ភ្នំពេញ ៖ ពិតជាព្រហើនមែន គេគ្រប់គ្នាបិទអស់ហើយ ហេតុអ្វីក៏នៅសល់ទីតាំងមួយកន្លែងនេះ ហ៊ានបើកល្បែងស៊ីសងអ៊ីធើណេត ដោយមិនខ្លាចញញើត ច្បាប់អ្វីបន្តិចសោះ។ បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងសង្ស័យបង្កប់ល្បែង ស៊ីសងអ៊ីធើណេត តាមផ្លូវបន្ទាយ ស្ថិតនៅភូមិជ្រាយបាសាក់ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកលេងយ៉ាងរំភើយ ខណៈទីតាំងទូទាំងប្រទេស ត្រូវបានប្រកាសអោយបិទ កាលពីប៉ុន្មានខែមុនមកម៉្លេះ

ប្រជាពលរដ្ឋ បានសម្តែងការព្រួយបារម្ភ នៅពេលដែលឃើញមាន ទីតាំងល្បែងតាមប្រព័ន្ធអ៊ីនធើណេត ខុសច្បាប់ នៅតែអាចបើកលេងបានបែបនេះ ដែលប្រមូលផ្ដុំទៅដោយក្រុមអ្នកញៀនល្បែងចេញមិនដាច់ ប៉ុន្តែបែរជាមិនឃើញមានចំណាច់ការរបស់អាជ្ញាធរ ឬសមត្ថកិច្ចចុះមកបង្ក្រាប។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះ បានអោយឱ្យដឹងថា ទីតាំងហ្គេមអនឡាញខុសច្បាប់ខាងលើនេះ មានអ្នកញៀនល្បែងជាច្រើនចូលទៅលេងជាហូរហែ ប៉ុន្តែមិនដែលឃើញមានចំណាត់ការពីអាជ្ញាធរឡើយ ដោយពួគគាត់មិនដឹងថាអាជ្ញាធរមិនហ៊ានចុះបង្ក្រាប ឬម្ចាស់អាជីពកម្មមានខ្នងបង្អែកធំយ៉ាងណានោះទេ។

ពាក់ព័ន្ធនិងករណីនេះ ប្រជាពលរដ្ឋទទូចសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ដែលមាន លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ លោក ចេង មុន្នីរ៉ា អភិបាល គណៈអភិបាលខណ្ឌច្បារអំពៅ គួរតែមានវិធានការឱ្យរហ័ស និងតឹងតែងបំផុត ដើម្បីបង្ការកុំឱ្យមានករណីលួច ឆក់ ប្លន់ អំពើឃាតកម្មកើតឡើង និងគោរពតាមប្រ សាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គ្មានការលេងល្បែងស៊ីសងខុសច្បាប់ ភូមិ-ឃុំ មានសុវត្តិភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ