(ភ្នំពេញ) ៖ ជាការពិតណាស់ អ្នកដែលនិយមស្នេហាវិស័យបទចម្រៀងបែបយុវវ័យប្រហែលស្គាល់យ៉ាងច្បាស់ពីទឹកដមសម្លេងដ៏ពិរោះរបស់លោក ដា ភ្លេង ជាក់ជាមិនខាន។

បន្ថែមពីលើស្នាដៃនៃការ​និពន្ធបទភ្លេង លោក ដា ភ្លេង ក៏មានទេពកោសល្យ ក្នុងការច្រៀងចម្រៀងបានយ៉ាងពិរោះ ដែលអាចឆក់យកបេះដូងយុវវ័យ ពោលមានដូចជាបទ នឹកនា អារម្មណ៍សល់ ជាដើម។

ជាក់ស្ដែង អ្វីដែលគួរជាទីចាប់អារម្មណ៍ មុននោះមិនប៉ុន្មានថ្ងៃម្ចាស់បទ «នឹកនា» រូបនេះក៏បានចេញវីដេអូ បង្ហាញពីចំណាប់អារម្មណ៍ជាមួយមិត្តរួមក្រុម(Ice band) លើឆានេលYoutube​ផ្លូវការរបស់ខ្លួន បង្ហើបពីបទថ្មីបែបមនោសញ្ចេតនា ដែលនឹងត្រៀមចេញក្នងពេលឆាប់ៗនេះ។

អ្វីដែលកាន់តែពិសេស ស្រាប់តែម្សិលមិញនេះ ផេកផ្លូវការរបស់ផលិតកម្មថោន ក៏បានបញ្ចេញបទថ្មីរបស់លោក ដែលមានចំណងជើងថា «ok តែមាត់» ធ្វើឲ្យអ្នកគាំទ្រ ស្ដាប់ហើយលាន់មាត់សរសើរគ្រប់គ្នាតែម្ដង។

ជាមួយស្នាដៃនិពន្ធបទថ្មីលើកនេះ ប្រិយមិត្តជាពិសេសមិត្តៗយុវវ័យ រំពឹងជឿជាក់យ៉ាងច្បាស់ថាបទ«ok តែមាត់»របស់លោក ដា ភ្លេង ពិតជាពិរោះចាក់ដោតបេះដូងយុវវ័យ មិនឲ្យចាញ់បទ «នឹកនា» និង បទ«អារម្មណ៍សល់» នោះទេ។

គួររលឹកដែលថា រាល់បទចម្រៀងល្បីៗរបស់តារាចម្រៀង និងជាអ្នកនិពន្ធភ្លេងល្បីឈ្មោះរូបនេះ សុទ្ធសឹងតែមានការគាំទ្រខ្លាំង ដែលមានអ្នកចូលទស្សនា រាប់លាន View លើYoutube និងមានអ្នកCover ចម្រៀងលោកបន្តជាហូរហែ ហើយគ្រប់គ្នាជឿថា មិនយូរប៉ុន្មានទេ បទ«ok តែមាត់» នេះនឹងមានVersionស្រីច្រៀងបន្តជាក់ជាមិនខាន៕

ចង់ជ្រាបកាន់តែច្បាស់ថាបទថ្មី«ok តែមាត់»របស់លោក ដា ភ្លេង មានអត្តន័យពិរោះប្លែកយ៉ាងណាទស្សនាវីដេអូទាំងអស់គ្នា៖


ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ