ភ្នំពេញ ៖ ដើម្បីពង្រីក និងពង្រឹងភាពជាដៃគូសហការ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តំណាងដោយលោក ជុង សុជាតិ អនុប្រធានសមាគម ជាមួយក្រុមហ៊ុន អ៊ីង ដា ឯ.ក (ING DA Co., LTD. ) តំណាងដោយលោក អ៊ីង ដា អគ្គនាយក ក្រោមអធិបតីភាពឯកឧត្តម ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។

អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសំខាន់ៗរួមមាន ៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ