ជនជាតិចិនត្រូវឃាតកសម្លាប់ រួចកាត់ខ្លួនជាពីរកំណាត់ យកទៅបោះចោលនៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ សង្ស័យផ្ដើមចេញពីរឿងគំនុំ

(ព្រះសីហនុ)៖ សាកសពជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញកាត់ជាពីរកំណាត់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរត្រេះ ស្ថិតក្នុងក្រុមទី៦ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដោយមានថង់ព័ណ៌ខ្មៅរុំជិត នៅក្នុងថង់នោះមានភួយចំនួន០៣ជាន់ រុំសាកសពមួយកំណាត់ខ្លួនផ្នែកខាងលើ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះថា ឆ្លងតាមការពិនិត្យកោសល្យវិច្ឆ័យ របស់ការិយាល័យនគរបាលបចេ្ចកទេសវិទ្យាសាស្ដ្រ...

រថយន្តបាឡែនបើកបរក្នុងល្បឿនលឿនដល់ផ្លូងកោងបួងចង្កូតក្រឡាប់ជាច្រើនត្រឡប់ស្លាប់៥នាក់.នៅក្រុងស្ទឹងសែន

(កំពង់ធំ) ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត បាឡែនបើកបរក្នុងល្បឿនលឿនបើកក្រឡាប់ខ្លួនឯង បណ្តាលស្លាប់៥នាក់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ករណីនេះ កើតឡើងនៅចំណុចផ្លូវវៀងក្រុង ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បង្កឡើងដោយរថយន្ត Camry បាឡែន មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ2AS-6715 បានបើកបរក្នុងល្បឿនលឿន ។ មកដល់ចំណុចផ្លូវកោង...

កាត់ខ្លួនដាច់ជា២ ករណីឃាតកម្មនៅខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖ យោងតាម Page អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI បានអោយដឹងថា មានករណីឃាតកម្ម នៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុម៦ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី០១ ខែតុលា...

សមត្ថកិច្ចចាប់ខ្លួនសមាជិកក្រុមប្រឆាំងម្នាក់ទៀត ក្រោយចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលមេចលនាប្រឆាំងក្រៅច្បាប់ សម រង្ស៊ី

(កំពង់ចាម)៖ សមាជិកក្រុមប្រឆាំងម្នាក់ទៀត ដែលបានចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ត្រូវបានសមត្ថកិច្ចខេត្តកំពងចាមចាប់ខ្លួន នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងហាងកាហ្វេមួយ នៅក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ បុរសម្នាក់នេះ មានឈ្មោះ ដុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១...

ប្តឹងមេប៉េអឹមខេត្តបន្ទាយមានជ័យនិងមន្ត្រីតុលាការទៅACUរឿងដោះលែងឧក្រិដ្ឋជនគ្រឿងញៀនបីនាក់

(ភ្នំពេញ) ៖  មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមន្ត្រីតុលាការចំនួនពីរនាក់ រួមទាំងមនុស្សពីរនាក់ផ្សេងទៀត ត្រូវបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណីឃុបឃិតគ្នាជាប្រព័ន្ធដោះលែងឧក្រិដ្ឋជនគ្រឿងញៀនចំនួនបីនាក់ ក្នុងចំណោមមនុស្សចំនួន ៧នាក់។ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលទើបទទួលបានបានប្តឹងលោកបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា និងលោកតេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងឈ្មោះ ផេង អិ...

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី មានពលរដ្ឋជាច្រើន លើកឡើងជាសំណើ និងសំណូមពរ ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ

(ភ្នំពេញ) ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដែលបានធ្វើឡើងនៅកោះពេជ្រ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១ តុលា ២០១៩នេះ មានប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងជាសំណើ និងសំណូមពរ ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយជូនពួកគាត់ ហើយសំណើ និងសំណូមពរទាំងនោះ ភាគច្រើនផ្តោតលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ វេទិកានេះ បានធ្វើឡើងក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ...

សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតអាល្លឺម៉ង់

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ...

រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៣ នីតិកាលទី៦ នាព្រឹកថ្ងៃទី៤​ ខែតុលា ចុងសបា្តហ៍នេះ

(ភ្នំពេញ) ៖ បន្ទាប់ពីវិស្សមកាលរយៈពេលបីខែមក រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានសម្រេចរបៀបវារៈសម្រាប់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ចំនួន៧ ដែលមាន៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ...

Follow us

18,201ក្រុម​អ្នក​គាំ​ទ្រដូច
1,873ដើរ​តាមអនុវត្ត​តាម

Latest news