការអំពាវនាវ ក្រោយពីបានដឹងយ៉ាងច្បាស់ថាស្ថានីយទូរទស្សន TOWN FULL HDTV ត្រៀមបញ្ជូនកីឡាករខ្មែរប្រភេទទម្ងន់ ៥៥Kg ខេម ចាន់ វ័យ ២៤ឆ្នាំ ដែលជាម្ចាស់មេដាយសំរិទ្ធិ ស៊ីហ្គេម ឡើងសង្វៀនពិភពលោក RISE នៅប្រទេស ជប៉ុន ដណ្តើមខ្សែរក្រវ៉ាត់ពីកីឡាករ ថេន ស៊ិន (Ten Shin) ជនជាតិជប៉ុន ដែលជាដៃគូធ្លាប់ប្រកួតជាមួយកីឡាករល្បី រថថាំង ជនជាតិថៃ និងកីឡាករ Floyd ជនជាតិអាមេរិក  ចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដោយមើលឃើញថា អ្នកនិយមស្នេហារវិស័យកីឡាប្រដាល់សេរីគុនខ្មែរ ជាច្រើនបានចូលទៅខំមិនសម្តែងមតិជាការ បារម្ភ ក្នុងចេតនាលើកទឹកចិត្តអបអរដល់កីឡាករខ្មែរដែលបានត្រៀមចេញទៅប្រកួតលើឆាតអន្តរជាតិ ដោយមិនបានពិចារណាឲ្យបានល្អិតល្អន់ ដោយមហាជនមើលទៅព្រៀបបានការបំបាក់ទឹកចិត្ត និងស្មារតីកីឡាករខ្មែរទៅវិញ ក្នុងនោះក៏មានរូបលោកម្ចាក់ដែរដែលបានចូលទៅខំមិន។

ជាថ្មីម្តងទៀតថៅកែឃ្លាំងលក់រថយន្ត ស៊ី អិម អ ក៏បានធ្វើការសុំអភ័យទោសរាល់ពាក្យពេជ្របានចូលទៅខំមិននាពេលកន្លងមក និងសូមអំពាវនាវដល់អ្នកនិយមស្នេហារវិស័យកីឡាប្រដាល់សេរីគុនខ្មែរ បញ្ឈប់ប្រើពាក្យ បារម្ភ ដល់កីឡាករត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិ ដោយប្តូរពាក្យការលើកទឹកចិត្ត ប្រើពាក្យផ្តល់ជាយោបល់ផ្នែកបច្ចេកទេស និងរិះរកគន្លឹះល្អៗ រួមទាំងផ្តល់ប្រឹក្សាពីចំណុចខ្លាំង និងចំណុចខ្សោយដើម្បីរិះរកវិធីយកឈ្នះដៃគូប្រកួតវិញល្អជាង ដែលជាផ្នែកមួយនៃការជំនួយស្មារតីដល់កីឡាឲ្យមានកម្លាំងចិត្តខិតខំវឹកហាត់ទទួលបានជ័យជំនះជូនជាតិមាតុភូមិ។

លោក TOMMY តំណាង Mas Fight Cambodia បានប្រាប់សារព័ត៌មានគេហ​ទំ​ព័​រ​ www.radioclub24.com ថានៅពេលនេះស្ថានីយទូរទស្សន៍ TOWN FULL HD TV បានចុះកុងត្រាជាមួយកីឡាករប្រដាល់សេរីគុនខ្មែរប្រភេទទម្ងន់ ៥៥Kg ខេម ចាន់ វ័យ ២៤ឆ្នាំ ដែលជាម្ចាស់មេដាយសំរិទ្ធិ ស៊ីហ្គេម ត្រៀមបញ្ជូនទៅប្រកួតលើសង្វៀនពិភពលោក RISE ដណ្តើមខ្សែរក្រវ៉ាត់ពីកីឡាករ ថេន ស៊ិន (Ten Shin) ជនជាតិជប៉ុន ចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដោយមានការចូលរួមប្រកួតជម្រុះពីសំណាក់កីឡាករខ្លាំងៗមកពី ៨ប្រទេសផ្សេងគ្នា ដែលកីឡាករមួយរូបចុងក្រោយ នឹងត្រូវឡើងទៅប៉ះជាមួយកីឡាករជប៉ុន ថេន ស៊ិន ជាដៃគូចាស់របស់កីឡាករ រថថាំង ជនជាតិថៃ និងកីឡាករប្រដាល់ពិភពលោក Floyd ជនជាតិអាមេរិក។

អ្នកតំណាងកម្មវិធីប្រដាល់សេរី Mas Fight Cambodia បានប្រាប់គេហទំព័រ www.radioclub24.com បន្តទៀតថាកីឡាករ ខេម ចាន់ ម្ចាស់មេដាយស៊ីហ្គេម បានសន្យាថាខ្លួនខិតខំវឹកហាត់ដណ្តើមយកជ័យជំនះជូនជាតិមានតុភូមិឲ្យខានតែបាន ហើយកីឡាករម្ចាស់មេដាយសំរិទ្ធរូបនេះក៏ខិតខំស្វែងរកបច្ចេកទេសប្រដាល់ល្អៗ និងសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយគូប្រកួត។

លោក TOMMY បញ្ជាក់ទៀតថា ស្ថានីយទូរទស្សន៍ TOWN FULL HDTV មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្លឹបប្រដាល់អន្តរជាតិជាច្រើនប្រទេស ហើយចាប់ពីពេលនេះតទៅតាមរយៈស្ថានីយទូរទស្សន៍ TOWN FULL HDTV នឹងបញ្ជូនកីឡាករប្រដាល់សេរីគុនខ្មែរចេញទៅប្រកួតលើសង្វៀតពិភពលោកកាន់តែច្រើន និងធ្វើឲ្យអន្តរជាតិបានស្គាល់ពីក្បាច់ប្រដាល់សេរីគុនខ្មែរ ដែលជាក្បាច់ប្រដាល់របស់ខ្មែរមានយុវកាលរាប់ពាន់ឆ្នាំ និងមានភស្តុតាងយ៉ាងពិតប្រាដកតាមរយៈរូបចម្លាក់យ៉ាងល្អឯកនៅលើជញ្ជាំងប្រាសាទអង្គរវត្ត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ