(ភ្នំពេញ) ៖ រហូតមកដល់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកដែលស្លាប់ដែលសង្ស័យថាដោយសារពុលស្រាថ្នាំចិនសែតាំងគួយពិតប្រាកដនោះបានកើនឡើងបន្ថែមចំនួន២នាក់ទៀតសរុបមានចំនួន៦នាក់និងចំនួន២៧នាក់ទៀតកំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នេះបើតាមការអះអាងរបស់លោក វេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភីបាលបានឲ្យដឹងនៅថ្ងៃនេះ។
លោកវេជបណ្ឌិត ឡេច័ន្ធ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាក្រោយពីលោកចុះពិនិត្យផ្ទាល់ជាមួយអ្នកជម្ងឺនោះរហូតដល់ម៉ោងនេះអ្នកស្លាប់សរុបមានចំនួន៦នាក់ និង សង្គ្រោះបន្ទាន់២៧នាក់ ។ការស្លាប់និងស្ថានភាពជម្ងឺធ្ងន់ធ្ងរនេះមកពីអ្នកទាំងអស់នោះក្រោយពីធ្វើការសំណង់ហើយបានទិញស្រាចិនសែតាំងគួយយកមកផឹកនៅ៧កន្លែងទីតាំងខុសគ្នាទីតាំងទី១នៅស្រុក ម៉ាឡៃ៤ទីតាំង និងទី២ក្រុងប៉ោយប៉ែតមាន៣ទីតាំង។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកជម្ងឺទាំង២៧នាក់នេះបើអ្នកផឹកស្រាតិចតួចអាចជាសះស្បើយ តែបើអ្នកផឹកស្រាច្រើននោះគាត់មិនអាចធានាអាយុជីវិតបានឡើយ។ហើយរហូតដល់ម៉ោងនេះរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ថ្នាក់ជាតិរបស់ក្រសួងសុខាភិបាលជាផ្លូការ។ថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០២០នេះទើបដឹងលទ្ធផលថាអ្នកស្លាប់ដោយសារពុលអ្វីហើយ។ បញ្ជាក់៖ នៅយប់ថ្ងៃទី០៨-០៩ខែមិថុនាឆ្នាំ២០២០ មានប្រជាពលរដ្ឋចំនួន០៤នាក់ បានស្លាប់ជាបន្តបន្ទាប់ដោយករណីពុលស្រាថ្នាំចិនសែ ដែលមានយីហោ តាំងគួយ និងអ្នកកំពុងសង្រ្គោះជាច្រើននាក់ទៀត ។ហេតុការណ៍នេះ បានកើតឡើងនៅ នៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ហើយមកទល់ពេលនេះ ចំនួនអ្នកស្លាប់ត្រូវបានកើនឡើងចំនួន០២នាក់ បន្ថែមទៀតសរុបចំនួន០៦នាក់ និងអ្នកកំពុងសង្រ្គោះ ចំនួន២៧នាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ