ភ្នំពេញ ៖ សមត្ថកិច្ចឆ្មក់បង្រ្កាបល្បែងសុីសងលួចលាក់ខុសច្បាប់និងធ្វើការឃាត់មនុស្សសរុចំនួន១២នាក់ក្នុងនោះមានជនបរទេស៤នាក់ដែលយកស្នូកឃ័របន្លំបាំងមុខតែនៅតែស្រាវជ្រាវបង្រ្កាបបានដដែលមានការដឹកនាំលោក កៀង ល័ក្ស អភិបាលគណ: អភិបាលខណ្ឌចំការមនបញ្ជាផ្ទាល់ហេតុការកើតឡើងនៅរសៀលថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២២នៅចំណុចអាគារព្រីនស៍ផ្លាហ្សា តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ដោយមានការសម្របសម្រួលនិតិវិធីដោយលោក សំមឬទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលនៃគណះអភិបាលខណ្ឌចំការមន រួមនិងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌបានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់០១កន្លែងនៅចំណុចហាងគ្មានយីហោ ស្ថិតនៅចំហៀងខាងត្បូងអាគារព្រីនផ្លាហ្សាហើយធ្វើការឃាត់មនុស្សសរុបមានចំនួន១២នាក់ក្នុងនោះជនជាតិចិនមានចំនួន៤នាក់ប្រុសដែលទីតាំងបនល្បែងលួចលាក់ក្នុងនោះមានទូរហ្គាមបាញ់ត្រីនិងតុលេងបៀរខាតដូចនៅក្នុងកាសុីណូហើយយកល្បែងកំសាន្តមកដាក់បាំងមុខស្នូកឃ័រ ។
លោក មៀច ឈួនសុីម៉ូលីន អធិការរងទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានបញ្ជាក់ថាកម្លាំងយេីងបានចុះមកដល់ទីតាំងខាងលេីត្រួតពិនិត្យរកឃេីញវត្ថុតាងដូចជា - ទូហ្គេមបាញ់ត្រីចំនួន០៤គ្រឿង ។
- ទូរហ្គេមតុក្កតាចំនួន១២គ្រឿង ។
- តុលេងបៀការ៉ាត់ចំនួន០២តុ ។
- បៀក្រដាស់មួយចំនួនធំ ។
- កុំព្យូទ័រលើតុចំនួន០១គ្រឿង ។
- ម៉ាសុីនរាប់លុយចំនួន០១គ្រឿង ។
- ម៉ាសុីនកំទេចសន្លឹកបៀចំនួន០១គ្រឿង ។
- កាក់សម្រាប់លេងល្បែងមួយចំនួន ។
- ទូរស័ព្ទដៃចម្រុះម៉ាកចំនួន១១គ្រឿង ។
- តារាងទូរទាត់ប្រាក់ចំនួន០៤ ។
- លុយចំនួន៥៤២០$ ។
- មនុស្សចំនួន១២នាក់ ស្រី០៦នាក់ ជនជាតិចិន០៤នាក់ភេទប្រុស ។
ក្រោយពីការត្រួតពិនិត្យកម្លាំងយេីងយោងតាមព្រះរាជអាជ្ញារងឯកភាពសម្រេចធ្វេីការដកហូតវត្ថុតាងដូចជា - ទូហ្គេមតុក្កតាចំនួន១២គ្រឿង ។
- ទូហ្គេមបាញ់ត្រីដោះយកតែអេក្រង់ចំនួន០២គ្រឿង ។
- កុំព្យូទ័រលេីតុចំនួន០១គ្រឿង ។
- ម៉ាសុីនរាប់លុយចំនួន០១គ្រឿង ។
- ម៉ាសុីនកំទេចសន្លឹកបៀចំនួន០១គ្រឿង ។
- កាក់សម្រាប់លេងល្បែងមួយចំនួន ។
-តារាងទូរទាត់ប្រាក់ចំនួន០៤ ។
យកទៅរក្សាទុកនៅសាលាខណ្ឌចំការមនរក្សាទុកបណ្តោះអាសន្ន ចំណែកមនុស្សចំនួន១២នាក់ ស្រី០៦នាក់ ជនជាតិចិន០៤នាក់ប្រុស រួមទាំងទូរស័ព្ទចម្រុះម៉ាកចំនួន១១គ្រឿង និងលុយចំនួ៥៤២០$ បញ្ជូនទៅអធិការនគរបាលខណ្ឌចំការមនដេីម្បីចាត់ការបន្ត ៕