លោកមេធាវី រស់ ផល្លា បរិច្ចាគប្រាក់បៀវត្ស៧ខែ ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកមេធាវី រស់ ផល្លា ទីប្រឹក្សាក្រសួងយុត្តិធម៌ឋានៈស្មើអគ្គនាយករង សម្រេចបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនរយៈពេល ៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងលិខិតប្រកាសពីការបរិច្ចាគថវិកាផ្ញើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ លោកមេធាវី រស់ ផល្លា បានគូសបញ្ជាក់ថា លោកបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា។ លោកមេធាវី រស់ ផល្លា បានគូសបញ្ជាក់ក្នុងលិខិតនោះថា ការបរិច្ចាគនេះ...

សម្តេចតេជោ ហ៊ុន សែន បានផ្អាកមិនអោយនាំអង្ករ និងត្រីចេញពីកម្ពុជា

(ភ្នំពេញ) ៖ កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនអោយនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តអោយនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ប៉ុន្តែកាលពីម្សិលមិញថ្ងៃទី ៤ មេសា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាអោយផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត ។ ទន្ទឹមនឹងនេះ គឺសម្តេចប្រមុខដឹកនាំបានបញ្ជាអោយអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនអោយមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនអោយនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។...

នាយករដ្ឋមន្រ្តីកម្ពុជា តម្លើងប្រាក់ឧបត្ថម្ភបន្ថែម និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូពេទ្យក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩

(ភ្នំពេញ) ៖ កាលពីថ្ងៃទី ៤ មេសា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាអោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភបំប៉នដល់ក្រុមគ្រូពេទ្យនៅជួរមុខដែលកំពុងបំពេញបេសកកម្មពិនិត្យព្យាបាលជំងឺឆ្លងកូវីឌ-១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប “ ត្រូវរៀបចំធ្វើអោយបានឆាប់ ព្រោះក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺក្រុមគ្រូពេទ្យទាំងនោះមិនមានឱកាសបាននៅជិតប្រពន្ធកូនទេ នេះគឺជាការលះបង់មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំអោយបងប្អូនកូនក្មួយក្រុមគ្រូពេទ្យទាំងនេះមានការពិបាកខ្វល់ចិត្តក្នុងការគិតគូរទៅដល់ក្រុមគ្រួសារនៅឯផ្ទះ ហើយកាន់តែមានភាពហ្នឹងហ្នរចិត្ត...

ក្រុមគ្រូពេទ្យចិនជំនាញព្យាបាលជំងឺកូវីដ១៩ចាប់ផ្ដើមប្រជុំលើកដំបូងដើម្បីជួយដល់កម្ពុជា

(ភ្នំពេញ) ៖ យោងតាមចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ផុសផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានរៀបចំកិច្ចប្រជុំវីឌីអូលើកដំបូង ជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិន ដោយតាមរយៈប្រព័ន្ធទំនាក់ទំនងវីឌីអូWelink ដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ខែមីនាកន្លងទៅ។ លោក Yao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា)...

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

(ភ្នំពេញ) ៖ នៅថ្ងៃទី ២៥ មីនា ព្រឹកមិញ ពីវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទាំងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ-១៩ ដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្សន៍ និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល...

សមត្ថកិច្ចដាក់ជនជាតិចិនជិត២០០នាក់ នៅសាលាក្រុងបាវិត ដើម្បីធ្វើតេស្តវីរុសកូវីដ១៩

(ស្វាយរៀង) កំលាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធបានយកជនជាតិចិនទាំង២០០នាក់ មកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគរបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងធ្វើចត្តាឡីស័ក បន្ទាប់ពីជនជាតិចិនប្រមាណ២០០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧៖១០នាទីយប់ថ្ងៃទី២៤ មិនា ២០២០ នៅក្រុងបាវិត។ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ គឺមានជនជាតិចិនប្រមាណ២០០នាក់បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ...

ក្រសួងទេសចរណ៍ប្រកាសបិតបៀរហ្កាឌិន ទូទាំងប្រទេសបណ្ដោះអាសន្នដើម្បីទប់ស្កាត់កូវីដ១៩

(ភ្នំពេញ) ៖ ក្រសួងទេសចរណ៍សម្រេចឱ្យបិទបៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩សន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ១៩ បានរីករាលដាលក្នុងប្រទេសកម្ពុជា ដោយមានអ្នកឆ្លងចំនួន៩៣នាក់មកហើយនោះ។ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅជាបណ្ដោះអាសន្នសិន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ លិខិតរបស់...

ស្រ្តីខ្មែរវ័យ៦៥ឆ្នាំម្នាក់ស្លាប់នៅសហរដ្ឋអាមេរិកព្រោះឆ្លងជំងឺកូវីដ១៩

(ភ្នំពេញ) ៖ ម្តាយរបស់លោក សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅអាយុ៦៥ឆ្នាំកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ បើតាមលោក លោក សុង សារ៉ន បានបញ្ជាក់ថា ម្តាយរបស់លោកបានទៅរស់ នៅសហរដ្ឋអាមេរិក រយៈពេល២ឆ្នាំមកហើយ នៅទីក្រុង Seattle រដ្ឋ Washington State ហើយម្តាយរបស់លោក...

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ គាំទ្រភាគីចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញអំពីការចូលរួមសាមគ្គី និងគាំទ្រចំពោះបក្សកុម្មុនីស្តចិន រដ្ឋាភិបាលចិន និងប្រជាជានចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ សេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់អំពីការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ជាសកលរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ Covid-19 និងសូមគាំទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិន ដឹកនាំដោយគណបក្សកុម្មុយនីស្តចិន ដែលបានបង្ហាញឆន្ទៈដ៏មុតស្រួច និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ គណបក្សនេះបានអះអាងថា...

ក្រុមហ៊ុន Westerdam ប្រកាសថា ភ្ញៀវទេសចរទាំងអស់ និងក្រុមការងារនាពេលនេះបានត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួនអស់ហើយ

(ភ្នំពេញ)៖ ក្រុមហ៊ុន Holland Amercia Line ដែលជាម្ចាស់នាវា Westerdam បានជូនដំណឹងថា ភ្ញៀវទេសចរទាំងអស់ និងក្រុមការងារដែលត្រូវបានបញ្ជូនមកកាន់កម្ពុជា នាពេលនេះ បានត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួនអស់ហើយ ជាមួយលទ្ធផលគ្មាននរណាម្នាក់ឆ្លងវីរុស COVID-19 នោះឡើយ។ ជាមួយថ្មីម្តងទៀត ក្រុមហ៊ុន Holland Amercia Line សូមអរគុណដោយស្មោះចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងក្រសួងសុខាភិបាលកម្ពុជា...

Follow us

19,123ក្រុម​អ្នក​គាំ​ទ្រដូច
2,050ដើរ​តាមអនុវត្ត​តាម

Latest news