(ភ្នំពេញ) ៖ ផ្សារឃ្លាំងរំសេវបានប្រកាសជូនដំណឹងដល់អាជីវករទាំងអស់ស្តីពីការបិទផ្សារជាស្ថាពរនៅថ្ងៃទី៣០មេសាខាងមុខនេះ។ ការបិទនេះគឹដើម្បីអភិវឌ្ឍន៍អោយមានភាពស្រស់បំព្រងក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាតស័ក្កសមជាបេះដូងនៃកម្ពុជា។

ក្នុងកម្មវត្ថុនៃសេចក្តីជូនដំណឹងបានអោយដឹងថា “សូមជូនដំណឹងដល់បងប្អូនជាម្ចាស់អាជីវករទាំងអស់ដែលបានជួលតូបលក់ដូរនៅក្នុងផ្សារឃ្លាំងរំសេវ អំពីការអស់សុពលភាពនៃកិច្ចសន្យាជួល ដោយបងប្អូនត្រូវរកទីតាំងថ្មី ដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយផ្សារត្រូវបិទជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០”។

នៅក្នុងសេចក្តីជូនដំណឹងបាន ពន្យល់ថា មូលហេតុដែលសម្រេចបិទផ្សារ គឺដើម្បីអភិវឌ្ឍន៍ឱ្យមជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ មានសោភ័ណភាពស្រស់បំព្រង នឹងរួមចំណែកជាមួយរដ្ឋាភិបាលធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាតស័ក្កសមជាបេះដូងនៃកម្ពុជា និងសាងសង់ជាផ្សារទំនើបទាន់សម័យថ្មី។

ផ្សារឃ្លាំងរំសេវ បានណែនាំឱ្យអាជីវករទាំងអស់ជ្រាបជាព័ត៌មាន និងស្វែងរកទីតាំងថ្មីដើម្បីប្រកបអាជីវកម្មលក់ដូរបន្តរបស់បងប្អូនរៀងៗខ្លួន។ម្ចាស់ទីតាំងផ្សារសូមមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ ណាមួយរបស់លោក លោកស្រី ដែលមិនបានគោរពតាមសេចក្តីជូនដំណឹងនេះឡើយ។

តែយ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងនេះមានអាជីវករមួយចំនួនធំមិនសប្បាយចិត្តដោយសារតែការ បិទតូបមិនមានសងសំណង ឬទីតាំងសម្រាប់ប្រកបអាជីវកម្មរបស់ពួកគាត់។តាមប្រភពពីផ្សារបានឱ្យដឹងថា ប្រអាជីវករខ្លះកំពុងតវ៉ាដើម្បីស្វែករកដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគេផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ