បើទោះបីព័ត៌មានមិនទាន់ចេញពីផ្លូវការយ៉ាងណាក៏ដោយ ក៏មានបណ្តាញសង្គម Kun Kh​m​e​r បានទម្លាយមុនម្ចាស់ស្ថានីយទូរទស្សន៍ TOWN Full HD TV ទៅទៀតថាកីឡាករប្រភេទទម្ងន់ ៥៦Kg ខេម ចាន់ វ័យ ២៤ឆ្នាំ ដែលជាម្ចាស់មេដាយសំរិទ្ធិ ស៊ីហ្គេម បានទៅចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍ TOWN Full HD TV ត្រៀមចេញទៅប្រកួតនៅប្រទេស ជប៉ុន លើសង្វៀនពិភពលោក RISE ដណ្តើមខ្សែរក្រវ៉ាត់ពីកីឡាករ ថេន ស៊ិន (Ten Shin) ជនជាតិជប៉ុន ដែលជាដៃគូធ្លាប់ប្រកួតជាមួយកីឡាករល្បី រថថាំង ជនជាតិថៃ និងកីឡាករ Floyd ជនជាតិអាមេរិក។

មកដល់ពេលនេះក្រុមព័ត៌មាន Radioclub24 នៅមិនទាន់ទាក់ទងសុំការបំភ្លឺពីតំណាងទូរទស្សន៍ ថោន បាននៅឡើយទេ? ហើយក៏មិនដឹងថាកីឡាករ ខេម ចាន់ ម្ចាស់មេដាយសំរិទ្ធិ ស៊ីហ្គេម បានទៅចុះកុងត្រាត្រៀមឡើងសង្វៀនពិភពលោក Mas Fight របស់ស្ថានីយទូរទស្សន៍ ថោន ឬត្រៀមឡើងសង្វៀនពិភពលោក RISE នៅប្រទេស ជប៉ុន?

បើកកីឡាម្ចាស់មេដាយសំរិទ្ធិស៊ីហ្គេមវ័យ ២៤ឆ្នាំរូបនេះពិតជាបានទៅដល់សង្វៀន ពិភពលោក RISE ពិតមែនោះគឺជាសមត្ថភាព និងទេពកុសលយ៉ាងពិតប្រាកដ។

តែគួឲ្យសោកស្តាយបំផុតសំរាប់អ្នកនិយមតាមដានទស្សនាការប្រកួតសេរីគុណខ្មែរ បានចូលទៅខំមិនក្នុងហ្វេសប៊ុក Kun Kh​m​e​r ហាក់ដូចជាមិនមានពាក្យណាលើកទឹកចិត្តដល់កីឡាករ ខេម ចាន់ ទាល់តែសោះ ក្រៅពីពាក្យបារម្មណ៍ និងពាក្យបំបាក់ស្មារតីដល់កីឡាករ។ ក្នុងនោះឃើញមានអាខោន​ឈ្មោះ Chann Makara បានចូលខំមិនបំបាក់ទឹកចិត្តដ៏ក្លាហានកីឡាករ ខេម ចាន់ “បើពិតមែនដូចយកទៅបំបាក់មុខ គុនខ្មែរ”

មានបងប្អូនជាច្រើនដែលនិយមស្រឡាញ់ប្រដាល់សេរីគុណខ្មែរបានស្នើសុំតាមរយៈគេហទំព័រ Radioclub24.com ប្តូរពាក្យពីបារម្មណ៍មកជាការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងផ្តល់ជាយោបល់ផ្នែកបច្ចេកទេស ដើម្បីរកវិធីយកឈ្នះគូប្រកួតវិញល្អជាង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ