ភ្នំពេញ៖ មួយរយៈនេះមហាជនមានការចាប់អារម្មណ៍ និងអាណិតអាសូរទៅដល់បុរសម្នាក់ជាប្តី ត្រូវបានប្រពន្ធធ្លាប់រួមរស់តស៊ូជាមួយគ្នា ផិតក្បត់ទៅស្រុកខ្មែរទៅមានសហាយជាមួយបុរសម្នាក់ជាមន្ត្រីយោធា រហូតដល់មិនខ្លាចក្រែងរអែងចិត្ត ជាពិសេសគ្មានសីលធម៌និងសុជីវធម៌សង្គមឡើយ កាលគ្រាសហាយស្មន់នឹងគ្នាដេកថតរូបរួមរ័កឡើងឋានសួគ៌ ហើយផ្ញើររូបពីស្រុកខ្មែរអោយមើលបញ្ឈឺរចិត្ត បុរសជាប្តីបែបនេះ។

ពុទ្ធោអើយ! ប្រុសណាមិនយំ ប្រុសណាទ្រាំបាន ប្រុសគេគ្រប់គ្នាកើតទុក្ខមិនសុខចិត្ត ខឹងរឿងរក តែនេះបុរសជាប្តីដែលត្រូវផិតក្បត់ឈ្មោះថា ឈ្មោះ “លាន សុទ្ធី” ចំណែកប្រពន្ធឈ្មោះថា “ផាន់ ចិន្តា” និងសាហាយស្នន់ឈ្មោះថា សេង គិរី ជាមន្ត្រីយោធាសក្ដិ៥ដោយដឹងបន្ថែមថា សាហាយស្នន់រូបនេះគឺមានប្រពន្ធនិងកូនរួចហើយ ហើយបានក្បត់ប្រពន្ធខ្លួនមកយកប្រពន្ធគេវិញ មកយក “ផាន់ ចិន្តា” ។

អ្វីដែលមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍និងហួសចិត្តជាខ្លាំងនោះ គឺអ្នកស្រី “ផាន់ ចិន្តា” បែរជាមានទំនាក់ទំនងលួចស្នេហាផិតក្បត់ប្តីជាមួយ មន្ត្រីយោធាស័ក្ក៥ សេង គិរី រហូតលោកជាប្តីបានចាប់ទាន់ ហើយកន្លងមកបានគំរាមកំហែងមើលងាយដល់រូបលោកជាប្តីយ៉ាងចាស់ ព្រោះតែបុគ្គល “សេង គិរី” អាងខ្លួនមានអំណាចជាមន្ដ្រីយោធាសក្ដិ៥ ទើបគេហ៊ានបំពានច្បាប់បែបនេះ។ បន្ទាប់មកក៏ចេះតែកើតរឿងឈានដល់ការឈ្លោះទាមទារលះលែងគ្នាមិនចេះឈប់។

ជាមួយគ្នានោះ លោកហួសចិត្តនិងចង់ស្ទើរតែខឹងចេញជាភ្នំភ្លើងម្តងៗទៅហើយសម្រាប់លោក ប៉ុន្តែលោក លាន សុទ្ធី ចេះតែទ្រាំខ្លាចគេធ្វើបាបកូនស្រីបង្កើត ព្រោះប្រពន្ធលោកបានរត់ចោលលោកហើយ ប្រមូលទាំងទ្រព្យសម្បត្តិទាំងអស់និងជាពិសេសសម្បើមដៃខ្លាំងថតរូបរួមរ័កគ្នាជាមួយសាហាយស្នន់បញ្ឈឺរលោកជាប្តីអមដោយពាក្យប្រមាថមើលរូបលោក ខណៈមិនទាន់លែងគ្នានៅឡើយ។

លោក “លាន សុទ្ធី” បុរសជាប្តីដ៏កំសត់ម្នាក់នេះ សុំសួរទៅកាន់មហាជន ដូចជាបុរសៗទាំងអស់ ថាតើ កើតមកជាប្រុសអាចទទួលយកបានទេ? ប្រពន្ធលួចមានសាហាយ ហើយសាហាយផ្ញើររូបរួមភេទជាមួយគ្នាឱ្យមើលបញ្ឈឺរចិត្តយើងជាប្តីទៀត! ព្រោះរូបលោកទ្រាំនិងអត់ធ្មត់ដោយតែស្រលាញ់កូនស្រីបង្កើតនិងព្រួយបារម្ភ ខ្លាចគេធ្វើបាបកូនស្រី កូននៅតូចឡើយ តែមកជួបអាក្រក់ ឪពុកម្តាយបែកគ្នា ឈានដល់លះលែង ហើយម្តាយទៀត ជាស្រីផិតក្បត់ស្វាមីទៅលួចមានប្រុសចោលប្តី។

ក្រោយមកទៀត ប្តីដ៏កំសត់រូបនេះ ទទួចទាមទារសុំកូនស្រី និងសុំចរចារគ្នា ដោយនាមិនទាមទារទ្រព្យសម្បត្តិរួមគ្នាឡើយ ប៉ុន្តែអ្នកស្រី “ផាន់ ចិន្តា” មិនព្រមធ្វើការសន្យានិងតាមការចរចារ រហូតលោកបានដាក់បណ្តឹងជាច្រើនលើក ហើយលទ្ធផលលោកឈ្នះក្តី ក្រោយតុលាការស្រុកខ្មែររកឃើញកំហុសនិងភស្តុតាង អ្នកស្រី “ផាន់ ចិន្តា” និង សហាយស្នន់លោក “សេង គិរី”។ ក្រោយមកទៀតគូរស្នេហ៍ពូកែផិតក្បត់មួយគូររៀបការធ្វើមែនទែនយកគ្នា ដើម្បីប្រកាសជាផ្លូវការ ទាំងលោក “លាន សុទ្ធី” ប្តឹងផ្តល់ទាមទារកូនស្រីបង្កើតនិងទ្រព្យសម្បត្តិមកវិញមិនអោយអតីតភរិយាដូចក្នុងរឿងស្រីកាកីសោកសុខទ្រព្យញើសឈាមរបស់លោកជាមួយប្តីក្រោយនោះឡើយ។

កាលនៅសាហាយស្នន់ជាមួយគ្នា

សូមបញ្ជាក់បន្ថែមពីលិខិតតុលាការខេត្តបាត់ដំបងបានឱ្យដឹងថា លោក លាន សុទ្ធី និង អតីតភរិយា បានព្រមព្រៀងលែងលះគ្នា ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយបានឯកភាពគ្នា លែងលះផ្តាច់សង្វាស់ឈប់រួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ តទៅទៀត។

ក្រោយមកទៀតអ្នកទាំងពីរបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីបែងចែកទ្រព្យសម្បត្តិ និងកូនស្រី ពេលនោះសាលាដំបូងខេត្តបាត់ដំបង បានធ្វើការជំនុំជំរះកាត់ក្តីឲ្យលោក លាន សុទ្ធី ដែលជាដើមបណ្តឹងឈ្នះក្តីនេះ ដោយខាងតុលាការបានបែងចែកទ្រព្យសម្បត្តិទាំងបីកន្លែងខាងលើ ដោយចែកទ្រព្យទាំងនេះស្មើរគ្នា ពោលគឺចែកជាពីរចំណែក។

ដោយឡែកកូនស្រីរបស់លោក ត្រូវបានតុលាការកាត់ក្តីឲ្យមកលោក ដែលជាប្តីជាអ្នកមើលថែរទទួលខុសត្រូវ (កូនត្រូវបានមកខាងលោក លាន សុទ្ធី) បើទោះជាតុលាការកាត់ឲ្យលោកបានឈ្នះរឿងក្តីនេះយ៉ាងណាក៏ដោយ ក៏ភាគីខាងអតីតប្រពន្ធ នូវតែមិនសុខចិត្តនិងមិនព្រមតាមការសម្រេចរបស់តុលាការដំបូងខេត្តបាត់ដំបងឡើយ ហើយក៏បញ្ជូនសំណុំរឿងនេះទៅសាលាឧទ្ធរខេត្តបាត់ដំបងបន្តទៀត។

លោក លាន សុទ្ធី បានប្រាប់ដល់សារព័ត៌មានឱ្យដឹងថា សម្រាប់ជីវិតចុងក្រោយរបស់លោកមកអាយុប៉ុណ្ណេះហើយ លោកមកបាត់បង់ប្រពន្ធ ហើយថែមទាំងទ្រព្យសម្បត្តិទៀត លោកមិនសុំអីទេ លោកសុំត្រឹមកូនស្រីបង្កើតរបស់លោកវិញ លោកចង់បានកូនស្រីមករស់នៅសហរដ្ឋអាមេរិកព្រោះចង់ឱ្យកូនស្រីមានអនាគតល្អនាថ្ងៃខាងមុខ។

លោកពិបាកទ្រាំណាស់ដែលកូនស្រីបង្កើត ត្រូវមកជួបជីវិតវេទនារួមរស់ផ្ទះជាមួយគ្នាឪពុកចុងបែបនេះ។ លោកស្នើរសុំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយដល់រូបលោកផង ជួយយកតែបុណ្យ ដោយលោកសុំការអន្តរគមន៍ស្វែងរកជួយដោះលែងកូនស្រីរបស់លោកពីម្តាយផិតក្បត់នេះ ដើម្បីឱ្យក្មេងមានសេរីភាពបានមករស់ក្នុងជីវិតធម្មតាវិញ។ ព្រោះលោករងភាពអាម៉ាស់និងឈឺចាប់យ៉ាងខ្លាំងក្នុងជិវិត ដែលមកជួបរឿងបាត់បង់ ប្រពន្ធ ទ្រព្យសម្បត្តិនិងជាពិសេស កូនស្រីជាស្រីស្រលាញ់ស្នើរនឹងកែវរបស់លោក។

ពាក់ព័ន្ធ ករណីដ៏ចម្រូងចម្រាស់ាងលើនេះ អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងទៅកាន់ លោក សេង គិរី ជាមន្ត្រីយោធាសក្ដិ៥ ជាច្រើដងដែរ ដើម្បីសុំការបកស្រាយ បំភ្លឺក្នុងករណីនេះ ប៉ុន្តែមិនមានអ្នកទទួលទូរស័ព្ទ៕

ប្រភពពីលោក លាន សុទ្ធី (ជនរងគ្រោះ)

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ