ទូកងរមកពីខេត្តសៀម តេជះនាគសរ មហាកោសាបារមីអង្គរ ត្រៀមខ្លួនដើម្បីប្រកួតនៅថ្ងៃអ៊ុំទូកខាងមុខនេះ

(សៀមរាប) ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក។ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធព្រះរាជពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីថែរក្សាប្រពៃណី វប្បធម៌ ទំនៀមទំលាប់ដ៏ល្អផូផង់របស់ជាតិឲ្យនៅគង់វង្ស និងម្យ៉ាងទៀតដើម្បីបង្កើតបរិយាកាលសប្បាយរីករាយអធិកអធមជួបជុំគ្នាក្នុងរង្វង់គ្រួសារខ្មែរតែមួយ។ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ១១ និងថ្ងៃទី១២ ខែវិច្ចិកាឆ្នាំ២០១៩នេះ គ្រប់បណ្តាខេត្ត-ក្រុង...

អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំកែលម្អផ្លូវថ្មើរជើងនៅមហាវិថីម៉ៅសេទុង ឲ្យបានប្រសើរឡើងវិញ ទុកជាគំរូសម្រាប់មហាវិថីផ្សេងទៀត

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងរៀបចំកែលម្អផ្លូវថ្មើរជើង តាមបណ្តោយមហាវិថីម៉ៅសេទុង ដោយចាប់ពីស្ពានអាកាស ៥មករា រហូតដល់ស្តុបចំការមន ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនពិការមានផ្លូវថ្មើរជើង សម្រាប់ធ្វើដំណើរឆ្លងកាត់ ខណៈដែលការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ វាជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។ ការបង្ហាញពីគម្រោងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំស្តីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើង តាមបណ្តោយមហាវិថីម៉ៅសេទុងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានអាជ្ញាធរខណ្ឌពាក់ព័ន្ធ និងមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីជាច្រើនរូបទៀត។ លោក...

សមត្ថកិច្ចបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៦នាក់ រួមទាំងកាំភ្លើង ១ដើម នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ៦នាក់ កាំភ្លើង ១ដើម និងថ្នាំញៀនចំនួន ២កញ្ចប់ ដែលក្រុមជនសង្ស័យទាំងនេះ កំពុងពពាក់ពពូនគ្នាប្រើប្រាស់ត្រូវបានបង្ក្រាប។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ទី១៖...

ប្រធាន គ.ជ.ប ជួបជាមួយឯកអគ្គរាជទូត​ជប៉ុនថ្មីប្រចាំនៅកម្ពុជា

(ភ្នំពេញ) ៖ ​តបតាមសំណើរបស់ឯកឧត្តម​មិកាមិ ម៉ាសាហ៊ីរ៉ុ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុនថ្មី​ប្រចាំនៅកម្ពុជា ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបសវនាការនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការ គ.ជ.ប។ ​នេះជាជំនួបលើកទីមួយ បន្ទាប់ពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ុ បានមកបំពេញបេសកកម្មការទូតនៅកម្ពុជាចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។ ឯកឧត្តមប្រធាន...

លោកស សុខា សូមឲ្យសមត្ថកិច្ចបន្តបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៊ិនធឺណេត បេីទោះបីជាជនល្មេីសប្រេីឈ្មោះបុគ្គលណាជាខ្នងបង្អែក ក៏ដោយ

(ភ្នំពេញ) ៖  លោក ស សុខា ក្នុងនាមប្រជាពលរដ្ឋមួយរូប លោកសូមវាយតម្លៃខ្ពស់ចំពោះកងកម្លាំង និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងអនុវត្តសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ិនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជាថ្មីម្ដងទៀត លោកសូមគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទល្បែងភ្នាល់តាមអ៊ិនធឺណេតអនឡាញក្នុង និងក្រៅប្រទេស។ លោកសូមគាំទ្រ និងជំរុញលើកទឹកចិត្តសមត្ថកិច្ចគ្រប់ប្រភេទ ដែលបាន និងកំពុងបន្តចុះអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ពោលគឺបង្ក្រាបអាជីវកម្មល្មើសទាំងអស់នោះ។ ច្បាស់ណាស់ថា ក្រុមជនល្មើសអាចនឹងភ្ជាប់...

តើយុត្តិធម៌មានទេ! ករណីវាយសម្លាប់ នៅស្រុកពារាំង ខេត្តព្រៃវែង ជនសង្ស័យ បន្តរស់មានសេរីភាព

ភ្នំពេញ ៖ គ្រួសារជនរងគ្រោះកំពុង រងចាំយុត្តិធម៌ ប៉ុន្តែហាក់ដូចទន្ទឹងផ្លូវមួយ កាន់តែឆ្ងាយទៅៗ ព្រោះតែសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដូចជាអូសបន្លាយ ដំណើររឿង ទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ រយៈពេលជាង២ឆ្នាំទៅហើយ ដែលជនរងគ្រោះស្លាប់យ៉ាងអយុត្តិធម៌ជាទីបំផុត។ ងាកមកខាងតុលាការ ខេត្តព្រៃវែងវិញ ក៏ឆ្ងាត់បាត់សូន្យឈឹង ហាក់ដូចជា ផ្អឹកសំណុំរឿងឃាតកម្មមួយនេះទុកចោលមិនអើពើ។ ជួបជាមួយ បងប្រុសបង្កើតជនរងគ្រោះឈ្មោះ រី រីម អាយុ៤០ឆ្នាំ បានរៀបរាប់អោយដឹងថា...

កាត់ខ្លួនដាច់ជា២ ករណីឃាតកម្មនៅខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖ យោងតាម Page អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI បានអោយដឹងថា មានករណីឃាតកម្ម នៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុម៦ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី០១ ខែតុលា...

សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា

(ភ្នំពេញ) ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកអគ្គរដ្ឋទូតអាម៉េរិកបានថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីចប់ជំនួបថា លោកនឹងសម្តេចក្រឡាហោម ស ខេង បានពិភាក្សាគ្នាដែលមានលទ្ធផលជាផ្លែផ្កា ជាពិសេសក្នុងក្របខណ្ឌទ្វេភាគី រួមទាំងវិស័យការពង្រឹងអនុវត្តច្បាប់ផងដែរ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ...

ACUកម្ពុជាទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំនៃអង្គភាពប្រឆាំងអំពើពុករលួយអាស៊ាននៅថៃ

(ភ្នំពេញ) ៖ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៥ នៃអង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន ឬហៅកាត់ថាស៊ីផេក (SEA-PAC) ដែលនឹងទទួលជាម្ចាស់ផ្ទះរៀបចំ និងដឹកនាំកិច្ចប្រជុំដោយគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ នៅថ្ងៃទី០៨-១០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដែលនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ រួមមានៈ...

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ចំនួន៤រូប

(ភ្នំពេញ) ៖  ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទី គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីសម្រេចបញ្ចប់សមាជិកភាពមន្ត្រីចំនួន៤រូប ពីគណបក្សហ្វ៊ុនស៊ិនប៉ិច ។ នេះបើតាមសេចក្តីសម្រេច ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ មន្ត្រីចំនួន៤រូប ដែលត្រូវបញ្ចប់សមាជិកភាពពីគណបក្សហ្វ៊ុនស៊ិនប៉ិច មានដូចជា: ១. លោក ពេជ្រ សូជេថ្ថា អគ្គលេខាធិការ ២. លោក រស់ សាផន ៣. លោក...

Follow us

19,123ក្រុម​អ្នក​គាំ​ទ្រដូច
2,050ដើរ​តាមអនុវត្ត​តាម

Latest news