(ភ្នំពេញ​)៖ ពិតជាសង្វែគមែននាយក្ដឹបតារាកំប្លែងជើងចាស់ ដែលកំពុងមានជំងឺធ្ងន់ប្រចាំកាយ។
បែរជាកូនប្រុសរបស់គាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងPassAppនឹងរថយន្ត បណ្ដាលឲ្យស្លាប់!។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាល​ពីម៉ោងជាង​១១យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦A នៅចំណុចស្ពានទី១ ជិតវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ប្រភពពីកន្លែងកើតហេតុបានឲ្យ ដើមរាំង ដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តបង្កមួយគ្រឿងម៉ាក Nissan ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ​ភ្នំពេញ 2AG-3961
បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ។
ខណៈបើកមកដល់ចំណុចកើតហេតុ បានជ្រុលបុកម៉ូតូកង់បីឥណ្ឌាពណ៌ សពាក់ស្លាកលេខ ភ្នំពេញ1HR-8111។
បើកដោយកូនប្រុសបង្កើតនាយក្ដឹបតារាកំប្លែងជើងចាស់ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។

បណ្តាលឲ្យអ្នកបើកម៉ូតូកង់បីរបួសធ្ងន់ធ្ងរ បែកក្បាល ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ។
ជួយនាំយកទៅមន្ទីរពេទ្យ​ ប៉ុន្តែ​អកុសល​ ដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានផុតដង្ហើមស្លាប់តែម្ដង។

សេចក្ដីរាយការណ៍បន្តថា៖ ពេលកើតហេតុភ្លាមៗរថយន្តបង្កមិនអស់ល្បឿនទេ បានរ៉េចង្កូតទៅបុកផើងផ្កា នៅមុខផ្ទះប្រជាពលរដ្ឋបែកអស់មួយផើងថែមទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វា បានចុះធ្វើការវាសវែងរួចដឹកយករថយន្តបង្ករនិងPassAppទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះមហាជនបានសម្ដែងការអាណិតអាសូរជាពន់ពេកចំពោះគ្រួសារនាយក្ដឹប ដែលខ្លួនកំពុងមានជំអឺធ្ងន់ហើយកូនប្រុសត្រូវគេបុកស្លាប់ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ