(ភ្នំពេញ)៖ ម្តាយបង្កើតរបស់អតីតអ្នកប្រដាល់ល្បីឈ្មោះ លោក អេ ភូថង គឺអ្នកស្រី អ៊ុត អន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងវ័យ៥៩ឆ្នាំ ព្រោះតែមានជំងឺមហារីកក្បាលធ្ងន់ធ្ងរ។
ដំណឹងមរណភាពនេះធ្វើឱ្យមហាជននៅលើបណ្តាញសង្គមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ចំណែកសាកសពត្រូវបានតម្កល់នៅផ្ទះស្ថិតនៅ ភូមិបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួររំលឹកថាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០អ្នកស្រី អ៊ុត អន ដែលមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយត្រូវបានព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានលើកលែងទោស។ អ្នកស្រីបានជាប់ឃុំនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ក្រោមបទចោទ «ជួញដូរមនុស្សឆ្លងដែនខុសច្បាប់»៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ