(ភ្នំពេញ) ៖ ប្រិយមិត្តពិតបានដឹងហើយថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់Mas Fight Cambodia ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍Town Full HD TV សហការជាមួយនឹង Mas Fight ពិភពលោក បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង នៅលើទឹកដីកម្ពុជា ។

ក្រៅពីការប្រកួតប្រដាល់សេរីលំដាប់ពិភលោក Mas Fight Cambodia នៅក្នុងមហាព្រឹត្តិការណ៍នោះ ក៏មានការសម្ដែងShow ពិសេសរបស់តារាចម្រៀងប្រចាំផលិតកម្មថោន ដើម្បីជូនដល់គាំទ្រផងដែរ នេះបើតាមការបញ្ជាក់របស់ ទីប្រឹក្សារបស់ផលិតកម្មថោន លោក ដា ភ្លេង លោកបានឲ្យដឹងថា អ្នកគាំទ្រតារាចំរៀងប្រចាំផលិតកម្មថោនទាំងអស់ នឹងបានទស្សនានៅការបង្ហាញ Show ពិសេសរបស់ក្រុមតារាចំរៀង​ប្រចាំផលិតកម្មថោន ហើយក៏មានបង្ហាញពីShow ក្បាច់គុនបុរាណខ្មែរ នៅលើសង្វៀន Mas Fight Cambodia ផងដែរ។ លោកថា «នៅថ្ងៃនោះទស្សនិកជននឹងបានប្លែកភ្នែក ពីការសម្ដែងពិសេស ដូចជាកន្លងមកអ្នកទាំងអស់គ្នាធ្លាប់តែឃើញតារាចម្រៀងយើងស្លៀកពាក់ធម្មតាលើច្រៀង តែលើកនេះ អាចនឹងមានអ្វីប្លែក និងពិសេសសម្រាប់អ្នកគាំទ្រទាំងអស់»។

ព្រឹត្តិការណ៍ប្រកួតប្រដាល់សេរីកម្រិតពិភពលោក ម៉ាសហ្វៃ ខេមបូឌា នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលា ខាងមុខនេះមាន១០គូ ក្នុងនោះមានគូខ្មែរប្រកួតជាមួយខ្មែរ ៣គូ និងគូខ្មែរប្រកួតជាមួយបរទេស និងបរទេសជាមួយបរទេសមានចំនួន ៧គូ។ ម៉ាសហ្វៃ ខេមបូឌា ជាការប្រកួតប្រដាល់សេរី មានតែមួយទឹករយ: ៩នាទី មានតែអាជ្ញាកណ្តាល ១រូប មិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់ មិនបានទេ មានន៏យថាលទ្ធផលស្មើគ្នា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ