ចិន ៖ ចិនបានចេញវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុត ខ្លាចក្រែងការរាត្បាតធ្ងន់ធ្ងរឆ្លងកូវីដ១៩ ដោយសង្កត់ធ្ងន់ទៅលើការធ្វើដំណើរ នឹងការជំរុញអោយមានការទិញអ៊ីវ៉ាន់តាមប្រព័ន្ធអនឡាញជំនួសវិញ។ រដ្ឋាភិបាលចិន បានដាក់ចេញវិធានការការពារ និងការរីករាលដាលជំងឺកូវីដ១៩អោយបានតឹងរ៉ឹងបំផុត មូលហេតុបណ្ដាលអោយមានហានិភ័យពីជំងឺកូវីដនៅក្នុងកំឡុងពេលរដូវរងា និងរដូវស្លឹកឈើលាស់ ជាពិសេស ក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំចិន ដែលកំពុងជិតចូលមកដល់។
លោក ជើង អ៊ីស៊ីង អនុប្រធានគណៈកម្មាការសុខភាពនៃប្រទេសចិន NHCបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរចិន នឹងព្យាយាមកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ នឹងជម្រុញអោយមានការទិញឥវ៉ាន់តាមអនឡាញជំនួស ក្នុងថ្ងៃឈប់សម្រាក រួមជាមួយដល់ការត្រៀមលក្ខណៈក្នុងការកំណត់បិតបវេសនាកាល នៅក្នុងរដូវរងា នឹងបើកបវេសនាកាលនៅក្នុងរដូវស្លឹកឈើលាស់ ទៅតាមសាលារៀននីមួយៗ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ក្រៅពីនេះ លោក ជើង អ៊ឺស៊ីង អំពាវនាវអោយប្រជាពលរដ្ឋ ជៀសវាងការធ្វើដំណើរ ត្រឡប់ទៅលំនៅដ្ឋាន ដើម្បីឆ្លងពិធីបុណ្យចូលឆ្នាំចិន ប៉ុន្តែ សូមអោយនៅក្នុងតំបន់ដែលខ្លួនបំរើការងារ ឬស្នាក់អាស្រ័យ ដើម្បីកាត់បន្ថយការធ្វើដំណើរ ដោយក្នុងឆ្នាំនេះ ពិធិបុណ្យចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ នៅពេលជាមួយគ្នានេះ អាជ្ញាធរចិន រឹតបន្តឹង នឹងហាមប្រជាពលរដ្ឋជួបជុំគ្នា រាប់ទាំងពិធីជប់លាង ឬពិធីផ្សេងៗ រហូតទៅដល់ការធ្វើការដំណើរកំសាន្តទៅកាន់ទីរម្មណីដ្ឋាន ទេសចរណ៍ផងដែរ។
ទោះបីយ៉ាងណាក៏ដោយលោក ជើង បានសង្កត់ធ្ងន់ចំពោះការចាំបាច់ ការការពារខ្លួនឯង គន្លាតអាណាម័យសង្គម ដូចជាការលាងដៃ រួមគ្នាពាក់ម៉ាស់ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ