ភ្នំពេញ ៖ ជាការបង្ហាញនូវភាពស្និទ្ធស្នាល និងលើកទឹកចិត្តដល់កងកម្លាំង ក្នុងការបំពេញការងារ លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខដល់ លោកវរសេនីយ៍ទោ ឡេង គឹមហ៊ាង អធិការរងផ្នែកអន្តរាគមន៍ខណ្ឌ ទើបចេញពីមន្ទីរពេទ្យអង្គឌួងបកភ្នែកខាងឆ្វេង ដល់គេហដ្ឋានផ្ទាល់ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក យិន សាន អធិការ បានផ្តាំផ្ញើ ដល់លោកវរសេនីយ៍ទោ ឡេង គឹមហ៊ាង អោយខិតខំព្យាបាលភ្នែក ដើម្បីបានឆាប់ជាសះស្បើយពីជំងឺ និងឆាប់ចូលបម្រើការងារ រក្សាសន្តិសុខ សុវត្ថិភាព សេចក្តីក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានល្អប្រសើរថែមទៀត។

ជាមួយគ្នានេះដែរ លោក យិន សាន ក៏បានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ ដល់លោក ឡេង គឹងហ៊ាង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលរួមកម្លាំងអន្តរាគមន៍ និងព្រហ្មទណ្ឌសណ្ដាប់ធ្នាប់ អធិការដ្ឋានខណ្ឌសរុបថវិកា១លានរៀល ផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ