(ភ្នំពេញ) ៖ កម្មវិធីថ្លឹងគីឡូចាប់គូ នៅក្នុងកម្មវិធីប្រដាល់ពិភពលោក Mas Fight Cambodia នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ ស្ថានីយទូរទស្សន៍Town Full HD TV ដែលមានវត្តមានស្ដេចប្រដាល់ ប៊ូ ខៅ កីឡាករអន្តរជាតិ និងកីឡាករ ជាតិទាំង១០ រួមជាមួយវត្តមានរបស់អាជ្ញាកណ្ដាលលំដាប់ពិភពលោក លោក Tony Weeks ចូលរួមផងដែរ។

តំណាងឲ្យMas Fight Cambodia លោក គឹម ស្រ៊ុនកុសល ប្រធានចាត់ការទូទៅកម្មវិធី Mas Fight Cambodia បានមានប្រសាសន៍ថា កម្មវិធីថ្លឹងគីឡូចាប់គូ នៅថ្ងៃស្អែកនេះ ក្រៅពីមានវត្តមានកីឡាករប្រដាល់ទាំង១០គូរហើយ ក៏មានវត្តមាន​របស់លោកអាជ្ញាកណ្ដាលលំដាប់ពិភពលោក លោក Tony Weeks ផងដែរ ក្នុងនោះ អ្នកសារព័ត៌មានអាចចូលរួមយកព័ត៌មានបាន ព្រោះថានៅថ្ងៃនោះ កីឡាករទាំងអស់ នឹងបង្ហាញភាពខ្លាំងរបស់ខ្លួន ដើម្បីបង្អួតដល់ដៃគូប្រកួតរៀងខ្លួន ។

សូមជម្រាបថា កម្មវិធីថ្លឹងគីឡូចាប់គូ ចាប់ផ្ដើមនៅម៉ោង ៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍Town Full HD TV ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ប្រកួតប្រដាល់សេរីកម្រិតពិភពលោក ម៉ាសហ្វៃ ខេមបូឌា នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលា ខាងមុខនេះមាន១០គូ ក្នុងនោះមានគូខ្មែរប្រកួតជាមួយខ្មែរ ៣គូ និងគូខ្មែរប្រកួតជាមួយបរទេស និងបរទេសជាមួយបរទេសមានចំនួន ៧គូ។ ម៉ាសហ្វៃ ខេមបូឌា ជាការប្រកួតប្រដាល់សេរី មានតែមួយទឹករយ: ៩នាទី មានតែអាជ្ញាកណ្តាល ១រូប មិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់ មិនបានទេ មានន៏យថាលទ្ធផលស្មើគ្នា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ