(កំពង់ស្ពឺ) ៖ កាលពី​វេលាម៉ោង ០៩:០២នាទីព្រឹក​ថៃ្ង​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ មានករណីគ្រោះថ្នាក់ច​រា​ចរណ៍កើតឡើង​ នៅលើផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេ​ខ​ ៨២-៨៣ ត្រង់ចំណុចភូមិទីមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡេីង​ដោយ​រថយន្ត០១គ្រឿងម៉ាក ហ្វ្រីលែនណែ​ (freightliner) ពណ៌បៃតងចាស់ ពាក់ស្លាក​លេ​ខ ព្រះសីហនុ 3A-2565 សឺមីសណ្តោងរ៉ឺម៉កលេខ ព្រះសីហនុ 4A-0996 អ្នកបើកបរឈ្មោះឈូក ស្រាយ ភេទប្រុស​ អាយុ29 ឆ្នាំនៅ​ភូមិកោះក្លូត ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់​ត្រាចខេត្តកំពត ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាក នីសាន់ ឌីស៊ែល ប្រភេទ​បែនដឹក​ ដី គ្មា​នស្លាកលេខ ពណ័ខៀវ អ្នកបើកបរ ឈ្មោះ ខា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្គុះ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្ត​បានមកចាក់ដីរួចបើកឆ្លងឡើងមកលើផ្លូវជាតិ ពីត្បូងទៅជើង ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលេី​បណ្តាលអោយរថ​យន្តម៉ាក ហ្វ្រីលែនណែក្រឡាប់នៅលើទ្រូងផ្លូវ រងការខូចខាតធ្ងន់​ ដាច់ទូកុងទែន័រ​មកលេីថ្នល់ជា​តិ​ ចំណែករថយន្តម៉ាក​នីសាន់​ ដឹកដី​ រងការខូ​ចខា​តស្រាល ពេលបុករួចអ្នកបើកបររថយន្តម៉ាកនី​សាន់​ បាន​រត់គេចខ្លួនបាត់។

តាមសេចក្ដីរាយការ​ណ៍ពី លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​រង​ ជំនាញ​ចរាចរណ៍​ ថាគ្រោះ ថ្នាក់ចរាចរណ៍ខាងលេី​មិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិត​មនុស្ស​ទេ​ ប៉ុន្ដែ​កំលាំងនគរបាល​ចរាចរណ៍​កំពុង​តែសម្របសម្រួល​ចរាចរណ៍​ សូមជូនជាព័ត៌មាន​បឋម​ដល់សាធារណៈជន​ អ្នកធ្វើ​ដំ ណើរ​ឆ្លងកាត់​ ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ មេត្តា​ជូនជ្រាប​និងមេត្ដា​បន្ថយ​ល្បឿន​នៅកន្លែងកេីត​ហេតុ​ ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ