ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យ៧នាក់ ដកហូតថ្នាំញៀនមួយចំនួន កាលពីម៉ោង៥និង ៣០ នាទីល្ងាចនៅថ្ងៃទី១១ខែ ធ្នូ ឆ្នាំ២០២២ នៅចំណុច ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យទាំង០៧នាក់៖
ទី១.ឈ្មោះ កែវ ចៀន ភេទស្រីអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ ហ៊ន់ ស្រីយ៉ា ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ មឿន ដារ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ៤.ឈ្មោះ ពិន ប៊ុនតោ ភេទប្រុសជនជាតិខែ្មរ អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៩៩ច ផ្លូវបេតុង ភូមិសាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញមុខរបបមិនពិតប្រាកដ ។
៥.ឈ្មោះ ហ៊ន់ ស្រីជាភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៦.ឈ្មោះ គឹម យឿង ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៧.ឈ្មោះ ផេង ឌីណា ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារ:ដកហូត ៖ ១. ឧបករណ៍ប្រើប្រាស់មួយចំនួន។ ២. ទូរស័ព្ទ ០៤គ្រឿង។ ឈ្មោះ ហ៊ន់ ស្រីជា ទូរសព័្ទម៉ាកមី, ឈ្មោះ គីម យឿង ទូរស័ព្ទម៉ាក Oppo, ពិន ប៊ុនតោ ម៉ាក Samsung គ្មានស៊ីម ពណ៌ទឹកមាស, មឿន ដារ៉ា ទូរស័ព្ទម៉ាក China Mobile គ្មានស៊ីម ពណ៍ទឹកមាស។ ១. ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១៨ កញ្ចប់តូច។ ២. ប្រាក់ចំនួន ១៨០០០៛ (មួយម៉ឺនប្រាំបីពាន់រៀល)
បច្ចុប្បន្នជនសង្ស័យនឹវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕