រឿងរ៉ាវ​សមត្ថកិច្ចមានកាំភ្លើងបាញ់សម្លាប់មនុស្សស្លាប់បីនាក់ រហូតមកដល់ពេលនេះនៅស្ងាត់នៅឡើយ!

(ភ្នំពេញ) ៖ គិតត្រឹមដើមខែកុម្ភៈឆ្នាំ២០២០នេះ ករណីនេះមន្រ្តីមានសមត្ថកិច្ច បាញ់សម្លាប់មនុស្សដូចបាញ់ចាប បាននឹងកំពុងទាញការចាប់អារម្មណ៍របស់មហាជន គិតចាប់ពីករណីទី១ ដែលបានកើតឡើងកាលពីចុងឆ្នាំចាស់២០១៩ បានធ្វើឲ្យផ្អើលខែស្វាយរៀង គឺករណីអធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា បានបាញ់ប្រហារទៅលើស្រ្តីជាម្ចាស់ហាងតន្រ្តីសំណាងដានេឈ្មោះសឿន ដាណេ វ័យ៣៨ឆ្នាំ ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យវៀតណាម ។ កាលនោះរឿងរ៉ាវបានធ្វើឲ្យផ្អើលដល់ទីក្រុងជាករណីដែលសាហាវបំផុតកាលពីចុងឆ្នាំ២០១៩នោះ ករណីនេះត្រូវបានគេឡើងថា ដោយសារតែស្រ្តីរងគ្រោះខាងលើនេះ ត្រូវជាស្រីកំណាន់របស់ឪពុករបស់ជនដៃដល់ជាអធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា ធ្វើឲ្យម្ដាយកើតទុក្ខធំ ទ្រាំមិនបានជនដៃដល់​ខាងលើសម្រេចចចិត្តទៅបាញ់ស្រ្តីរង​គ្រោះចំនួនបីគ្រាប់បណ្ដាឲ្យស្លាប់។ ករណីកូនប្រុសបាញ់សម្លាប់ស្រ្តីកំណាន់របស់ឪពុក​មិនទាន់បានចប់ស្របគ្រប់ផង...

កូរ៉ូណាអែមកៀនសិន! កូនក្រមុំម្នាក់នេះផលិតបទថ្មីOriginalច្រៀងSurpriseប្តីថ្ងៃការ ស្តាប់ហើយចង់ការតាម…..

ផ្ទុះការភ្ញាក់ផ្អើលនិងសរសើរមិនដាច់ពីមាត់មហាជនក្នុងពិធីមង្គលការមួយ កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ កន្លងទៅ ដែលកូនក្រមុំបានផលិតបទថ្មី Original និងឡើងច្រៀងSurprise ប្តីថ្ងៃការ ដែលធ្វើអោយអ្នកស្តាប់ ស្តាប់ហើយចង់ការតាម… កូនក្រមុំឈ្មោះ យន ឆវិន បានផលិតបទថ្មី មានចំណងជើងថា “ចំណងផ្កាស្លា”  ដែលមានន័យជ្រៅ ព្រមទាំងឡើងច្រៀងSurpriseប្តីឈ្មោះ អ៊ុន កំសាន្ត នៅថ្ងៃការ ជាហេតុធ្វើពិធីមង្គលការមួយនេះមានភាពខុសប្លែកនិងរ៉ូមែនទិចជាងពិធីមង្គលការដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបទចម្រៀងមួយនេះ ជាស្នាដៃនិពន្ធរបស់ប្អូនប្រុសកូនក្រមុំផ្ទាល់ គឺលោក យន ប៊ុនរាជ...

អ្នកចាក់ភ្លេងនៅក្លឹប DJ MINI ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅព្រឹកទាបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ក្នុងភោជនីយដ្ឋាន ហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ឈ្មោះ ហូ មិនា ហៅ(DJ MINI )ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ...

អ្នកនាំពាក្យអគ្គស្នងការ៖ ករណីស្ត្រីម្នាក់ស្លាប់ នៅក្បែរខុនដូមួយកន្លែង សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះថា ករណីស្ត្រីម្នាក់ស្លាប់នៅម្តុំអគារខុនដូមួយកន្លែងនោះ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវ ប៉ុន្តែយោងតាមរបាយការណ៍បឋមដែលលោកទទួលបានជាករណីលោតពីលើអគារ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដដែលបន្តថា ដោយបច្ចុប្បន្នកំពុងរង់ចាំការសាកសួរនិងផ្តល់ព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ។ ឯកឧត្តមបន្ថែមថា ដោយសារពេលនេះក្រុមគ្រួសារកំពុងមានទុក្ខ ជាប់ធ្វើបុណ្យតាមប្រពៃណី ទើបសមត្ថកិច្ចមិនទាន់បានព័ត៌មានជាក់លាក់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថាបើក្រុមគ្រួសារជនរងគ្រោះមិនអស់ចិត្ត...

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បដិសេធ ចំពោះការរិះគន់លើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តដឹកព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បដិសេធ ចំពោះការរិះគន់លើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តដឹកព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី (ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសបដិសេធ ចំពោះការរិះគន់ចំនួនលើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តដឹក ព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ព្រះសព សម្តេចរាជបុត្រី...

នាំក្មេងស្រីដេកជាមួយភ្ញៀវៈ ឃាត់ខ្លួនមេខ្យល់ម្នាក់និងរំដោះក្មេងស្រីចំនួន៦នាក់

(ភ្នំពេញ) ៖ ប៉ូលិសឃាត់ខ្លួនមេខ្យល់ម្នាក់នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ និងរំដោះក្មេងស្រីរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន ០២នាក់)។ ការបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ និងផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់...

តារាកំប្លែង នាយប៉ោយ ទទួលមរណភាពហើយ

ភ្នំពេញ៖ ប្រិយមិត្តគ្រប់គ្នា ប្រាកដជាបានស្គាល់ តារាកំប្លែង នាយ ប៉ោយ ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាព តាមរយៈសមត្ថភាពដ៏ល្អរបស់លោក ដែលអាចឲ្យទស្សនិកជនបានសើចសប្បាយនោះ តែជារឿងដ៏សោកស្ដាយមួយ ដោយនៅក្នុងថ្ងៃនេះ លោក បានទទួលមរណភាពហើយ ដោយសារតែមានជំងឺធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ នាយ ប៉ោយ ក៏ធ្លាប់បានបង្ហើបពីជីវិត ដែលកំពុងតែជួបទុក្ខលំបាក ដោយមានជីវភាពខ្វះខាត ថែមទាំងខ្លួនមានជំងឺប្រចាំខ្លួន គ្មានទាំងថវិកាសម្រាប់ធ្វើការព្យាបាល ដង្ហើយសុំជំនួញផងដែរ។ ដោយក្នុងនោះលោកមានជំងឺប្រចាំកាយ គឺខូចក្រលានធ្ងន់ធ្ងរ...

មន្ត្រីរបស់អគ្គលេខាធិការដ្ឋាននៃគ.ទ.ក. ត្រូវបានជាប់ឆ្នោតជ្រើសតាំងជា ប្រធាននៃAYQON

មន្ត្រីរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ត្រូវបានជាប់ឆ្នោតជ្រើសតាំងជា ប្រធាននៃបណ្ដាញមន្ត្រីធានាគុណភាពអាស៊ាន លោក ទេព នាវា ដែលជាអនុប្រធាននាយកដ្ឋានស្ដង់ដានិងការទទួលស្គាល់គុណភាពអប់រំ នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ត្រូវបានសមាជិកបណ្ដាញមន្ត្រីធានាគុណភាពអាស៊ាន ទាំង១០ប្រទេស បោះឆ្នោតជាប់ជា ប្រធាន សម្រាប់អាណ្ណាត្តិរយៈពេល ៣ ឆ្នាំ (២០២០-២០២២) នាឪកាសកម្មវិធីជួបប្រជុំតុមូលប្រចាំឆ្នាំ ២០១៩ ដែលប្រព្រឹត្តទៅនៅខេត្ត សៀមរាប នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ បណ្ដាញមន្ត្រីធានាគុណភាពអាស៊ាននេះ ត្រូវបានបង្កើតក្នុងឆ្នាំ ២០១៥...

៤១ ឆ្នាំការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ឆ្នាំ១៩៧៨ ដល់ ២ ធ្នូ ឆ្នាំ២០១៩

ខួបទី ៤១ឆ្នាំនៃចលនាផ្តួលរំលំរបបដឹកនាំសម្លាប់រង្គាលរបស់ពួកខ្មែរក្រហម ដោយចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានទទួលជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ត្រូវជាថ្ងៃបង្កើតជាផ្លូវការ « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា » ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា « ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញផែនការរំដោះជាតិចេញពី របបកម្ពុជាប្រជាធិបតេយ្យ។ ២ធ្នូឆ្នាំ១៩៧៨ ត្រូវបានកន្លងហួសអស់រយៈពេល...

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៃព្រះរាជាណចក្រកម្ពុជា រាជានុញ្ញាតឲ្យ ប្រធានក្រុមបណ្តាញមន្ទីពេទ្យបាងប៉ាកកកៅ (BPK Hospital Group) និងមន្ទីពេទ្យ ពីយ៉ាវេទ្យ ចូលក្រាបបង្គំគាល់

(ភ្នំពេញ) ៖ កាលពីថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាខ្មែរ ក្នុងសេរីភាព...

Follow us

19,126ក្រុម​អ្នក​គាំ​ទ្រដូច
2,051ដើរ​តាមអនុវត្ត​តាម

Latest news