នគរបាលផ្នែក ព្រហ្មទណ្ឌ បានកំណត់មុខសញ្ញាឃាតករជាមន្ត្រីកងរាជអាវុធហត្ថ (PM) ស័ក្តិ ៤ បានបាញ់សម្លាប់ DJ MINI

ភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌ បានបង្ហាញពីមុនសញ្ញាតាមចាប់ខ្លួនឃាតករបានបាញ់សម្លាប់ DJ MINI កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ វេលម៉ោង ០៤និង៤០នាទី នៅចំណុចភោជនីដ្ឋាន ហេបភីណីស ស្ថិតតាមបណ្តោយផ្លូវលេខ ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ជំនាញនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាឃាតករដែលបានបាញ់សម្លាប់ DJ MINI មានឈ្មោះ ដួរ មុនីរដ្ឋ អាយុ ២៧ឆ្នាំ...

នាយក្ដឹបកំពុងឈឺធ្ងន់ កូនប្រុសត្រូវរថយន្តបុកស្លាប់ទៀត!

(ភ្នំពេញ​)៖ ពិតជាសង្វែគមែននាយក្ដឹបតារាកំប្លែងជើងចាស់ ដែលកំពុងមានជំងឺធ្ងន់ប្រចាំកាយ។ បែរជាកូនប្រុសរបស់គាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងPassAppនឹងរថយន្ត បណ្ដាលឲ្យស្លាប់!។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាល​ពីម៉ោងជាង​១១យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦A នៅចំណុចស្ពានទី១ ជិតវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ប្រភពពីកន្លែងកើតហេតុបានឲ្យ ដើមរាំង ដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តបង្កមួយគ្រឿងម៉ាក Nissan ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ​ភ្នំពេញ 2AG-3961 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ។ ខណៈបើកមកដល់ចំណុចកើតហេតុ...

អ្នកចាក់ភ្លេងនៅក្លឹប DJ MINI ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅព្រឹកទាបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ក្នុងភោជនីយដ្ឋាន ហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ឈ្មោះ ហូ មិនា ហៅ(DJ MINI )ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ...

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីតាំងគំនរអគារដែលរលំបាក់នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការកាយរកជនរងគ្រោះ

(កែប)៖ នៅវេលាម៉ោង៩៖៥០ យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅដល់ទីតាំងបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការរុករងជនរងគ្រោះ ដែលជាប់នៅក្នុងគំនរអគារ។ សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា...

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែប ពាក់ព័ន្ធនឹងករណីរលំអគារកំពស់៦ជាន់ ស្ថិតក្នុងក្រុងកែប ខេត្តកែប

(កែប) ៖ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែប ពាក់ព័ន្ធនឹងករណីរលំអគារកំពស់៦ជាន់ ស្ថិតក្នុងក្រុងកែប ខេត្តកែប សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អគារកម្ពស់៧ជាន់ដែលរលំបាក់នៅខេត្តកែប ធ្លាប់ត្រូវបានមន្ទីរជំនាញរកឃើញថា សង់ខុសពីលិខិតអនុញ្ញាត១ខែមកហើយ

(កែប)៖ អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា...

នគរបាលឃាត់ខ្លួនអ្នកបើករថយន្ត AUDI បុកយុវតី២នាក់ស្លាប់ នៅ សង្កាត់កោះដាច់

(ភ្នំពេញ) ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឃាត់អ្នកបើករថយន្ត AUDI ដែលបើករថយន្តបុកយុវតីចំនួន ២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ។ ការឃាត់អ្នកបើករថយន្ត និងរថយន្ត បានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះតែម្តង។ យ៉ាងណាក៏ដោយ សម្រាប់អ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក...

លម្អិតករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ឡានធំព្រលះគ្នា ផ្ងារជើងពេញផ្លូវ

(កំពង់ស្ពឺ) ៖ កាលពី​វេលាម៉ោង ០៩:០២នាទីព្រឹក​ថៃ្ង​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ មានករណីគ្រោះថ្នាក់ច​រា​ចរណ៍កើតឡើង​ នៅលើផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេ​ខ​ ៨២-៨៣ ត្រង់ចំណុចភូមិទីមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡេីង​ដោយ​រថយន្ត០១គ្រឿងម៉ាក ហ្វ្រីលែនណែ​ (freightliner) ពណ៌បៃតងចាស់ ពាក់ស្លាក​លេ​ខ ព្រះសីហនុ 3A-2565 សឺមីសណ្តោងរ៉ឺម៉កលេខ ព្រះសីហនុ 4A-0996...

សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញគោរពព្រះវិញ្ញណក្ខន្ធ

សម្តេចចៅហ្វាវាំង គង់ សំអុល ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតីរាជវរារាម (ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បដិសេធ ចំពោះការរិះគន់លើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តដឹកព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បដិសេធ ចំពោះការរិះគន់លើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តដឹកព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី (ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសបដិសេធ ចំពោះការរិះគន់ចំនួនលើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តដឹក ព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ព្រះសព សម្តេចរាជបុត្រី...

Follow us

18,201ក្រុម​អ្នក​គាំ​ទ្រដូច
1,873ដើរ​តាមអនុវត្ត​តាម

Latest news