(ភ្នំពេញ) ៖ ក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណTVFB និង TBTV ក្រោមហេតុផលស្ថាប័ននេះ ផ្សព្វផ្សាយញុះញង់បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី៨ មេសា។
ការសម្រេចលុបអាជ្ញាបណ្ណនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ច បានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ចាងហ្វាងTVFB ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេច ហ៊ុន សែន ដែលបាននិយាយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»៕