ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង ៥និង ៣០ នាទីថ្ងៃទី០២ខែ ធ្នូ ឆ្នាំ២០២២ ននៅចំណុចសំណង់មិនរៀបរយ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ស៉ឹម ស្រីពៅ ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ធម្មជាតិ ឃុំ ស្រអែម ស្រុក ជាំសាន្ត ខេត្ត ព្រះវិហារ មុខរបរ មិនពិតប្រាកដ ។ជនសង្ស័យទី២.ឈ្មោះ នង រិទ្ធី ភេទ ប្រុស អាយុ ៣៩ឆ្នាំមានទីលំនៅ សង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករ។
សម្ភារៈដកហូតរួមមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៨កញ្ចប់។ (ក្រាមសថ្លាសង្ស័យជាគ្រឿងញៀន០៣កញ្ចប់ជារបស់ឈ្មោះ ស៉ឹម ស្រីពៅ)។ (ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់ជារបស់ឈ្មោះ នង រិទ្ធី)
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕