មនុស្ស១៣នាក់ ជាសាច់ញាតិស្ត្រីទាហានមួកខៀវនៅក្រុងតាខ្មៅ ត្រូវបានយកទៅពិនិត្យរកជំងឺកូវីដ១៩ តែមិនឃើញមានមេរោគទេ

(ភ្នំពេញ)៖ ការរកឃើញជំងឺកូវីដ១៩ លើស្ត្រីទាហានមួកខៀវអាយុ ២៧ឆ្នាំ មានលំនៅឋាននៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅនេះ កំពុងបង្កជាការព្រួយបារម្ភខ្លាចមានការឆ្លងទៅកាន់ក្រុមគ្រួសារ សាច់ញាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ស្ត្រីទាហានមួកខៀវត្រឡប់មកពីបម្រើការងារនៅប្រទេសម៉ាលីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលកងទ័ពមួកខៀវ ក្នុងខេត្តកំពង់ស្ពឺអស់ជាច្រើនថ្ងៃទៅហើយ ដោយរកមិនឃើញជំងឺកូវីដ១៩នោះឡើយ ទើបអនុញ្ញាតឱ្យមកធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនក្នុងក្រុងតាខ្មៅ។ ពេលមកធ្វើចត្តាឡីស័កនៅផ្ទះ ក៏ស្រាប់តែលេចចេញមេរោគ និងពិនិត្យរកឃើញមេរោគកាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅនេះ។ ដោយក្តីបារម្ភខ្លាចមានការឆ្លងទៅក្រុមគ្រួសារ និងសាច់ញាតិស្នាក់នៅក្រោមដំបូលផ្ទះជាមួយគ្នានេះ...

ឯកឧត្តមឧត្តមសេនីយទោ ង៉ុយ ហាក់ លើកឡើងថា វត្តមានឯកឧត្តម គួច ចំរើន នៅខេត្តព្រះសីហនុ ធ្វើឲ្យប្រជានជនសាទរ

(ព្រះសីហនុ) ៖ ឯកឧត្តម ឧត្តមសេនីយទោ ង៉ុយ ហាក់ នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា វត្តមានរបស់ឯកឧត្តម គួច ចំរើន នៅក្នុងខេត្តព្រះសីហនុបានធ្វើខេត្តនេះ មានការផ្លាស់ប្ដូរច្រើន ទាំងផ្នែកសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ឧត្តមសេនីយទោ ង៉ុយ ហាក់ ថ្លែងបែបនេះ នៅក្នុងឱកាសដែរ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលបានឆ្លៀតពេលវេលាដ៏មមាញឹក...

ដំណឹងល្អ! រាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការរោងកុន និងរោងសម្តែងសិល្បៈឡើងវិញ តែត្រូវអនុវត្តន៍គោលការណ៍មួយចំនួន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការរោងកុន និងរោងសម្តែងសិល្បៈឡើងវិញហើយ ប៉ុន្តែត្រូវអនុវត្តន៍តាមគោលការណ៍មួយចំនួន។ សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ ឱ្យបើកដំណើរការឡើងវិញនូវ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ដោយតម្រូវឱ្យគោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP)...

សម្ដេចក្រឡាហោម ស ខេង ​ជំរុញឲ្យបន្តតាមដានស្រាវជ្រាវបង្ក្រាបមេខ្យល់ជួញដូរមនុស្ស ​

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានជំរុញឲ្យក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ សូមក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្រ្កាបឲ្យបានទាន់ពេលវេលា។ លើសពីនេះទៀត គ្រប់អង្គភាពសមត្ថកិច្ច គប្បីពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង...

ស្ត្រីខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅកាស៊ីណូថៃ ហើយសពត្រូវបានបញ្ជូនមកដល់កម្ពុជាវិញហើយ

(ភ្នំពេញ)៖ សពស្ត្រីខ្មែរម្នាក់ ដែលបានស្លាប់ដោយសារការបាញ់ប្រហារគ្នា នៅទីក្រុង បាងកក ប្រទេសថៃ ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញ កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ នេះបើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ សូមរំលឹកថា ករណីបាញ់ប្រហារនៅក្នុងកាស៊ីណូមួយកន្លែងនៅប្រទេសថៃ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ ក្នុងនោះមានជនជាតិខ្មែរ០១នាក់ផង ដែរ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២២:០០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០...

ភោជនីយដ្ឋានQK បើកដំណើរការឡើងវិញ ក្រោយពីបានគោរពតាមស្តង់ដារអនាម័យ ការពារជំងឺឆ្លងកូវីដ១៩

(ភ្នំពេញ) ៖ ភោជនីយដ្ឋាន QK បើកដំណើរការឡើងវិញហើយ ក្រោយពីបានគោរពតាមស្តង់ដារអនាម័យ ការពារជំងឺឆ្លងកូវីដ១៩ ស្តីពី ភោជនីយដ្ឋានទេសចរណ៍ សុវត្ថិភាព ឬវិធានសុវត្ថិភាពទេសចរណ៍ ក្រោមការចុះត្រួតពិនិត្យវាយតម្លៃស្តង់ដារពីប្រធានមន្ទីរទេសចរណ៍ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។ នាឱកាសចុះត្រួតពិនិត្យលោក ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីទេសចរណ៍រាជធានីភ្នំពេញ ពិនិត្យឃើញថាភោជនីយដ្ឋាន QK បានរៀបចំដាក់តុអាហារមានគម្លាតពីគ្នា មានម៉ាស៊ីនស្កេនកម្ដៅ...

ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសារចូលរួមមរណទុក្ខជាមួយរដ្ឋាភិបាលលីបង់ ចំពោះសោកនាដកម្មផ្ទុះដ៏ខ្លាំងក្លា

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤...

សូមមានការប្រុងប្រយ័ត្ន! ទំព័រហ្វេសប៊ុកមួយបានក្លែងបន្លំតាំងខ្លួនមកពីក្រុមហ៊ុន Facebook ឱ្យអ្នកចុចចូលវេបសាយក្លែងក្លាយហើយបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួន

(បច្ចេកវិទ្យា)៖ កន្លងមកយើងសង្កេតឃើញមាន ការឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងពិភពលោក។ យ៉ាងណាមិញនៅថ្ងៃនេះក៏សូមធ្វើការណែនាំនូវករណីថ្មីមួយទៀត ដែលទំព័រហ្វេសប៊ុកមួយបានក្លែងបន្លំតាំងខ្លួនមកពីក្រុមហ៊ុន Facebook ហើយនិយាយថា ទំព័រហ្វេសប៊ុករបស់អ្នកមានបញ្ហាដែលត្រូវតែធ្វើការផ្ទៀងផ្ទាត់។ ដោយឱ្យអ្នកប្រើប្រាស់ចុចទៅលើតំណរភ្ជាប់មួយ ដែលនឹងនាំអ្នកប្រើប្រាស់ទៅកាន់ទំហ័រវេបសាយក្លែងក្លាយ ហើយបំពេញព័ត៌មានមួយចំនួន។ សូមកុំធ្វើតាមការចង់បានឱ្យសោះ រួចនាំគ្នាជួយធ្វើការ report ទំព័រហ្វេសប៊ុកនេះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកចាត់វិធានការណ៍៕

ឪពុកតិរច្ឆាន ចាប់រំលោភកូនស្រី បង្កើត២នាក់ ជាច្រើនដង

(ភ្នំពេញ) ៖ ២នាក់បងប្អូនស្រី ត្រូវបានឪពុកចិត្តតិរច្ឆាន ចាប់រំលោភតាំងពីក្មេង មកដោយគ្មានត្រាប្រណី ដល់កូនស្រីឡើយ ។ នេះបើតាមហ្វេសប៊ុក របស់លោកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាននីតិសម្បទា។ នៅពេលសួរនាងថា ហេតុអ្វីមិនស្រែក ឬប្រាប់ម្តាយ? “នាងប្រាប់ថា ស្រែកឯណាបើកាំបិត គាត់ភ្ជុងកខ្ញុំជាប់ បើខ្ញុំប្រាប់គេ ឬប្រាប់ម៉ែ គាត់នឹងសំលាប់ម្តាយ...

រាជរដ្ឋាភិបាលកែសម្រួលវិធានការសុខាភិបាល ចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូរីដ១៩ បានចេញសេចក្ដីប្រកាសព័ត៌មាន សម្រេចការកែសម្រួលវិធានការសុខាភិបាល សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និង អង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកប្រទេសកម្ពុជា ដោយត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖ ១.មន្ត្រីការទូត និងអង្គការអន្តរជាតិ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយប្រទេសសាមីបញ្ជាក់ ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង...

Follow us

20,416ក្រុម​អ្នក​គាំ​ទ្រដូច
2,285ដើរ​តាមអនុវត្ត​តាម

Latest news