ផ្ទះ ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

    ព័ត៌មានអន្តរជាតិ

    ចិនចេញវិធានការតឹងរ៉ឺងបំផុត ខ្លាចក្រែងមានការរាត្បាតធ្ងន់ធ្ងរឆ្លងកូវីដ១៩កំឡុងពេលចូលឆ្នាំចិន

    ចិន ៖ ចិនបានចេញវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុត ខ្លាចក្រែងការរាត្បាតធ្ងន់ធ្ងរឆ្លងកូវីដ១៩ ដោយសង្កត់ធ្ងន់ទៅលើការធ្វើដំណើរ នឹងការជំរុញអោយមានការទិញអ៊ីវ៉ាន់តាមប្រព័ន្ធអនឡាញជំនួសវិញ។ រដ្ឋាភិបាលចិន បានដាក់ចេញវិធានការការពារ និងការរីករាលដាលជំងឺកូវីដ១៩អោយបានតឹងរ៉ឹងបំផុត មូលហេតុបណ្ដាលអោយមានហានិភ័យពីជំងឺកូវីដនៅក្នុងកំឡុងពេលរដូវរងា និងរដូវស្លឹកឈើលាស់ ជាពិសេស ក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំចិន ដែលកំពុងជិតចូលមកដល់។ លោក ជើង អ៊ីស៊ីង អនុប្រធានគណៈកម្មាការសុខភាពនៃប្រទេសចិន NHCបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរចិន នឹងព្យាយាមកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ នឹងជម្រុញអោយមានការទិញឥវ៉ាន់តាមអនឡាញជំនួស ក្នុងថ្ងៃឈប់សម្រាក រួមជាមួយដល់ការត្រៀមលក្ខណៈក្នុងការកំណត់បិតបវេសនាកាល...

    វៀតណាមកំណត់ជើងហោះហើរចូលប្រទេសរហូតដល់ថ្ងៃចូលឆ្នាំចិន

    (វៀតណាម) ៖ នាយករដ្ឋមន្រ្តីវៀតណាមប្រកាសកំណត់ជើងហោះហើរចូលប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចុងបញ្ជាប់នៃថ្ងៃចូលឆ្នាំចិន ដើម្បីកាត់បន្ថយហានីភ័យជំងឺឆ្លងកូវីដ១៩។ លោកង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសកាលពីថ្ងៃទី១០ខែមករា ថា វៀតណាមនឹងកំណត់ជើងហោះហើរចូលប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបញ្ជាប់ចូលឆ្នាំចិន ដែលឆ្នាំចិននេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកុម្ភៈ ដែលនាំអោយប្រជាពលរដ្ឋវៀតណាមចាប់ផ្ដើមធ្វើដំណើរទៅប្រទេសវិញ នៅថ្ងៃឆ្លងឆ្នាំចិន ដើម្បីកាត់បន្ថយហានីភ័យឆ្លងរីករាលដាល មេរោគថ្មីកូវីដ១៩ បណ្ដាលមកពីការរីករាលនៃជំងឺកូវីដ១៩នៅក្នុងកំឡុងពេលចូលឆ្នាំចិន ដែលជាថ្ងៃឈប់សំរាកដ៏សំខាន់របស់ពលរដ្ឋវៀតណាម និងអនុញ្ញាត្តិចំពោះតែជើងហោះហើរចាំបាច់...

    ដូណាល់ត្រាំ៖កូវីដ១៩អាក្រក់ជាងមហាភេរវកម្ម១១កញ្ញា និងការវាយប្រហារលើPearl Harborដោយជប៉ុនទៅទៀត

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ជំងឺរាតត្បាតសកលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ គឺកំពុងបង្កឲ្យបញ្ហាសម្រាប់សហរដ្ឋអាមេរិក អាក្រក់ជាងបញ្ហា ភាលហាប៊ឺ (Pearl Habor) និងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញានោះទៅទៀត។នេះបើតាមការផ្សាយរបស់សារព័ត៌មានChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។ នៅថ្ងៃពុធម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានា នៅសេតវិមានថា នេះជាគឺជាការវាយប្រហារដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់ជួបប្រទះ...

    ប្រទេសថៃមានវឌ្ឍនភាពក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង កូវីដ១៩

    (បាងកក)៖ កាលពីថ្ងៃពុធម្សិលមិញនេះក្រសួងសុខាភិបាលថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន មានការរីកចម្រើនក្នុងការបង្កើតវ៉ាក់សាំងសម្រាប់ការពារ និងប្រឆាំងកូវីដ១៩ បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍ បានបង្ហាញលទ្ធផលជោគជ័យ។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។ លោកវេជ្ជបណ្ឌិត អូផាស់ កានកាវីនផុង (Opas Karnkawinpong) ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល សារធារណៈថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃបានចាក់គំរូវ៉ាក់សាំង DNA...

    បារាំងនឹងរឹតត្បិតប្រជាជន មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសនារដូវក្តៅ ដើម្បីទប់ស្កាត់រលកទី២នៃការផ្ទុះ COVID-19

    (ប៉ារីស)៖ ប្រធាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron ) បាននិយាយថា ប្រជាជនបារាំងទាំងអស់ នឹងត្រូវចំណាយពេលឈប់សម្រាករដូវក្ដៅនៅក្នុងប្រទេស ខណៈការធ្វើដំណើរកម្សាន្តអន្តរជាតិ និងការធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុប អាចនឹងត្រូវបានរឹតត្បិត ដើម្បីទប់ស្កាត់រលកទី ២ នៃការឆ្លងរាតត្បាត COVID-19។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។ លោក ម៉ាក្រុង ក្នុងពេលបំពេញទស្សនកិច្ច...

    រុស្ស៊ីបាត់បង់អ្នកជំនាញអភិវឌ្ឍយានអវកាសលោក Mikrin ដោយសារជំងឺ COVID-19

    (ម៉ូស្គូ)៖ អ្នកជំនាញជាន់ខ្ពស់ខាងអភិវឌ្ឍគ្រាប់រ៉ុក្កែត និងយានអវកាសនៃក្រុមហ៊ុន អ៊ែណឺជា រ៉ុក្កែត អ៊ែន ស្ពេស (Energia Rocket and Space) របស់ប្រទេសរុស្ស៊ី លោក យ៉េវហ្គេនី មីករីន (Yevgeny Mikrin) បានបាត់បង់ជីវិតហើយនៅអាយុ ៦៥ឆ្នាំ ដោយសារជំងឺ កូវីដ១៩ ដែលកំពុងរាតត្បាតស្ទើរពាសពេញប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ(...

    សេចក្តីជូនដំណឹងពី ការផ្លាស់ប្តូរម៉ោងធ្វើការទៅម៉ោង ០៩:០០ព្រឹក ដល់ ០៨:០០យប់ នៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្តផ្សារទំនើបអ៊ីអន១ និងមណ្ឌលនៅអ៊ីអន២ដំណើរការម៉ោងធម្មតា(០៩:០០ព្រឹក ដល់ ១០:០០យប់)

    (ភ្នំពេញ) ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ បានផ្លាស់ប្តូរម៉ោងធ្វើការ ទៅ០៩:០០ ព្រឹក ដល់ម៉ោង ០៨:០០យប់ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ ដោយយោងការផ្លាស់ប្តូរគោលការណ៍ផ្សារទំនើបអ៊ីអន១។ ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្តផ្សារទំនើបអ៊ីអន២ គឺធ្វើការងារធម្មតាចពីម៉ោង០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់ ។ មណ្ឌលទាំងពីរនេះ បន្តការផ្តល់សេវាជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ ទន្ទឹមនឹងនេះដែរ ក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ...

    លោក គីមជុងអ៊ុន ប្រហែលជាកំពុងព្យាយាមគេចចេញពីការឆ្លងកូវីដ១៩

    (សេអ៊ូល) ៖ លោក គីមជុងអ៊ុន ប្រហែលជាការខកខានចូលរួមថ្ងៃ ដ៏សំខាន់មួយនៅថ្ងៃទី ១៥ ខែមេសាដោយសារតែការព្រួយបារម្ភអំពីជំងឺឆ្លង កូវីដ១៩ មិនមែនដោយសារតែគាត់មានជំងឺនោះទេ។បើតាមការផ្សាយរបស់សារព័ត៌មានChannelNewsAsiaនៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។ អវត្តមានមេដឹកនាំកូរ៉េខាងជើង លោកគីម ពីពិធីសាធារណៈនៅថ្ងៃខួបកំណើតរបស់ជីតានិងជាស្ថាបនិកកសាងប្រទេសលោកគឺលោក គីម អ៊ីលស៊ុង គឺមិនធ្លាប់មានពីមុនមកទេ ហើយគាត់មិនត្រូវបានបង្ហាញខ្លួនជាសាធារណៈតាំងពីពេលនោះមក។ បញ្ហានេះបានធ្វើឱ្យមានការសង្ស័យជាច្រើនដងចំពោបញ្ហាសុខភាពរបស់គាត់។ យោងតាមមន្ត្រីកូរ៉េខាងត្បូងបានលើកឡើងថាពួកគេមិនបានរកឃើញសកម្មភាពមិនធម្មតាណាមួយនៅក្នុងប្រទេសកូរ៉េខាងជើងទេ ហើយបានព្រមានប្រឆាំងនឹងរបាយការណ៍ដែលថាលោកគីមប្រហែលជាមានជំងឺធ្ងន់ធ្ងរ។ ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ពីករណីឆ្លងវីរុសកូវីដ១៩ទេ ប៉ុន្តែការពិតប្រទេសនេះបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសនេះ ដែលអវត្តមានរបស់លោកគីមពីពិធីនោះមិនមានអ្វីប្លែកទេ។ លោក...

    អ្នកជំនាញផ្នែកសុខភាព“ ការឆ្លើយតបរបស់ចិនចំពោះ កូវីដ១៩ បានបើកចំហប្រកបដោយតម្លាភាព ទាន់ពេលវេលានិងទទួលខុសត្រូវ”

    (ប៉េកាំង)៖អ្នកជំនាញផ្នែកសុខភាពបាននិយាយថាប្រទេសចិនមិនបានខ្ជះខ្ជាយពេលវេលាទេចាប់តាំងពីការផ្ទុះឡើងនៃកូរូណាវីរុសសម្រាប់ការជូនដំណឹងដល់អង្គការសុខភាពពិភពលោក អំពីស្ថានភាពនៃការរាលដាល និងការចែករំលែកព័ត៌មានផ្សេងៗទៀតជាមួយពិភពលោក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ លោក Wu Zunyou អ្នកជំនាញផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលចិនសម្រាប់ការពារនិងជំងឺឆ្លងបាននិយាយថា ប្រទេសចិនបានជូនដំណឹងដល់ WHO អំពីជំងឺរលាកផ្លូវដង្ហើមថ្មីដោយមិនដឹងមូលហេតុកាលពីថ្ងៃទី ៣ ខែមករាកន្លងទៅ ហើយបានជូនដំណឹងដល់អង្គការសុខភាពពិភពលោកនិងប្រទេសពាក់ព័ន្ធអំពីការរីកចម្រើនរបស់ចិនក្នុងការគ្រប់គ្រងនិងស្រាវជ្រាវអំពីជំងឺរាតត្បាតនេះ។ លោក Wu Zunyou បានកត់សម្គាល់ថាកាលពីថ្ងៃទី ៩ ខែមករាប្រទេសចិនបានកំណត់អត្តសញ្ញាណមេរោគឆ្លងថ្មីដែលជាបុព្វហេតុនៃការរាលដាលនិងបានចែករំលែកព័ត៌មានឱ្យអង្គការសុខភាពពិភពលោកនិងបណ្តាប្រទេសដែលពាក់ព័ន្ធក្នុងពេលតែមួយ។នៅថ្ងៃទី...

    ប្រធានសមាគមគ្រូពេទ្យជប៉ុន៖កីឡាអូឡាំពិកនៅឆ្នាំក្រោយមានការលំបាកបើគ្មានវ៉ាក់សាំងការពារកូវីដ១៩

    (តូក្យួ)៖ប្រធានសមាគមវេជ្ជសាស្ត្រជប៉ុន (JMA) បាននិយាយនៅថ្ងៃអង្គារទី ២៨ ខែមេសានេះថាវានឹងមានការលំបាកសម្រាប់ទីក្រុងតូក្យូក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិកនៅឆ្នាំក្រោយលើកលែងតែមានវ៉ាក់សាំងដែលមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសនេះ។នេះបើតាមការផ្សាយរបស់សារព័ត៌មានChannelNewsAsiaនៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។ លោក យូកូគូរ៉ា ( Yokokura)ប្រធានទីភ្នាក់ងារ JMA បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ខ្ញុំមិននិយាយថាប្រទេសជប៉ុនគួរតែឬមិនគួរធ្វើជាម្ចាស់ផ្ទះអូឡាំពិកនោះទេប៉ុន្តែវានឹងពិបាកក្នុងការធ្វើដូច្នេះ" ។លោក yokokura ក៏បានអំពាវនាវផងដែរឱ្យប្រទេសជប៉ុនបង្កើនការធ្វើតេស្ត៍រកមេរោគឆ្លងដែលវាមិនមែនជាការរីករាលដាលគ្រប់គ្រាន់ដើម្បីវិនិច្ឆ័យថាតើអត្រាឆ្លងនៅក្នុងប្រទេសធ្លាក់ចុះឬអត់។គាត់បានស្តីបន្ទោសការកង្វះសម្លៀកបំពាក់ការពារនិងឧបករណ៍វេជ្ជសាស្រ្តផ្សេងទៀតសម្រាប់គ្រប់គ្រងឆ្លងរាលដាលនៃមេរោគនៅក្នុងមន្ទីរពេទ្យ។ ការពន្យាពេលមួយឆ្នាំនៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ ដែលបានប្រកាសកាលពីខែមុនគឺជាការប៉ះទង្គិចដ៏ធំមួយដល់ប្រទេសជប៉ុនដែលបានចំណាយថវិកាចំនួន ១៣ ពាន់លានដុល្លារអាមេរិករួចហើយសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ។ នៅពេលការរីករាលដាលស្ទើរពាសពេញពិភពលោក បានឆ្លងដល់មនុស្សជិត ៣ លាននាក់និងបានសម្លាប់មនុស្សជាង...

    Follow us

    21,935ក្រុម​អ្នក​គាំ​ទ្រដូច
    2,506ដើរ​តាមអនុវត្ត​តាម

    Latest news

    ច្រើន​ទៀត